សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម​ប៊ិន​ឈិន​គ្រប់គ្រង​តែ​ការងារ​តែ​មួយ​ប៉ុណ្ណោះ​ត​ពី​សម្តេច​វិបុល​បញ្ញា​សុខ​អាន​

​ឯកឧត្តម​ប៊ិន​ឈិន​គ្រប់គ្រង​តែ​ការងារ​តែ​មួយ​ប៉ុណ្ណោះ​ត​ពី​សម្តេច​វិបុល​បញ្ញា​សុខ​អាន​

ភ្នំពេញ ៖ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ស្តីទី ទីស្តីការគណរដ្ឋមន្ត្រី​នឹង​គ្រប់គ្រង​តែមួយ​ប៉ុណ្ណោះ បន្ត​ពី​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​គ្រប់​គ្រង់​ច្រើន​ស្ថាបន័​មុន​ពេល​ទទួលមរណៈភា​ព ។ ស្ថាបន័​ដែល​ឯកឧត្តម ប៊ិន ឈិន​ត្រូវ​ទទួល​បន្ត​នោះ រួមមាន ៖ សាលាក្ដី​ខ្មែរក្រហម​តែ​មួយ​ប៉ុណ្ណោះ បន្ថែម​លើ​ការងារ​ចាស់​គឺ​ជា​ប្រធាន​អាជ្ញ​ធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ។ នេះ​បើ​តាម​ការឲ្យ​ដឹង​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​២២ មីនា​ក្នុង​ពិធី​ប្រគល់​ស​ញ្ញាប​ត្រ័ជូន​និស្សិត ។ នៅ​សល់​ពី​នេះ មាន​តែ​ស្ថាប័ន​បី​ប៉ុណ្ណោះ នឹង​ត្រូវ​ស្ថិតក្រោម​ចំណុះ​របស់​ទី​ស្ដី​គណៈរដ្ឋមន្ត្រី​ដដែល គឺ​អាកាសចរ​ស៊ីវិល ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ​និង​រាជបណ្ឌិតសភា ។ ការប្រកាស​របស់​សម្តេច​តេជោ គឺ​បាន​ធ្វើឡើង​ដើម្បី​កែតម្រូវ​ការផ្តល់​ព​តិមាន​ខុស​ឲ្យ​អ្នកកាសែត ដោយ​ឯកឧត្តម ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

​សម្តេច ហ៊ុន សែន បញ្ជាក់ថា ការលើកឡើង​របស់​ឯក ផៃ ស៊ីផា​ន ជា​ការផ្ដល់​ព័ត៌មាន​ខុស ដែល​ថា​តួនាទី​ទាំង​ប៉ុន្មាន​របស់​អតីតរដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន នឹង​ត្រូវ​ផ្ដល់ជូន​លោក ប៊ិន ឈិន ដែល​ទើប​ទទួល​តួនាទី​ស្ដីទី​ពី​លោក សុខ អាន ក្រោយ​លោក​ទទួលមរណភាព​។ «​ពេលខ្លះ​មិន​មែន​អ្នកសារព័ត៌មាន​ខុស​ទេ ប៉ុន្តែ​យើង​(​អ្នកនាំពាក្យ​) អ្នកផ្ដល់​ព័ត៌មាន​ឲ្យគេ​ខុស​។ រួច​អ្នក​មាន​ចេតនា​អាក្រក់​ក៏​ពង្រីក​ថែម​ទៅ​! អត់​មាន​ដូរ​អ្វី​ទាំងអស់ វា​ទៅ​ជា​ឆ្កួត​អស់ចឹងទៅ​! ឥឡូវ​ដើម្បី​កែ ចាក់​មួយ​ម្ជុល​បាត់​ឆ្កួត​»​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា​៖ សម្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​កំពុង​ទទួល​តួនាទី​រដ្ឋមន្ត្រី​ស្ដីទី​ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងមិន​គ្រប់​ការងារ​របស់​លោក សុខ អាន ទាំង​អស់​ឡើយ ដោយ​គ្រប់គ្រង​តែ​សាលាក្ដី​ខ្មែរក្រហម​តែ​មួយ​ប៉ុណ្ណោះ​។ ចំណែក​ការងារ​ដទៃ​ទៀត​ដែល​ស្ថិត​ក្រោម​ស្ថាប័ន​ណា នឹង​ត្រូវ​ផ្ដល់​ទៅ​ស្ថាប័ន​នោះ​។​

​លោក​ថា អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​ត្រូវ​ប្រគល់​ទៅឲ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នកគ្រប់គ្រង​។  ប្រធាន​កាយ​រិទ្ធិ ត្រូវ​ផ្ដល់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហើយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងត្រូវ​គ្រប់គ្រង​គណៈកម្មការ​ផ្លូវដែក​។ ដោយឡែក​ក្រុមប្រឹក្សា​គណៈ​វិស្វកម្ម នឹង​ត្រូវឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ជា​អ្នកទទួលខុសត្រូវ​។ រីឯ​សាលា​ភូមិន្ទ​រដ្ឋបាល នឹងត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​មុខងារសាធារណៈ ខណៈ​សាលា​វិជ្ជាជីវៈ​តុលាការ និង​ត្រូវ​ប្រគល់ឲ្យ ក្រសួង​យុត្តិធម៌​។

​សម្តេច ហ៊ុន សែន ក៏​ស្នើឲ្យ​សារព័ត៌មាន​កែតម្រូវ​ឡើងវិញ នូវ​អ្វី​ដែល​លោក ផៃ ស៊ីផា​ន បាន​ថ្លែង​នា​ពេល​កន្លង​ទៅ និង​ត្រូវ​រក​ការបញ្ជាក់​ឲ្យបាន​ច្បាស់​ជា​មុន​សិន​មុន​នឹង​ផ្សាយ​។ ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន សុំទោស​ឯក ផៃ ស៊ីផា​ន ចំពោះ​ការស្ដីបន្ទោស​នេះ ប៉ុន្តែ​លោក​ថា បើ​លោក​មិន​និយាយ គេ​អាច​នឹង​យល់​ច្រឡំ​ចំពោះ​រដ្ឋាភិបាល រួម​នឹង​ការប្រមាថ​រដ្ឋាភិបាល​ផង​។

​សូមបញ្ជាក់​ថា ឯកឧត្តម ប៊ិន ឈិន ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួន​២​អាណត្តិ​មុននឹង​មក​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជំនួស​សម្តេច សុខ អាន ៕

 

Filed in: ព័ត៌មានជាតិ