សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាប់​ក្របី ផឹកស្រា​ពាង ដើម្បី​សែនខ្មោច​ព្រាយ​បី​សា​ច​

កាប់​ក្របី ផឹកស្រា​ពាង ដើម្បី​សែនខ្មោច​ព្រាយ​បី​សា​ច​

ខេត្ត​រតនគិរី ៖ ទំនៀម​ទំលាប់​ប្រពៃណី​ជនជាតិដើម​ភាគតិច​ទំ​ពូន​នៅតែ​គោរព​កេរ្តិ៍ដំណែល​ដូនតា​រហូតដល់​បច្ចុប្បន្ន ។ ជាក់ស្តែង​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៨​ក្បែរ​ជើងភ្នំ​យក្ស​ឡោម ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មាន​កម្មវិធី​មួយ​ដោយ​មាន​ជនជាតិដើម​ភាគតិច ទំពួន​ប្រមាណ​២០-៣០​នាក់​មក​ជួបជុំ​គ្នា​កាប់​ក្របី​១​ក្បាល​សែន​អ្នកជំងឺ​ដោយ​ចោទ​ថា​ខ្មោច​ជនជាតិ​គ្រឹង​ចងក​នៅ​ទី​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​នោះ​ធ្វើអោយ​កូនប្រសារ និង​តាម​ផ្តន្ទា​ធ្វើអោយ​កូនប្រសារ​ប្រុស​របស់គាត់​ឆ្កួត និង​ឈឺ​រាំ​រៃ​។

​ទាក់ទិន​នឹង​ករណី​ខាងលើ ត្រូវបាន​ស្ត្រី​ម្នាក់​មាន​ឈ្មោះ ថោង យ៉ាង អាយុ​៤៩​ឆ្នាំ ជនជាតិ​ទំពួន ដែល​មាន​ប្តី​ឈ្មោះ​ទីន ខាំ​បី អាយុ​៦០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡូ​ន ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ស្ត្រី​រូបនោះ​បាន​អះអាង​ថា​មូលហេតុ​ដែល​គាត់​ធ្វើ​ដំណើរ​ពី​ស្រុក​បរ​កែវ​មក​កាប់​ក្របី​១​ក្បាល​សែន​នៅ​ចំណុច​ខាងលើ​គឺ​ក្រុមគ្រួសារ​របស់​គាត់​ព្រមទាំង​អ្នក​ភូមិ​បាន​ទៅ​រក​គ្រូទាយ​របស់​ជនជាតិ​ទំ​ពួន បាន​មើលឃើញ​ថា​កូនប្រសារ​របស់​គាត់​មាន​ឈ្មោះ​ថោង វណ្ណា អាយុ​១៩​ឆ្នាំ ដែល​យក​កូនស្រី​គាត់​បង្កើត​ឈ្មោះ ថោង ទាម អាយុ​១៨​ឆ្នាំ បាន​រៀបការ​អស់​រយៈពេល​៦​ខែ​ហើយ ។

​អ្នកស្រី​បាន​បន្តទៀតថា គ្រូ​បាន​ទាយ​ថា​កូនប្រសារ​របស់​គាត់​ត្រូវបាន​ខ្មោច​ស្ត្រី​ម្នាក់​ចងក​នៅ​ចំណុច​សែន​បាន​ទៅ​ធ្វើ​អោយ​កូនប្រសារ​របស់​គាត់​ឆ្កួត​តាំងពី​អាយុ​១៣​ឆ្នាំ​រហូត​មកដល់​បច្ចុប្បន្ន ពេលនេះ​គាត់​ជា​ម្តាយក្មេក និង​អ្នកភូមិ​បាន​នាំគ្នា​ធ្វើ​តាម​ប្រពៃណី​ជនជាតិ​ទំ​ពួន កាប់​ក្របី​ឈ្មោល​មួយ​ក្បាល​ដែល​ទិញ​គេ​តម្លៃ​១​លាន​៦០​ម៉ឺន​ដើម្បី​បង្គប់កិច្ច​អោយ​កូនប្រសា​រគាត់​ជា លោកស្រី​បាន​បន្តទៀតថា​ការ​សែន​ព្រេង​នេ​ជា​លើក​ទី​២​ហើយ លើក​ទី​១​អស់​ជ្រូក​២​ក្បាល​។

​បច្ចុប្បន្ននេះ គាត់​ជា​គ្រួសារ​ក្រីក្រ​មួយ​ប្រកបមុខរបរ​ស៊ីឈ្នួល​ដក​ដំឡូង​មី អោយ​អ្នកភូមិ​ក្នុង​១​ហិកតា​១៥​ម៉ឺន​រៀល គាត់​បាន​ត្អូញត្អែ​ល​ទៀតថា លុយ​ដែល​គាត់​យក​មក​ទិញ​ក្រពី​សែន​ពេលនេះ​បាន​ទៅ​ខ្ចី​លុយ​AMK​ខេត្តរតនគិរី​ចំនួន​២​លាន​រៀល​ធ្វើអោយ​គ្រួសារ​របស់គាត់​ជីវភាព​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង ។

​ដោយឡែក លោក​មេកន្ទ្រៀង​ខ្មែរ​ហៅ​ថា​អាចារ្យ​ដែល​មាន​ឈ្មោះ​ទើល ម៉ែ​ល អាយុ​៦៨​ឆ្នាំ ជនជាតិ​ទំពួន​រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បានអោយដឹង​ថា​កម្មវិធី​នេះ​ជា​អ​បី​ជំនឿ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ទំពួន​តាំងពី​យូរលុង​ណាស់​មកហើយ​នៅពេល​សែន​គេ​ហាម​មិន​អោយ​អ្នកជំងឺ​មក​ជិត​កន្លែង​សែន​នោះ​ទេ និង​ហាម​បងប្អូន​ខ្មែរ​ដែល​មិនមែន​ជា​ជនជាតិ​ទំពួន​មក​សួរសុខទុក្ខ​អ្នកជំងឺ​នោះឡើយ គាត់​បាន​បន្តទៀតថា​អ្នកជំងឺ​ឈឺ​ដូចជា​ទី​១​ឆ្កួត​រត់​ចេញពីផ្ទះ ២-៣​ថ្ងៃ ឫ​មួយ​ប្រកាច់​ជា​ញឹកញាប់ ទី​២ ជំងឺ​ដេក​មិន​ឡើង​ពី​កន្ទេល​៣-៤​ថ្ងៃ ហើយ​អ្នកជំងឺ​នេះ​តាំងពី​អាយុ​១៣​ឆ្នាំ​រហូត​មកដល់​បច្ចុប្បន្ន ហើយ​បងប្អូន​ជនជាតិ​នាំគ្នា​ផឹកស្រា​ពាង​។​

​ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​អបិយ​ជំនឿ​របស់​បងប្អូនជ​ន​ជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ ដែល​នូវ​រាល់​មាន​អ្នកណា​ម្នាក់​ឈឺ​ថ្កាត់ ពួក​គាត់​តែង​ធ្វើ​កិច្ច​សែនព្រេន​នេះ ដែល​ពួកគាត់​ជឿថា ការសម្លាប់​សត្វ​ក្របី និង ផឹកស្រា​ពាង​ដើម្បី​សែន​នេះ បាន​ធ្វើអោយ​អ្នក​ជ​ម្អឺ​នៅក្នុង​ផ្ទះ ឬ​ក្នុង​ភូមិឋាន​ជាសះស្បើយ​ពី​រោគាពាធ​៕
​ដោយៈ យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ