សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រីនគរបាល​ដែល​បាញ់​ផ្អើល​ក្រុងភ្នំពេញ​ចូលខ្លួន​មក​សារភាព​

មន្ត្រីនគរបាល​ដែល​បាញ់​ផ្អើល​ក្រុងភ្នំពេញ​ចូលខ្លួន​មក​សារភាព​

​រាជធានី​ភ្នំពេញ​៖​មន្ត្រីនគរបាល​ដែល​បាញ់បោះ​សេរី​ជិត​១០​គ្រាប់ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុងភ្នំពេញ នោះ​ឥឡូវ​បាន​ចូលខ្លួន​មក​សារភាព​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ហើយ​និង​ត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់​។​

​គួរបញ្ជាក់​ថា កាល​ពី​ម្សិលមិញ​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ ស្វាយ ពិសិដ្ឋ បម្រើ​ការងារ នៅ​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ដោយសារតែ​មាន​ជម្លោះ​ជាមួយ ប្រពន្ធ​ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ ក៏​បាន​ទាញ​កាំភ្លើង AK-47 បាញ់រះ​ជិត​១០​គ្រាប់​នៅ​ក្នុង​បុរី «​សម្បត្តិ​មាន​ហេង​» មុខ​ផ្ទះ​លេខ​២៦៤ ផ្លូវ​លេខ​៣ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ហើយ​គេចខ្លួន​បាត់​៕

 

Filed in: ព័ត៌មានជាតិ