សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីនគរបាល​អគ្គនាយកដ្ឋាន​អត្តស​ញ្ញាណ​កម្មផ្ទុះអាវុធ​ផ្អើល​ប្រជាពលរដ្ឋ

​មន្ត្រីនគរបាល​អគ្គនាយកដ្ឋាន​អត្តស​ញ្ញាណ​កម្មផ្ទុះអាវុធ​ផ្អើល​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ​៖​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ម្នាក់​បាន​លើក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ នៅ​បុរី​សម្បត្តិ​មាន​ហេង​កាលពី​ល្ងាចម្សិលមិញ ស្ថិតនៅ​ភូមិ​កោះ​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​, ធ្វើឲ្យ​ផ្អើល​កក្រើក​ក្រុងភ្នំពេញ ព្រោះតែ​ខឹង ប្រពន្ធ​។ មន្ត្រីនគរបាល​នោះ ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះ​រថយន្ត​ម៉ាក Highlander ស្លាក​លេខ​៖ នគរបាល 2-7768 ។​

​ជនបង្ក​ដែល​ហ៊ាន​លើក​កាំភ្លើង​បាញ់​បោះ​នោះ ក្រោយ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​នេះហើយ ជនសង្ស័យ​ក៏​បាន​បើករថយន្ត គេចខ្លួន​ចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ យ៉ាងណាក៏ដោយ គេ​បាន​ដឹងថា ផ្ទះ​ជនបង្ក​ស្ថិតនៅ​ក្នុង​បុរី​សម្បត្តិ​មាន​ហេង​តែម្តង មូលហេតុ​ផឹក​ស្រវឹង​ខឹង​ប្រពន្ធ ក៏​បាន​បាញ់​តែម្តង​។​

​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ចុះ​ពិនិត្យមើល​ផ្ទាល់​នៅ​កន្លែងកើតហេតុ​នៅឡើយ ប៉ុន្តែ​ការ​ផ្ទះ​អាវុធ​ដ៏​គ្រោះថ្នាក់​ខាងលើនេះ មិន​បណ្ដាលឲ្យ​មនុស្ស​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​នោះទេ ។​

​ទោះបី​យ៉ាងណា​រហូតមក​ដល់ពេល​នេះ​ជនបង្ក​កំពុងតែ​រត់​ការ ដើម្បី​កុំឲ្យ​មាន​ការឃាត់ខ្លួន ឬ​នាំខ្លួន​ទៅ​សួរនាំ ព្រោះ​ខ្លាច​នាំឲ្យ​ប៉ះពាល់​ដល​កិត្តិយស​របស់​ខ្លួន​៕

 

Filed in: ព័ត៌មានជាតិ