សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកល​វិទ្យាល័យ​ក្រចេះ ត្រូវបាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោម​ទំហំ​ទឹកប្រាក់​ជាង ១២​លាន​ដុល្លា​

​សកល​វិទ្យាល័យ​ក្រចេះ ត្រូវបាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោម​ទំហំ​ទឹកប្រាក់​ជាង ១២​លាន​ដុល្លា​

​ក្រចេះ​៖ សកល​វិទ្យាល័យ​ក្រចេះ ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​ចំណាយ​ថវិការ​ប្រមាណ​ជាង ១២​លាន​ដុល្លា​សហរដ្ឋអាមេរិក និង​គ្រោង​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៧ និង​ត្រៀម​ទទួល​សិស្ស​និស្សិត​ចុះឈ្មោះ​ចូលរៀន​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខនេះ ។​

​សកល​វិទ្យាល័យ​ក្រចេះ ត្រូវបាន​សម្ពោធ​បើក​ការ​រដ្ឋា​ន​សាងសង​សកល​វិទ្យាល័យ​ក្រចេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្ល​ម​ទៅ ក្រោម​អធិបតីភាព​ឯកឧត្តម​កិតិ្ត​សេដ្ឋា​បណ្ឌិត គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ប៊ូ ជិង​យូ (BU JIANGUO) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​បាន​ស្ថាបនា​រួចរាល់​ជាស្ថា​កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៧ ដោយ​វិស្វករ​ជំនាញ​មក​របស់​ចិន និង​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ១២​លាន​ដុល្លា​សហរដ្ឋអាមេរិក ក្រោម​ជំនួយ​ពី​មិត្ត​ចិន​ជាង ១០​លាន​ដុល្លា និង​ទុន​មូលនិធិ​ឧត្តមសិក្សា​ខេត្តក្រចេះ ជាង ២​លាន​ដុល្លា​សហរដ្ឋអាមេរិក ។​

​ទន្ទឹម​នោះ សកល​វិទ្យាល័យ​មាន មហាវិទ្យាល័យ​ចំនួន ៣​មហាវិទ្យាល័យ គឺ​មហាវិទ្យាល័យ​វិជ្ជា​សាស្ត្រ​សត្វ​នឹង​បសុពេទ្យ មហាវិទ្យាល័យ​គ្រប់គ្រង​អាជីវកម្ម និង​មហាវិទ្យាល័យ​វិជ្ជា​សាស្ដ្រ​កសិកម្ម និង​មាន​វិទ្យាស្ថាន​ចំនួន ២ គឺ​វិទ្យាស្ថាន​មជ្ឈវិជ្ជា និង​វិទ្យាស្ថាន​ភាសាបរទេស​នឹង​បច្ចេកវិជ្ជា​ពត៌មាន​វិជ្ជា ។​

​នេះ​គឺ​ជា​សកល​វិទ្យាល័យ​ទី​៥​ហើយ ដែល​ធំជាងគេ​បង្អស់​ប្រចាំ​នៅ​ភូមិភាគ​ឦសាន្ដ បន្ទាប់​ពី​សកល​វិទ្យាល័យ​នៅ​ខេត្ត​ត្បូងឃ្មុំ ។
​សកល​វិទ្យាល័យ​នេះ អាច​ប្រមូលផ្ដុំ​សិស្ស​និស្សិត មកពី​តាម​បណ្ដា​ខេត្ត​ដូចជា ខេត្ត​ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ខេត្ត​ក្រចេះ និង​ក៏​អាច​មាន​និស្សិត​មកពី​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម​ផងដែរ ។​

​ជាង​នេះ​ទៀតសោត សកល​វិទ្យាល័យ​ក្រចេះ ក៏​នៅ​មាន​ផ្ទៃដី​កសិកម្ម​ចំនួន ១០០​ហិកតា នៅ​ស្រុក​សំបូរ​សម្រាប់​ធ្វើ​ការពិសោធ​ន៍ និង​មាន​ផ្ទៃ​បឹង​ធម្មជាតិ​ទំហំ​ជាង ៣០​ហិកតា នៅក្នុង​ស្រុក​ចិត្រ​បុរី សម្រាប់​ធ្វើ​ការពិសោធន៍ និង​ចិញ្ចឹម​ត្រី ថែមទៀត​ផង ៕ ដោយ​កិះ​ខន​

 

Filed in: ព័ត៌មានជាតិ