សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនសង្ស័យ​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​

​ជនសង្ស័យ​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​

ក្រចេះ ៖ ជលផល​ខេត្ត​ក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើ​ឧបករណ៍​ឆក់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ស្ថិតនៅ​ភូមិ​ស្ថិត​នៅ​ចំណុច​ភូមិ​កាកុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១​។​

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់ ដែល​លួច​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​តាម​ដង​ទន្លេមេគង្គ ត្រូវ​កម្លាំង​មន្ត្រី​ជំនាញ​ខណ្ឌ រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ រួមសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ចិត្រ​បុរី ចូលរួម​ផ្ទាល់​ដោយ​កម្លាំង​អាវុធហត្ថ​ស្រុក ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ និង​សហគមន៍​នេសាទ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស នេសាទ​កាលពី​យប់​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៧ ដោយ​ចាប់​ឃាត់​បាន ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចម្រុះ​ឃាត់​ចាប់​បាន​គឺ​មានឈ្មោះ ភួង ណាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កាកុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ។

​វត្ថុតាង​រួមផ្សំ​នៃ​បទល្មើស​ដែល​រឹបអូស​បាន​គឺ​មាន​ទូក​ម៉ាស៊ីន​ម៉ាក​កា​វ៉ា​កម្លាំង​៦​សេះ​ចំនួន​០១​គ្រឿង អាំង​វែកទ័​រឆក់​ត្រី​០១​គ្រឿង អាគុយ​៥០​អំ​ពែរ​០១​គ្រឿង ដង​ឆក់​ចំនួន​០២ កន្ត្រង់​ដងត្រី​ចំនួន​០១ និង​ត្រី​ចម្រ​ប្រហែល​០៣​គ​ក្រ ។​

​ពេល​នេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ដើម្បី​កសាង​សុំណុំ​ឯកសារ បញ្ជូន​ទៅ​សាលាតំបូង​ខេត្តក្រចេះ​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៧ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល ៕

Filed in: ព័ត៌មានជាតិ