សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ស​ថា​វី មាន​ដឹង​រឿង គយ​ខេត្ត​លោក​ខាន់​ផល្លា សហកា​ជាមួយ លោក​ច្រាង​គយ​ភ្នំពេញ គោះ​លុយ​អ្នក​ដឹកទំនិញ​អត់​?

លោក ស​ថា​វី មាន​ដឹង​រឿង គយ​ខេត្ត​លោក​ខាន់​ផល្លា សហកា​ជាមួយ លោក​ច្រាង​គយ​ភ្នំពេញ គោះ​លុយ​អ្នក​ដឹកទំនិញ​អត់​?

ឧត្តរមានជ័យ ៖ បើ​មិន​ភ្លេច​ទេ​កាលពី​ថ្ងៃ​ទី​០៣ ខែ​មីនា លោក​ឧត្តមសេនីយ៍ឯក ស​ថា​វី​អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​បញ្ជារ​ការឯកភាព​ខេត្ត​ឧត្ដរ​មានជ័យ​បាន​បើក​អង្គប្រជំ​គណះកម្មការ ឯកភាព​ខេត្ត ដែល​មាន​ថ្នាក់ដឹកនាំ​ចំរុះ​ចូលរួម​ជិត ២០០​នាក់ ។ ក្នុង​កិច្ចប្រជុំ​នោះ លោក ស ថាវិ ដែល​នៅក្នុង​អាណាចក្រ​ឧត្តរមានជ័​យ​លោក​មាន​អំណាច​ពេញ​ដៃ​បាន ដាក់​បទបញ្ជារ​ឲ្យ​បំបាត់​កុងត្រូលជជុះ​តាម​ស្រុក​និមួយៗ ឲ្យអស់ ជាពិសេស តាម​ច្រក​អន្តរជាតិ​កម្ពុជា​ថៃ ច្រក​ជប់​គគី ច្រក​អូ​ស្មាច់ និង​ច្រក​ជាំ​សា​ង៉ាំ ស្រុក​អន្លង់វែង​ដែល​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​។ ក្រោយ​ពី​កិច្ចប្រជុំ ដំណឹង​ភ្នំពេញ ថ្ងៃទី ០៥​ខែ​មីនា​ឆ្នៗ​០១៧​ចេញផ្សាយ​អត្ថបទ​មួយ​មាន ចំណងជើង​ថា តើ​ឯកឧត្ដម ស​ថា​វី ដឹង​ទេ​កុងត្រូលជជុះ​ច្រក​ជាំ​សារ​ង៉ាំ​ស្រុក​អន្លង់វែង​?​។ អត្ថបទ​នេះ​បាន​ទទួល​ការគាំទ្រ​ពី​ប្រជា​អាជីវករ​តូចតាច​។

​ក្រោយមក​គេ​សង្កេត​ឃើញ ថា​៖​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​បាន​បន្ថយ​សកម្មភាព​ទារប្រាក់ ពី​អ្នករកស៊ី​ខ្លះ ។ តែ​ខាង​គយ​ចល័ត​ក្រោម​ការគ្រប់គ្រង​របស់​លោក​ខាន់ ផល្លា​អនុប្រធាន​សាខាគយ​ខេត្ត​ទទួលបន្ទុក​គយ​ចល័ត​ខេត្ត​និង លោក​ច្រាង គយ​ច​លត័មក​ពី​គយធំ​ភ្នំពេញ នៅ​នៅ​តែ​បន្ត​ផ្គើន​បទ​បញ្ជារ​លោក​ឧត្តមសេនីយ៍ស​ថាវី​ដោយ​បន្ត​យក​ជំរឹត​ប្រាក់ខុ​ស​ច្បាប់ ពី​អាជីវករ​ដដែល ។

​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ២០១៧​ក្នុង​កម្ម​ពិធី  លោកជំទាវ ចាន់​គុន្ធា ស ថា​វី​បាន ចែក​អំណោយ​ដល់ ម្ចាស់ផ្ទះ​ភ្លើង​ឆេះ នៅ​សួនច្បារ​មុខ​មន្ទី​បក្ស​ប្រជាជន​ខេត្ត​បាន​លើក​យក​បទបញ្ជារ លោក​ចៅហ្វាយខេត្ត​មក​ក្រើនរំលឹក​សារជាថ្មី​ម្ដងទៀត​។ តែ​ទឹកមាត់ ឫ​បទបញ្ជា​នេះ​នៅតែ​គ្មាន​ប្រសិទ្ធិភាព​ឡើយ​ចំពោះ​គយ​លោក​ខាន​ផល្លា​គឺ​ដូ​ចាក់​ទឹកលើ​ក្បាល​ទា​ចឹង​។​

​តាម​សេចក្ដី​រាយ​ការណ៏​ពី​ប្រជាពលរដ្ឋ​អ្នករក​ដឹកទំនិញ គ្រឿង​ហូបចុក​បានឲ្យដឹងថា​៖​គយ លោក​ខាន់​ផល្លា​ដែល​ធ្លាប់​ទារលុយ​មួយ​ឡាន​សាំ​យុង​០៨ មឺ​នរៀល​នៅតែ​យក​តាម​ហាងឆេង​ដដែល​ឯ ម្សៀ​ច្រាង មន្ត្រី​គយ​ចល័ត​ក្រសួង​ក៏​នៅ​យក​ប្រាំ​០៨​ម៉ឺន​ដូចគ្នា​ដែរ​។​ទោះជា​យ៉ាងណា​ពួក​គាត់​បន្ត​ថា​៖ អី​ឡូ​វ​នេះ​គេ​(​គយ​)​បាន​ដូរ​ស្ទីល​ជម្រឹត​លុយ​ហើយ​គឺ​ឈប់​ឲ្យ​បង់​ប្រាក់​នៅ​កន្លែង​គេ​ទៀត​ហើយ​តែ  គេ​បញ្ជារ​ឲ្យ​អ្នករកស៊ី ប្រាំ​ជើង​វេរ​លុយ​តាម​វិង​ឲ្យគេ​ម្ដង ស្មើ​៤០​មឺ​នរៀល​។​គេ​ប្រើ​ស្ទីល​គោះ​ថ្មី​នេះ​គឺ​ឲ្យ​ចៃគ​យ​អង្គុយ​សំកុក​ចាំ​រាប់​ក្បាល​ឡាន បាត់​មួយ​ណា​មិន​បាន​ឡើយ​។

​សួ​ម​បញ្ជាក់ថា គយ​ចល័ត​ខេត្ត​លោក​ខាន់​ផល្លា ក៏​ស្ទាក់​ចាំ​យក​ប្រាក់ នៅ​ចំណុច​ភូមិ​ប្រសាទ សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង មួយកន្លែង​ទៀត​ដែរ​។​នៅ​ទីនោះ អ្នករកស៊ី​នី​យាយ​ថា​៖ លោក​គយ​ម្សៀ​ខាន់​ផល្លា ម្សៀ​ច្រាង​សំឡុត យក​លុយ​ឆៅៗ​តែម្ដង មិន​ចេញ​ក្រដាស​ស្នាមវិក័យ​ប​ត្រ័អី​ទេ​។ ពួក​អ្នក​រកស៊ី​បាន​សុំ ឯកឧត្ដម ស​ថា​វី ត្រួតពិនិត្យ​បទបញ្ជារ​របស់​លោ​កឡើ​ង​វិញ​ដោយ​បំបាត់​ឲ្យអស់ អា​កុងត្រូលជជុះ​របៀប​ហុតឈាម​នេះ​(​ជា​ហៅ​ថា​ហុតឈាម​គឺ​យក​ឆៅ​មិន​ថា​បាន​បង់ពន្ធ​ឬ​អត់​បងពន្ធ​ទេ​គឺ​រាប់​ក្បាល​ឡាន​យក​លុយ​អត់​ចេញ​វិក័យ​ប​ត្រ័​)​។

​គាត់​ថា បើ​យក​លុយ​ពន្ធ​ដាក់​ប៉ុស្តិ​ឲ្យ​ត្រឹមត្រូវ​មក​ចេញ​លិខិតស្នាម​ទៅ​គាត់​មិន​ថា​អី​ទេ​ព្រោះ​វា​ជា​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។ ពួក​គាត់​ដឹក​ចង់​ខូច​ឡាន​អស់ហើយ គឹ​រក​ប្រាក់​ឲ្យតែ​គេ​។ ពួក​គាត់​បន្ត​ថា នឹក​ឡើង​វា​ហួសចិត្ត​ថា​៖ អីវ៉ាន់​ទិញ​ពី​ផ្សារ​អន្លង់វែង ដឹកយក​ទៅ​លក់​ផ្សារ​ស្រ​អែម ក៏​លោក​ច្រាង​យកប្រាក់ មួយ​ឡាន​សាំ​យុង ០៥​មឺ​នរៀល​ដែរ​។

​ចំពោះ​សេចក្តី​រាយណ៍​ការចោទប្រកាន់​ខាងលើនេះ អ្នកសារព័ត៌មាន​បាន សុំ​ពន្យល់​ពី​លោក​ខាន់ ផល្លា​តាម​ទូរ​សព្ទ័​។ ពេល​សួរថា អ្នក​ដឹកទំនិញ​សង្ស័យ​កន្លែង​គយ​លោក​ទារ​លុយ​លោក អត់​ច្បាប់​ឫ​យ៉ាងណា​បានជា​អត់ ដាក់​ប៉ុស្ដិ​ត្រឹមត្រូវ​ចឹង​?​។ លោក​ខាន់​ផល្លា​ឆ្លើយថា លោក​ជា​គយ​ច​ល​ត័ត្រូវ ឃ្លាំ​ចាំមើល ទំនិញ​គេច​ពន្ធ​(​មានន័យ​ថា​ជួប​ត្រង់​ណា​ទារលុយ​ត្រង់​ហ្នឹង​ដូច​សារ​កែ​សុមន្ទា​ចឹង​?)​។ ពេល​សួ​ថា​មិន​ធ្វើ​ប៉ុស្តិ ឲ្យ​ត្រឹមត្រូ់វ​ចាំបាច ពួន​លាក់លៀម អើតឡើម​ចាំ​យក​តែ​ប្រាក់​ចឹង​? លោក​ខាន់​ផល្លារ​មិន​ឆ្លើយ​សំនួរ​នេះ​ទេ​(​ស៊ិក​) ។

​ឯ​ចំណែក​លោក​ច្រាង​មន្ត្រី​គយ​ចល័ត​មជ្ឈឹម​(​ពាក្យ​សម័យ​កុំ​មុយ​និ​ស្តិ​អាឡូវ​គេ​ថា​គយ​ថ្នាក់ជាតិ​) ពេល​សួរថា​៖​លោក​ប្អូន​យក​ប្រាក់​ពី​អ្នក​ដឹក​ដូង និង​អីវ៉ាន់​ផ្សេងៗ​មានច្បាប់​ឫ​អត់​ទេ​? លោក​ច្រាង​ឲ្យដឹង​តាម​ទូរសព្ទ័​ថា ខ្ញុំ​គយ​ក្រសួង ច​ក្រលត័បី​ខេត្ត ចាំ​ស្ទាក់​ទំនិញ​គេច​ពន្ធ​!​។​ពេល​សួរ​ម៉េច​មិន​ដាក់​ប៉ុស្ដិ​ឲ្យបាន​ត្រឹមត្រូវ លបៗ​ចាំ​យក​តែ​ប្រាក់​ចឹង​?​។ លោក​មិន​ឆ្លើយ​សំនួ​នេះ​ទេ បង្វែរ​ទៅ​និយាយ​រឿង​ផ្សេង​ទៅវិញ​។​

​ករណីនេះ លោក ហោ ជិន​វរៈ​យុទ្ធ អភិបាលស្រុក អន្លង់វែង​ពេល​សួរ​តាម​ទូរ​សព្ទ​ថា ក្នុង​ភូមិ​ត្រពាំង​ប្រី​យ័ គយ ខេត្ត និង​គយ​ក្រសួង មាន​ឬ​អត់​ច្បាប់​? លោក​យុទ្ធ​ឆ្លើយថា គយ​មានច្បាប់​ស៊ី​ញ៉េពី ឯកឧត្ដម​អភិបាលខេត្ត​ស​ថា​វី​។​ពេល​សួរ​រឿង​គយ​ចល័ត​ជជុះ​ទាំង​ខេត្ត​និង​គយ​ធំ​ភ្នំពេញ​គាប​គោះ​លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​គ្មាន​ចេញ​វិក័យ​ប​ត្រ័លោក​ហោ​ជិន​វរៈ​យុទ្ធ​ដែល​មាន​អំណាច​ពេញ​ដី​ក្និង​អាណាចក្រ​ស្រុក​អន្លង់វែង​ចុច​ផ្ដាច់​ប៉ាត់​ធើ​អី​គាត់​។

​អ្នកសារព័ត៌មាន​បាន ទូរ​សព្ទ​សួរ​លោក ជា​ពិសិដ្ឋ នាយក​រដ្ឋា​បាល​សាលាខេត្ត​ឧត្តរមានជ័​យ​ដើម្បី​ចង់​ដឹង​ពី​បញ្ហា​គយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រឆាំង​បទបញ្ជារ​ចៅហ្វាយខេត្ត មិន​មាន​អ្នក​លើក​ទទួល​ទេ​។

​សូមបញ្ជាក់​ថា​៖​លោក ខាន់ ផល្លា មេ​គយ​ចល័ត​ម៉ា​ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ក្រុម​ឈ្មួញ​រិះគន់ថា កំពុង​ប្រើ​អំណាចរ​ដើម្បី​ប្រមូល​លុយ​ពុំ​មាន​ញញើត​ច្បាប់ ប្រឆាំង​អំពើ​ឬ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័​យ​អ្វី​ទាំងអស់​។​ក្រៅ​ពី​ការប្រមូល​លុយ​គ្មាន​លិខិត្តស្នាម​មេគយ​ចលត័​ខេត្ត​ឧត្តរមានជ័យ​រូបនវ​ក៏​កាក់កប​និង​ចំណូល​ក្បាល​ឡាន​ពី​ក្រុមហ៊ុន​នាំ​ប្រេង​ពី​សៀម​ចូល​ដី​ខ្មែរ​ផង​ដែរ​បើ​ទោះ​ជា​គយ​ភ្នំពេញ​ប្រកាស​បញ្ឈប់​ឲ្យមាន​ការនាំចូល​តាមឡាន​ក៏​ដោយ ៕

 

Filed in: ព័ត៌មានជាតិ