សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ អញ្ចើញ​ជា​គណៈ​អធប​តីភាព ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​

​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ អញ្ចើញ​ជា​គណៈ​អធប​តីភាព ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​

សិក្ខាកាម ជា​មន្ត្រី​បំរើ​ការងារ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ក្រចេះ ប្រមាណ​ជាង​៤០០​នាក់ បាន​ចូលរួម​ទទួល​យក​ចំណេះដឹង​ពី​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការ​គ្រប់​គ្រង់​អ្នក​ប្រកប់​វីជ្ជាជីវះ​សុខាភិបាល ។​

​វគ្គ​សិក្ខាសាលា​នេះ បាន​ធ្វើឡើង​នៅ​សាល​មហោស្រប​ខេត្ត នា​ព្រឹក​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៧ ក្រោម​វត្តមាន ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត ។

​ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការ​គ្រប់​គ្រង់​អ្នក​ប្រកប់​វីជ្ជាជីវះ​សុខាភិបាល​នាពេលនេះ គឺ​មាន​សា​រះ​សំខាន់​ខ្លាំង​និង​គុណប្រយោជន៍​ធំធេង​ក្នុងកា​កា​ពារ​សុខភាព និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ក្នុងប្រទេស​កម្ពុជា​តាម​រយះ​ការធានា​ថា អ្នក​ប្រកប​វិជ្ជា​ជី​វះ វិស័យ​សុខាភិបាល​ទាំងអស់​នៅ​កម្ពុជា​មាន​គុណធម៌ សម្ថតិភាព និង​សម្បទា​គ្រប់គ្រាន់​ក្នុង​ការប្រកប​វិជ្ជា​ជី​វះ​របស់ខ្លួន ។​

​បន្ទាប់​ពី​លោកស្រី ប៊​ន សុ​ភី មានប្រសាសន៍​ទៅកាន់​សិក្ខាកាម ដែល​បាន​ចូលរួម​ថា សូម​ឲ្យ​គ្រូពេទ្យ​ទាំងអស់​គោរព​នូវ​ក្រមសីលធម៌ វិជ្ជា​ជី​វះ ជា​គ្រូពេទ្យ​ឲ្យបាន​ល្អ​ខ្ចាប់ខ្ជួន មាន​ឥរិយាបទ​ថ្លៃថ្នូ រួសរាយ​រាក់ទាក់​ដល់​អ្នក​ជ​ម្ថឺ ជាពិសេស គឺ​រួមគ្នា​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ដោយ​មិន​គិត​មើលឃើញ​តែ​លុយ​ជា​ធំ​នោះទេ ។

​ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​មានប្រសាសន៍​លើកឡើង​ថា វិស័យ​សុខាភិបាល គឺជា​វិស័យ​អទិភាព​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍន័​សេដ្ឋកិច្ច សង្គមកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស​កម្ពុជា តាមរយះ​កា​លើកកម្ពស់​ស្ថានភាព​សុខភាព​របស់​ប្រជាជនឲ​កាន់តែ​ប្រសើ​ឡើង ។ ដែល​ផ្តល​ឱកាស់​ឲ្យ​ពួគគាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឲ​កាន់តែ​ប្រសើរ​។​

​ឯកឧត្តម​សាស្ត្រាចារ្យ មានប្រសាសន៍​សង្កត់ធ្ងន់​ថា ច្បាប់​នៃ​ការគ្រប់គ្រង​អ្នក​ប្រកប់​វិជ្ជា​ជី​វះ​សុខាភិបាល ដែល​បាន​ធ្វើ​ការផ្សព្វផ្សាយ​នាពេលនោះ ជា​បង្អែក​មួយ​ដ៏​រឹងមាំ ធ្វើឲ្យ​អ្នក​អ្នក​ប្រកប​វិជ្ជាជីវះ​សុខាភិបាល​មាន​ភាពកក់ក្តៅ និង​រឹងប៉ឹង​ជាង​មុន និង​ជួយ​បង្កើន​នូវ​គុណភាព​សេវា​សុខាភិបាល តាមរយះ​ការពង្រឹង​សម្ថតិភាព​នៃ​ការព្យាបាល​ថែទាំ​អ្នកជំងឺ​ឲ្យ​កាន់តែ​ទាន់​សម័យកាល​នៃ​ការវិវត្តន៍​ផ្នែក​វេជ្ជសាស្ត្រ រួម​និង​ការពង្រឹង​នូវ​ក្រមសីលធម៌​វិជ្ជា​ជី​វះ​នៃ​អ្នក​ប្រកប វិជ្ជា​ជី​វះ​សុខាភិបាល​ទាំងអស់ ដែល​ជា​កក្តា​សំខាន់​ដ៏​ចាំ​ចាច់​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នាពេល​បច្ចុប្បន្ន ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន ៕

 

Filed in: ព័ត៌មានជាតិ