មណ្ឌលគិរី ៖ លោកអ៊ុំវណ្ណសុភ័គនាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យទទួលរងការរិះគន់ថា ខ្លាចអំណាចមេឈ្មួញឈើ ជនជាតិយួនមួយរូប ឈ្មោះ ភឿង។ មូលហេតុគឺ បន្ទាប់ពីនាយសង្កាត់នឹងនាយផ្នែក រដ្ឋបាលព្រៃឈើ សែនមនោរម្យ បានដឹកនាំកំលាំងជំនាញព្រៃឈើជាច្រើនរូបបាន ចុះត្រួតពិនិត្យ ទីតាំងសិប្បកម្មកែឆ្នៃឈើចំនួនបីកន្លែង របស់ ឈ្មោះ ភឿង ដែលស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ធ្វើឡើងអស់រយះពេលពេញមួយព្រឹក បានរកឃើញឈើប្រណិតជាច្រើនកំណាត់នឹងច្រើនម៉ែត្រគូប តែពុំឃើញ មានការរឹបអូសឧបករណ៍ប្រើប្រាស់ដូចជា ម៉ាស៊ីនដែលបម្រើឲ្យការកែឆ្នៃឈើណាមួយចេញពីរោងសិប្បកម្មយួនទាំងនោះឡើយ។
នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ លោក អ៊ុំ វណ្ណសុភ័ក្រ បានប្រាប់អ្នកសារព័ត៌មានថា កំលាំងជំនាញបានចុះទៅពិនិត្យទីតាំងសិប្បកម្មទាំងនោះពិតមែន តែពុំមានការបង្ក្រាបនោះទេ គ្រាន់តែចុះទៅណែនាំឲ្យពូកគាត់ទៅធ្វើច្បាប់ អាជីវកម្មឲ្យត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ។លោក អ៊ុំ វណ្ណសុភ័ក្រមិនបានប្រាប់ទេថាតើឈើដែលរកឃើញនោះជាឈើស្របឬមិនស្របច្បាប់នោះឡើយ។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលរស់នៅក្បែខាង ត្អូញត្អែថាសិប្បកម្មអនាធិបតេយ្យចំនួនបីកន្លែងរបស់យួន ឈ្មោះភឿង ខាងលើនោះ ត្រូវបាន តែងតែបញ្ចេញនូវសំលេងថ្លង់ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យរំខាន់ដល់ការរស់នៅរបស់ពួកគាត់ជាយូរយាណាស់មកហើ យតែ ពុំដែលឃើញមានការបង្ក្រាបឡើយ។មិនដឹងថាតើលោកមេព្រៃសែនមនោរម្យទទួលបានសេវាកម្មពីសម្លេងអារឈើរបស់យួនឈ្មោះភឿងនោះប៉ុន្មានទេ?។
ទើបតែនៅថ្ងៃទី១៧ឃើញមានកំលាំងជំនាញព្រៃឈើជាច្រើនរូបបានចុះត្រួតពិនិ ត្យទីតាំងសិប្បកម្មនោះម៉ាៗយកស៊ង។ ប្រជាពលរដ្ឋបន្តថា ពេលឃើញសិប្បកម្មទាំងនោះត្រូវបានបង្ក្រាបពួកគាត់មានអារម្មណ៍ត្រេកអរ ព្រោះសំលេងថ្លង់នឹងឈប់លឺនិងម្យ៉ាងទៀតព្រៃឈើដែលជាសម្បត្តិជាតិក៏លែងបាត់បង់មួយចំនួនដែរ។តែអ្វីដែលហួសចិត្ត មិនដូចការស្មានរប់ ពួកគាត់បែរជាដឹងថាមេព្រៃមិនបានចាត់វិធានការក្តៅណាមួយចំពោះសិប្បកម្មទាំងនោះទេ គឺគ្រាន់តែចុះ ធ្វើលំៗឲ្យល្អមើលប៉ុណ្ណោះ។ ពួកគាត់បានការរិះគន់ថាមន្ត្រីរដ្ឋបាលព្រៃឈើទំនងជាខ្លាចអំណាចមេឈ្មួញឈើដែល ជាម្ចាស់សិប្បកម្មឈ្មោះ ភឿង នោះឬក៏សើមមាត់ទេដឹង? ។
ក្រុមអ្នកដឹកឈើតាមម៉ូតូបានខ្សឹបប្រាប់អ្នកសារព័ត៌មាន ថា ឈ្មោះ ភឿង ជាឈ្មួញរកស៊ីទិញ – លក់ឈើ យូរមកហើយ។ ដោយឈ្មួញឈើរូបនេះបានប្រមូលទិញឈើពីគ្រប់ទិសទីក្នុងខេត្តមណ្ឌលគិរី ជាពិសេសពីភូមិពូត្រុំ និងដំរី ជាន់ ដើម្បីយកមកកែឆ្នៃជាគ្រឿងសង្ហារឹមរឺអាឡាំងជាជ្រុងៗ រួចដឹកតាមរថយន្តសាំយ៉ុង និងរថយន្តក្រុងចេញទៅវៀតណាម ជារៀងរាល់ថ្ងៃដោយគ្មានច្បាប់។ ប្រភពបន្ថែមថា សមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាកំលាំងរដ្ឋបាលព្រៃឈើបាន ដឹងយ៉ាងច្បាស់ពីជំនួញ ឈើរបស់ឈ្មួញឈើ រូបនេះ តែមិនព្រមទប់ស្កាត់ និងបង្ក្រាបឡើយ ។បើចឹងសាកគិតទៅថា១ខែវាបង់ម៉ាណ?។