សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧ នាក់​ឆ្លងដែន​ចូល​ដី​ខ្មែរ​កាប់​ឈើ​ដោយ​ខុសច្បាប់​

នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧ នាក់​ឆ្លងដែន​ចូល​ដី​ខ្មែរ​កាប់​ឈើ​ដោយ​ខុសច្បាប់​

ខេត្ត​រតនគិរី​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧ នាក់​ពី​បទ​លួច​ឆ្លងដែន​ចូល​មក​កាប់​ឈើ​ដោយ​ខុសច្បាប់​។

​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៧​ក្នុង​ភូមិសាស្ត្រ​ព្រៃឈើ​ក្នុង​តំបន់​ព្រំប្រទល​ចំនួន​បី​ស្រុក គឺ​ស្រុក​អូរយ៉ាដាវ ស្រុក​អណ្តូង​មាស ស្រុក​ប​កែវ ស្ថិត​ក្នុង​និយាម​ការ​: 0753391,1528689​។​

​យោងតាម​របាយការណ៍​បានឲ្យដឹងថា ក្នុង​សកម្មភាព​ឃាត់ខ្លួន នេះ​គឺ​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួពិនិត្យ​កម្មក​រ​បរទេស​នៅតាម​ក្រុមហ៊ុន​បន្ទាប់មក​បាន​ទទួលព័ត៏មាន​ពី​ប្រជាពលរដ្ឋ​ថាៈ​នៅព្រៃ​ក្បែរ​នេះ​មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​កំពុង​កាប់​អារ​ឈើ​នៅ​ទីនោះ​។​

​របាយការណ៍​បាន​បន្តថា ជាក់ស្តែង​ពេល​ចុះ​ទៅ​ដល់​គឺ​ជនជាតិ​វៀតណាម​មួយចំនួន​បាន​រត់គេចខ្លួន​បាត់អស់ ។​
បន្សល់​ទុក​សំភារ​:​មួយចំនួន​សំរាប់​បម្រើ​ឲ្យ​ការកាប់​ឈើ​ជា​ច្រើន​នៅក្នុង​ព្រៃ​នោះ​។ ដកហូត​ម៉ាស៊ីន​កាត់ឈើ​ចំនួន​០៥​គ្រឿង​ត្រាក់ទ័រ​អូស​ឈើ​ចំនួន​០៣​គ្រឿង​នៅ​ក្នុង​ព្រៃ ចំណែក​តៃកុង​បាន​រត់គេចខ្លួន​មិន​អាច​យក​មក​បាន​និង​សំភារ​:​ជាច្រើន​ទៀត​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុង​នាំ​ខ្លន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
​ដោយ ៖ យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ