សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណបក្ស​ប្រជាជន​ជា​អ្នកចេញលុយ​ធ្វើ​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា​សុខ​អាន​មិនមែន​លុយ​រដ្ឋ​ទេ​!

​គណបក្ស​ប្រជាជន​ជា​អ្នកចេញលុយ​ធ្វើ​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា​សុខ​អាន​មិនមែន​លុយ​រដ្ឋ​ទេ​!

ភ្នំពេញ ៖ ថវិការដ្ឋ​សម្រាប់​ប្រារព្ធ​ធ្វើ​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា​សុខ​អាន​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​ចំនួន​៣​ប៊ី​លាន​រៀល​ប្រហែល​៧៥​ម៉ឺន​ដុល្លារ​នោះ​ត្រូវបាន​បង្វឹល​ចូលរ​ដ្ឋ​វិញ​។​ឯ​ថវិការ​បុណ្យសព​គឺ​គណបក្ស​ប្រជាជន​ជា​អ្នក​ចេញមុខ​ចំណាយ​វិញ ។​

​យោងតាម​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា លេខ​០០៩/១៧ លគ​.​ខ​គក ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧ ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​បានបញ្ជាក់​ថា​៖ “​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ឃើញ​មាន​ព័ត៌មាន​ផ្សាយ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដក​ថវិកា​រដ្ឋ​ចំនួន បី​ពាន់​លាន​រៀល (៣០០០.០០០.០០០​រៀល​) សម្រាប់​ចំណាយ​លើ​ការរៀបចំ បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន​។

​ផ្អែក​លើ​នេះ ខ្ញុំ​បាន​ប្រជុំ​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៧​នេះ អង្គប្រជុំ​បាន​ឯកភាពគ្នា ឲ្យ​ខ្ញុំ​ធ្វើសំណើ​គោរព​ជូន សម្តេចនាយក​រដ្ឋមន្ត្រី មេត្តា​បង្វែរ​លុយ​ខាងលើនេះ​ចូលទៅ​ក្នុង​ថវិការដ្ឋ​វិញ រីឯ​ការចំណាយ​សម្រាប់​រៀបចំ​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន គណបក្ស​ប្រជាជន​កម្ពុជា សូម​ទទួល​រ៉ាប់រង​ទាំងស្រុង​”​។

​សូមបញ្ជាក់​ថា​ដោយយោង​តាម​គុណបំណាច់​ដែល​បាន​ធ្វើ​ចំពោះ​ជាតិ​មាតុភូមិ​កន្លង​មក​ឯកឧត្តម​បណ្ឌឹតសុភា​ចារ្យ​សុខ​អាន​ដែល​ទទួលបាន​គោរមងា​រ​ម​ស្តេច​វិបុល​បញ្ញា​សុខ​អាន​ពី​ព្រម​ហា​ក្សត្រ​កាល់ពី​ថ្ងៃ​ទី​១៣​មីនា​។​សម្តេច​វិបុល​បញ្ញា​បាន​ទទួល​មរណៈភាព​ដោយ​រោគាពាធិ​កាលពី​វេលា​ម៉ោង​៦​រសៀល​ថ្ងៃ​ទី​១៦​មិនា ។ សព​បាន​ដង្ហែរ​តាម​យន្តហោះ​ពី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​មក​តំកល់​ធ្វើ​បុណ្យ​នៅ​ភូមិគ្រឹះ​ដែល​ជា​គេហដ្ឋាន​ហើយ​ត្រូវ​ដង្ហែរ​ទៅ​បូជា​នា​ព្រឹក​ថ្ងៃ​ទី​១៩​មីនា​នៅ​មេរុ​មុខ​វត្តបុ​ទុម​វត្តី ៕

Filed in: ព័ត៌មានជាតិ