សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោប្រ​កាសពី​អត្ថប្រយោជន៍​ដែល​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ត្រូវ​ទទួល​បាន​ចាប់ពី​ថ្ងៃ​១​មេសា​២០១៧

សម្តេច​តេជោប្រ​កាសពី​អត្ថប្រយោជន៍​ដែល​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ត្រូវ​ទទួល​បាន​ចាប់ពី​ថ្ងៃ​១​មេសា​២០១៧

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ​គ្រូបង្រៀន ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧​ខាងមុខ​នេះ​នឹង​ទទួល​បាន​អំពី​ផលប្រយោជន៍​ច្រើន​ទៀត​ពី​រាជរដ្ឋាភិបាល ។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​គរុ​សិស្ស ជិត​១​ពាន់​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៧​នេះ សម្តេច​តេជោ​មានប្រសាស​ន៍​បញ្ជាក់​ថា​៖ ផលប្រយោជន៍​ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដែល​នឹង​ទទួលបាន​រួមមាន​ទី​១៖ ការ​បញ្ជុះ​អត្រា​ការប្រាក់ សម្រាប់​ប្រាក់កម្ចី ដែល​សម្តេច​តេជោ អះអាងថា ពី​ចំនួន​លើសពី​២៥% ក្នុង​១​ឆ្នាំ មក​នូវត្រឹម​១៨%​ក្នុង​១​ឆ្នាំ​។ ទី​២៖ ការ​បញ្ជុះតម្លៃ​អគ្គិសនី​។ ទី​៣៖ ការ​បញ្ជុះតម្លៃ​ទឹក និង​ទី​៤៖ ការដំឡើងប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​។

«​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ចូល​ដល់​ថ្ងៃ​១ ខែ​មេសា​ហើយ​។ ថ្ងៃ​១ ខែ​មេសា គឺ​មាន​សារៈសំខាន់​ច្រើនណាស់ ថ្ងៃ​១ ខែ​មេសា នៃ​ការបញ្ចុះ​អត្រា​ការប្រាក់ នៃ​មីក្រូហិរញ្ញវត្ថុ ដែល​សព្វថ្ងៃ​កំពុងតែ​អនុវត្តន៍​លើស ពី​២៥%​មក​នូវ​១៨% ជាំ​ការសម្រួល​ឲ្យ​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ទុន​។ ធនាគារ​ជាតិ​និង​ខិតខំ​ធ្វើ​លើ​កិច្ច​ការងារ​នេះ ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប៉ុន្តែ​មាន​គណបក្សនយោបាយ​មួយ អំពាវនាវ​ឲ្យ​ឡើងដល់​២២%​វិញ ប៉ុន្តែ​អ្នក​ដែល​កេងចំណេញ ម្នាក់​ទៀត​ថា គេ​ធ្វើ​តាំងពីរ​ឆ្នាំ​មុន ឱ​ព្រះ​អើយ​ព្រះ​អើយ​មក​ពី​ដើម​ពោធិ៍​ណា​ទៅ​ដើម​ពោធិ៍​នឹង​វិញ​ចុះ​»​។

​សម្តេច​តេជោ​បញ្ជាក់ទៀតថា «​ថ្ងៃ​១ ខែ​មេសា ខាងមុខនេះ តម្លៃ​អគ្គិសនី​សម្រាប់​អ្នក​ប្រើប្រាស់ ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ ដែល​បច្ចុប្បន្ន​ថ្លៃ​១​គីឡូវ៉ាត់ម៉ោង ថ្លៃ​ពី​៧០០​រៀល​ទៅ​៨០០​រៀល នឹង​ត្រូវ​ធ្លាក់​មក​នូវត្រឹម​៦១០​រៀល សម្រាប់​អ្នក​ដែល​ត​ជា​មួយ​បណ្តាញ​ជាតិ​។ ឯ​អ្នក​ដែល​ប្រើ​ក្រោម​១០​គីឡូវ៉ាត់ម៉ោង និង​ធ្លាក់​មក​នូវ​៤៨០​រៀល​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់ លើស​៥០​គីឡូវ៉ាត់ម៉ោង ដែល​ត​ជា​មួយ​បណ្តាញ​ជាតិ ដែល​មុននេះ​ថ្លៃ​១​ពាន់​រៀល ឬ​៩០០​រៀល នឹង​ចុះ​មក​នូវ​៧៧០​រៀល​។

​អ្នក​ដែល​មិន​ជាប់​នឹង​បណ្តាញ​ជាតិ ក៏​ត្រូវ​ចុះ​មក​នូវ​៧៩០​រៀល ខុសគ្នា​២០​រៀល ឯ​សម្រាប់​អ្នក​ប្រើ​ក្រោម​៥០​គីឡូវ៉ាត់​និង​១០​គីឡូវ៉ាត់ គឺ​តម្លៃ​ដូចគ្នា​។ ចំពោះ​បណ្តាញ​ឯកជន ដែល​ដាក់​នៅ​តំបន់​ឆ្ងាយៗ ដែល​មិន​ភ្ជាប់​បណ្តាញ​ជាតិ​រដ្ឋបាលក្រោម​ជាតិ ក៏​ដូចជា​ផ្នែក​អគ្គិសនី បន្ត​ការចរចា​ឲ្យ​អគ្គិសនី​ចុះ​ថ្លៃ​»​។​

​ដោយឡែក សម្រាប់​តម្លៃ​ទឹក​វិញ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា នៅពេល​ដែល​តម្លៃ​អគ្គិសនី​ចុះ​ថ្លៃ តម្លៃ​ទឹក​ក៏​ត្រូវរ​ត់រក​ការចុះ​ថ្លៃ​ដែរ ដោយ​ក្រសួង​ឧស្សាហ៍កម្ម​និង​សិប្បកម្ម​ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ផលិត​ទឹកស្អាត ដើម្បី​រក​វិធី​ឲ្យ​ចុះ​ថ្លៃ​តាម​តម្លៃ​ភ្លើង​ផងដែរ តិច​ឬ​ច្រើន​ត្រូវ​តែ​ឲ្យបាន​ចុះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា «​ទន្ទឹម​និង​អត្រា​ការប្រាក់​ចុះ តម្លៃ​អគ្គិសនី​ធ្លាក់ចុះ ប្រាក់ខែ​គឺ​ឡើង ដូច្នេះ​នេះ​គឺជា​សភាព​មួយ ដែល​យើង​ទទួលផល​ទាំងអស់គ្នា ហើយ​រីករាយ​ទាំងអស់គ្នា សម្រាប់​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា ប្រកាប់​ខែ​គ្រូបង្រៀន មន្ត្រីរាជការ កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​នៅ​ត្រូវ​បើក​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧​ស្អែក​នេះ​។​

​នៅ​មេសា ឆ្នាំ​២០១៧ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ទទួលបាន​ប្រាក់បៀវត្ស​អប្បបរមា (​ទាប​បំផុត​) ចំនួន​៖ ១៖ មន្ដ្រីរាជការ​ស៊ីវិល វិស័យ​រដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០​រៀល​។​២៖ មន្ដ្រីរាជការ​ក្នុង​វិស័យ​អប់រំ ៩៥៣,៥០០ រៀល​។​៣៖ មន្ដ្រីរាជការ​ក្នុង​វិស័យ​សុខាភិបាល ៩៥៣,៥០០​រៀល​។ ៤៖ នគរបាលជាតិ ៩៣៧,៧៣០​រៀល​។​៥៖ យោធិន ៨៨០,៧៣០​រៀល​។​៦៖ ចៅក្រម និង​ព្រះរាជអាជ្ញា ៣,០០០,០០០​រៀល​។​៧៖ ក្រុមប្រឹក្សា​រាជធានី ខេត្ត ៩៧០,០០០​រៀល​។ ៨៖ ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ៧៥០,០០០​រៀល​។​៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០​រៀល​។​១០៖ ប្រធានភូមិ ២២៥,០០០ រៀល​។​
១១៖ អនុប្រធាន​ភូមិ ១៨០,០០០​រៀល​។​១២៖ សមាជិក​ភូមិ ១៦០,០០០​រៀល ៕

 

Filed in: ព័ត៌មានជាតិ