សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​មិន​ហ៊ាន​ក្អក​ជាមួយ​សិប្បកម្ម​កែឆ្នៃ​ឈើ​អត់​ច្បាប់​របស់​ឈ្មួញ យួន ឈ្មោះ​ភឿង​ឬ​ទទួល​បាន​លាភសក្ការៈ​?

ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​មិន​ហ៊ាន​ក្អក​ជាមួយ​សិប្បកម្ម​កែឆ្នៃ​ឈើ​អត់​ច្បាប់​របស់​ឈ្មួញ យួន ឈ្មោះ​ភឿង​ឬ​ទទួល​បាន​លាភសក្ការៈ​?

មណ្ឌលគិរី ៖ លោក អ៊ុំ​វណ្ណ សុភ័គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​ទទួលរង​ការរិះគន់​ថា ខ្លាច​អំណាច​មេ​ឈ្មួញ​ឈើ ជនជាតិ​យួន​មួយរូប ឈ្មោះ ភឿង​។ មូលហេតុ​គឺ បន្ទាប់​ពី​នាយ​សង្កាត់​នឹង​នាយផ្នែក រដ្ឋបាល​ព្រៃឈើ សែន​មនោ​រម្យ បាន​ដឹកនាំ​កំលាំង​ជំនាញ​ព្រៃឈើ​ជា​ច្រើន​រូប​បាន ចុះ​ត្រួតពិនិត្យ ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើ​ចំនួន​បី​កន្លែង របស់ ឈ្មោះ ភឿង ដែល​ស្ថិតនៅក្នុង​ភូមិ​ជ្រៃ​សែន សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី  កាលពី​ព្រឹក ថ្ងៃទី​១៧  ខែ​មិនា ឆ្នាំ​២០១៧​ធ្វើឡើង​អស់​រយះពេល​ពេញ​មួយ​ព្រឹក បាន​រកឃើញ​ឈើប្រណិត​ជាច្រើន​កំណាត់​នឹង​ច្រើន​ម៉ែត្រគូប តែ​ពុំ​ឃើញ មានការ​រឹបអូស​ឧបករណ៍ប្រើប្រាស់​ដូចជា ម៉ាស៊ីន​ដែល​បម្រើ​ឲ្យ​ការកែឆ្នៃ​ឈើ​ណាមួយ​ចេញ​ពី​រោង​សិប្បកម្ម​យួន​ទាំងនោះ​ឡើយ​។​

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ  លោក អ៊ុំ វណ្ណ​សុភ័​ក្រ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា  កំលាំង​ជំនាញ​បាន​ចុះទៅពិនិត្យ​ទីតាំង​សិប្បកម្ម​ទាំងនោះ​ពិតមែន  តែ​ពុំ​មាន​ការបង្ក្រាប​នោះទេ  គ្រាន់តែ​ចុះទៅ​ណែនាំ​ឲ្យ​ពូកគាត់​ទៅ​ធ្វើ​ច្បាប់ អាជីវកម្ម​ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​ប៉ុណ្ណោះ​។​លោក អ៊ុំ វណ្ណ​សុភ័​ក្រ​មិន​បាន​ប្រាប់​ទេថា​តើ​ឈើ​ដែល​រកឃើញ​នោះ​ជា​ឈើ​ស្រប​ឬ​មិន​ស្របច្បាប់​នោះឡើយ​។

​សូមបញ្ជាក់​ថា ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ខាង ត្អូញត្អែ​ថា​សិប្បកម្ម​អនាធិបតេយ្យ​ចំនួន​បី​កន្លែង​របស់​យួន ឈ្មោះ​ភឿង ខាងលើ​នោះ  ត្រូវបាន តែងតែ​បញ្ចេញ​នូវ​សំលេង​ថ្លង់​ទាំងយប់​ទាំង​ថ្ងៃ ធ្វើ​ឲ្យ​រំខាន់​ដល់​ការរស់នៅ​របស់​ពួកគាត់​ជា​យូរយា​ណាស់​មកហើ យ​តែ ពុំ​ដែល​ឃើញ​មាន​ការបង្ក្រាប​ឡើយ​។​មិនដឹងថា​តើ​លោក​មេព្រៃ​សែន​មនោ​រម្យ​ទទួលបាន​សេវាកម្ម​ពី​សម្លេង​អារ​ឈើ​របស់​យួន​ឈ្មោះ​ភឿង​នោះ​ប៉ុន្មាន​ទេ​?​។

​ទើបតែ​នៅ​ថ្ងៃទី​១៧ ឃើញ​មាន​កំលាំង​ជំនាញ​ព្រៃឈើ​ជាច្រើន​រូប​បាន​ចុះ​ត្រួត​ពិនិ ត្យ​ទីតាំង​សិប្បកម្ម​នោះ​ម៉ាៗ​យក​ស៊ង​។ ប្រជាពលរដ្ឋ​បន្តថា ពេល​ឃើញ​សិប្បកម្ម​ទាំងនោះ​ត្រូវ​បាន​បង្ក្រាប​ពួក​គាត់​មាន​អារម្មណ៍​ត្រេកអរ ព្រោះ​សំលេង​ថ្លង់​នឹង​ឈប់​លឺ​និង​ម្យ៉ាងទៀត​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ជាតិ​ក៏​លែង​បាត់បង់​មួយចំនួន​ដែរ​។​តែ​អ្វី​ដែល​ហួសចិត្ត មិន​ដូច​ការ​ស្មាន​រប់ ពួកគាត់​បែរជា​ដឹង​ថា​មេព្រៃ​មិន​បាន​ចាត់វិធានការ​ក្តៅ​ណាមួយ​ចំពោះ​សិប្បកម្ម​ទាំងនោះ​ទេ  គឺ​គ្រាន់តែ​ចុះ ធ្វើ​លំៗ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ពួកគាត់​បាន​ការរិះគន់​ថា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទំនងជា​ខ្លាច​អំណាច​មេ​ឈ្មួញ​ឈើ​ដែល ជា​ម្ចាស់​សិប្បកម្ម​ឈ្មោះ ភឿង នោះ​ឬក៏​សើម​មាត់​ទេ​ដឹង​? ។​

​ក្រុម​អ្នកដឹកឈើ​តាម​ម៉ូតូ​បាន​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន ថា ឈ្មោះ ភឿង ជា​ឈ្មួញ​រកស៊ី​ទិញ – លក់​ឈើ យូរ​មក​ហើយ​។  ដោយ​ឈ្មួញ​ឈើ​រូបនេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​គ្រប់ទិសទី​ក្នុង​ខេត្ត​មណ្ឌលគិរី ជាពិសេស​ពី​ភូមិ​ពូ​ត្រុំ និង​ដំរី ជាន់ ដើម្បី​យក​មក​កែឆ្នៃ​ជា​គ្រឿង​សង្ហា​រឹម​រឺអា​ឡាំងជា​ជ្រុងៗ រួច​ដឹក​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ក្រុង​ចេញ​ទៅ​វៀតណាម ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​ច្បាប់​។ ប្រភព​បន្ថែមថា សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​កំលាំង​រដ្ឋបាល​ព្រៃឈើ​បាន ដឹង​យ៉ាងច្បាស់​ពី​ជំនួញ ឈើ​របស់​ឈ្មួញ​ឈើ រូបនេះ តែ​មិន​ព្រម​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ។ បើ​ចឹង​សាកគិ​ត​ទៅ​ថា​១​ខែ​វា​បង់​ម៉ាណ​?៕

 

Filed in: ព័ត៌មានជាតិ