សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អា​ហើម​ព្រលះ CRV ផ្ងាជើង​ឡើង​លើ​

​អា​ហើម​ព្រលះ CRV ផ្ងាជើង​ឡើង​លើ​

​ខេត្ត​រតនគិរី​៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​រង​ការខូចខាត​ទាំងសងខាង​មិន​បណ្តាលឲ្យ​មនុស្ស​នឹង​អ្នកដទៃ​រងគ្រោះថ្នាក់​ឡើយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មិនា ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី ស្ថិតនៅក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ទាំងពី​បើកបរ​បញ្ច្រាស់​គ្នា រថយន្ត​មួយ​គ្រឿង​ម៉ាក កាមរី​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ស្ទឹងត្រែង​2A-0072 បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​CRV ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-0954 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី បាន​បត់​មក​ឆ្លងផ្លូវ​ទៅ​ខាងកើត​វិញ​។​
​ស្រប​ពេល​រថយន្ត​កាម​រី​ហើម​កំពុង​ធ្វើ​ចរាចរណ៍​បើកបរ​យ៉ាង​លឿន​បាន​បុក​រថយន្ត​CRV ប៉ើង​ទើលើ​សួនច្បារ ដង​ផ្លូវជាតិ​លេខ​៧៨ ចំណែក​រថយន្ត​កាមរី​ហើម បាន​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើងគោក​ខេត្ត បាន​ចុះមក​អន្តរាគមន៍​សម្រួល​ធ្វើ​ចរាចរណ៍​កុំឲ្យ​កកស្ទះ​ចរាច​រណ៍ នឹង​វាស់វែង​យក​រថយន្ត​ទាំង​ពី​គ្រឿង​អូស​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍