សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខួប​លើក​ទី​៦១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​កំណើត​កងទ័ព​

ខួប​លើក​ទី​៦១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​កំណើត​កងទ័ព​

​អស់​រយៈពេល​ជិត​មួយ​សតវត្ស ចាប់តាំងពី​ឆ្នាំ ១៨៦៣ ប្រជាជាតិ​យើង​ត្រូវ​ស្ថិតក្រោម​អាណានិគម​បារាំង​។ ក្នុងអំឡុង ពេលនោះ ប្រជាពលរដ្ឋ​កម្ពុជា បាត់បង់​អស់​នូវ​សិទ្ធិសេរីភាព គ្រប់បែបយ៉ាង កិច្ចការ​ក្នុង និង​ក្រៅប្រទេស រួមទាំង សកម្មភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ត្រូវ​ធ្លាក់​ក្នុង​ការត្រួតត្រា​ទាំងស្រុង រ​ប់​អាណានិគម​បារាំង និង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ជាទីបំផុត​។ នេះ​ជា​សន្ទរកថា របស់​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ថ្លែង​ក្នុង​ឱកាស​ប្រារឰ​ខួប​លើក​ទី​៦១ នៃ​ទិវា បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ ៩ វិច្ឆិកា ២០១៤ កាលពី​ថ្ងៃ​ទី ១១ ខែវិច្ឆិកា នៅ មហា​ស្រព​ស្ទឹង​សង្កែ ក្រោម​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម ច័ន្ទ សុផល បាន​បញ្ជាក់ទៀតថា ដើម្បី​ស្រោចស្រង់​ប្រទេសជាតិ​មាតុភូមិ ឱ្យ​រួចផុត​ពី​ការរំលោភ ឈ្លានពាន ការគាប់សង្កត់​ពី​អាណានិគម​បារាំង និង​ដណ្តើម​យក​មក​វិញ​នូវ សិទ្ធិសេរីភាព អធិប្បតេយ្យភាព បូរណភាព​ទឹកដី កិត្យនុភាព និង វឌ្ឍនៈភាព​សង្គម ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ​សម្តេច​នរោត្តម សីហនុ ដែល​ជា​ព្រះមហាក្សត្រ​ដ៏​ឆ្នើម មានទឹក​ព្រះទ័យ​ស្នេហា​ជាតិ ដ៏​ខ្ពង់ខ្ពស់ មាន​ព្រះ​បញ្ញាញាណ​ដ៏​មុន​ថ្លា បាន​បំពេញ​ព្រះរាជ​បេស​សកម្ម​ដ៏​ថ្លៃថ្លា ពុះពារ​ជំនះ​រាល់​ការលំបាក ប្រកប​ដោយ​វីរៈភាព អង់អាច​ក្លាហាន​។ ចាប់ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ១៩៥៣ កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់ ស្តីពី​ការផ្ទេរ​អំណាច ខាង​សមត្ថកិច្ច​តុលា នគរបាល និង​យោធា ប្រគល់ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​។​នា​ថ្ងៃ​ទី​៩ វិច្ឆកា ឆ្នាំ ១៩៥៣ គឺជា​ទិវា​ដ៏​មហាក្ខត្ត​បក្ស បើក​ទំព័រ ប្រវិត្តសាស្ត្រ​ចារិក នូវ​ការផ្ទេរ​អំណាច​ទាំងអស់ របស់​ពួក​អាណានិគម​បារាំង​ថ្វាយ​ចំពោះ ព្រះករុណា​សម្តេច ព្រះបាទ​នរោត្តម សីហនុ ហើយ​ប្រទេស​កម្ពុជា​ក៏​បាន​ទទួលឯករាជ្យ​ពេញ បរិបូរ​ចាប់ពីពេលនោះ​ត​មក​។
​តែ​ជា​អកុសល រដ្ឋប្រហារ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ​ស្រប​ច្បាប់​បាន​កើតឡើង​នា​ថ្លៃ​ទី ១៨ ខែ​មិនា ឆ្នាំ​១៩៧០ និង​ទម្ងន់​សែន​មហា​ធ្ងន់ លើសពីនេះ​ទៀត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល​ពល បាន​បំផ្លាញ​សង្គមជាតិ រលាយ​ហិនហោច​គ្មាន​សល់​អ្វី​ឡើយ​។ ក្រោម​ការតស៊ូ ប្រយុទ្ធ​របស់​យុទ្ធជន យុទ្ធ​នាទី បាន​វាយ​ផ្តួលរំលំ របប​យង់ឃ្នង​នេះ រហូត​ទទួលបាន​មហា​ជ័យ​ជំ​នៈ ៧​មករា ១៩៧៩ ដែល​ជា​ទិវា ប្រវត្តិសាស្ត្រ កម្ពុជា ធ្វើឱ្យ​ទឹក​ដី និង​ប្រជាពលរដ្ឋ រស់​និង​រីកចំរើន​ឡើង​វិញ​គ្រប់​វិស័យ​។ មកដល់ពេលនេះ​យើង​ទាំងអស់គ្នា​មាន មោទនៈភាព​ក្រៃលែង ចំពោះ​សមិទ្ធិផល​ធំៗ ជា​ប្រវត្តិសាស្ត្រ​ដែល​សម្រេចបាន ក្នុង​កំណាត់​ផ្លូវ​ដ៏​វែងឆ្ងាយ ៕​

 

DSC_0148 DSC_0151 DSC_0147

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី