សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដង្ហែរ​ពានរង្វាន់​និរន្តរភាព បរិស្ថាន​នៃ​ក្រុង​អាស៊ាន​

ដង្ហែរ​ពានរង្វាន់​និរន្តរភាព បរិស្ថាន​នៃ​ក្រុង​អាស៊ាន​

កន្លង​ទៅ​ថ្មីៗ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង រួម​ជាមួយ​ឯកឧត្តម លោកជំទាវ​លោក លោក ស្រី ជា​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត លោក​អភិបាល អភិបាលរង ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង មន្ត្រីរាជការ​កងកម្លាំង ប្រដាប់អាវុធ​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បាត់ដំបង​ជា​ច្រើន​រូប បាន​ចូលរួម​ដង្ហែរ​ពានរង្វាន់ ដោយ​ចេញដំណើរ​ពី ឃុំ​ជ្រៃ ឆ្ពោះ​មក​ទីក្រុង​បាត់ដំបង និង​ចូល​សាលាខេត្ត​តែម្តង​។​

​ថ្លែង​នៅក្នុង​សាលាខេត្ត ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា យើងទាំងអស់គ្នា​បាន​ប្រារព្វ​ធ្វើ​ពី​ធី​ដង្ហែរ​ពានរង្វាន់​និរន្តរភាព បរិស្ថាន​នៃ​ទីក្រុង​អាស៊ាន​។ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣ កន្លង​ទៅ​ហេ​ិ​យី កាលពី​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ​២០១៤ ប្រតិភូ​របស់ ខេត្ត​បាត់ដំបង បាន​ទៅ​ទទួលពាន​រង្វាន់​នេះ នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ឯ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។ ហើយ​កិច្ច ការងារ​ទាំងនេះ ក៏​អាស្រ័យ​ដោយ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ បាន​ខិតខំ​ប្រឹងប្រែង​លើ​ការងារ នេះ តាំង​ពី​អាណត្តិ​មុន រហូតមក​ដល់​អាណត្តិ​ទី​២ នាពេលនេះ​។ ហើយ​នៅ​ចុងឆ្នាំ ២០១៤ នេះ ទើ​គណៈកម្មការ បាន​វាយតម្លៃ​ឱ្យ ទីក្រុង​បាត់ដំបង​យើង ជាប់​ចំណាត់ថ្នាក់ ហើយ​បាន​ទទួលពាន​រង្វាន់ និរន្តរភាព​បរិស្ថាន​នៃ​ទីក្រុង​អាស៊ាន​។​

​ក្រោម​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ជាមួយ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន ដែល​កន្លងមក​ខេត្ត​បាត់ដំបង បានទទួល នូវ​ជ័យលាភី ផ្កា​រំដួល ៣​ទង ជា​ទីក្រុង​ស្អា​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត នៅ​ទូទាំង​ប្រទេស​។ មូលដ្ឋាន​នេះ​ហើយ​បានធ្វើឱ្យ ខេត្ត​បាត់ដំបង បាន​បំពេញ​នូវ​ភារៈកិច្ច​មួយចំនួន​ថែម​ទៀត ពីលើ​ចលនា ទីក្រុង​ស្អាត គឺ​ខេត្ត​បាត់ដំបង​យើង គ្មាន​ដី​ហុយ​ដោយ​យើង អភិវឌ្ឍន៍​ផ្លូវ​កៅស៊ូ​ច្រើន យើង​មាន​ទឹក​ស្អាត យើង​មាន​ខ្យល់​បរិសុទ្ធ បានន័យថា គ្មាន​ការបំពុល ទីក្រុង​របស់​យើង​ជា​ទីក្រុង​មាន​ខ្យល់ ធាតុអាកាស​បរិសុទ្ធ និង​ជា​ទីក្រុង​ស្រស់បំព្រង អាស្រ័យ​រុក្ខជាតិ​ជាច្រើន ដែល​យើង​បាន​ដាំ​កន្លងមក​។ ដូចនេះ​ក្រសួង​ទេសចរណ៍ និង ក្រសួង​បរិស្ថាន​បាន​យកចិត្តទុកដាក់ ពី​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​របស់​យើង ហើយ​ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ ពាក់ព័ន្ធ​ទាំងអស់ សូម​ប្តេជ្ងា​ចិត្ត​យ៉ាង​ឧឡារិ​កថា និង​ខិតខំ​ប្រឹងប្រែង​បន្តទៀត ធ្វើយ៉ាងណា​ឱ្យ​ទីក្រុង និង​ខេត្ត​បាត់ដំបង​យើង ពោរ ពេញ​ទៅដោយ​សោភ័ណភាព ស្រស់បំព្រង​អម​ទៅ​ដោយ​រុក្ខជាតិ តូច ធំ ប្រកប​ដោយ​បរិស្ថាន​អនាម័យ​ល្អ​មិន​ត្រឹមតែ​ធ្វើឱ្យ​សុខភាព ប្រជា​ពលរដ្ឋ​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាក់ទាញ​ភ្ងៀវទេសចរណ៍​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា សម្រាក​កំសាន្ត ឱ្យបាន​កាន់តែ​ច្រើន ជា​ផ្នែក​មួយ ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ លើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន ភាពល្អប្រសើរ ៕

2014_11_05d (2) 2014_11_05d 2014_11_05d (1) 2014_11_05d (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី