សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​លំផាត់​ចំនួន​50​នាក់ ក្នុងចំណោម​257​នាក់ បាន​ទទួល​មួកសុវត្ថិភាព​ចំនួន​50​មួក ដែលជា​អំណោយ​របស់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​

សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​លំផាត់​ចំនួន​50​នាក់ ក្នុងចំណោម​257​នាក់ បាន​ទទួល​មួកសុវត្ថិភាព​ចំនួន​50​មួក ដែលជា​អំណោយ​របស់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​

ពិធី​ចែក​មួកសុវត្ថិភាព​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី 17 មិនា ម្សិលមិញ នៅ​អនុវិទ្យាល័យ​លំផាត់ ដោយ​ក្រុម​មន្ត្រី​ចាចរ​ជើងគោក​ខេត្ត និង នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​លំផាត់ ។​

​អធិការនគរបាល​ស្រុក​លំផាត់ លោក ថេង ច​ន្ធី អោយដឹង​ព្រឹក​ថ្ងៃទី 18 មិនា​នេះ​ថា សិស្សានុសិស្ស​ចូលរួម​ចំនួន 257​នាក់ ក្នុងនោះ​50​នាក់​បាន​ទទួល​អំណោយ​មួកសុវត្ថិភាព ពី​អភិបាលខេត្ត​រតនគិរី​។​

​ពិធី​ចែក​មួក​នេះ សិស្សានុសិស្ស​ក៏​ត្រូវ​គេ​ឃើញថា ទទួល​ការបង្ហាញ​និង​ពន្យល់​អំពី​ផ្លាកសញ្ញា​ចរាចរ ប្រការ​គួរ​យល់​ដឹង​ពី​គ្រោះថ្នាក់​ចរាចរ​ផងដែរ​។​

​សូមជម្រាបថា ករណី​គ្រោះថ្នាក់​ចរាចរ គឺជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយ​ជម្រុញ​អោយ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្នែក​ចរាចរ ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ថ្មី អោយ​កាន់តែ​អូ​លំ​ទូលាយ ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នេះ ៕
​ដោយ ៖ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ