ក្រចេះ ៖ មានភាពសោកសង្រេងបានកើតឡើងក្នុងគ្រួសារមួយ ដោយកុមារាអាយុ៧ឆ្នាំ ម្នាក់បានធ្លាក់ទឹកស្រះក្បែរផ្ទះ បណ្តាលឲ្យលង់ស្លាប់ ដោយអត់មានអ្នកជួយសង្គ្រោះទាន់ឡើយ ។
ហេតុការណ៍បានកើតឡើងនៅភូមិសង្គមឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះ ឈ្មោះហួយ សុខខា ភេទប្រុស អាយុ៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះបានលង់ទឹកស្រះបណ្ដាលអោយស្លាប់ ។ សាកសពខាងលើ បន្ទាប់ពីកម្លាំងនគរបាលយើងពិនិត្យឃើញថា ពិតជាលង់ទឹកស្រះស្លាប់មែនហើយ ក៏ធ្វើកំណត់ហេតុប្រគល់សាកសឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕