សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រុក​ស្នួល គឺជា​ស្រុក​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ផ្នែក​វិស័យ​កសិកម្ម​

ស្រុក​ស្នួល គឺជា​ស្រុក​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ផ្នែក​វិស័យ​កសិកម្ម​

ស្រុក​ស្នួល គឺជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​/​ក្រុង​ទាំង​៦ ក្នុង​ខេត្ត​ក្រចេះ ដែល​ឋិត​នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា នឹង​មាន​ព្រំប្រទល់​ជាប់​ស្រុក​៥ មាន ស្រុក​មេមត់ ឆ្លូង ចិត្រ​បុរី ស្រុក​កែវ​សី​ម៉ា និង​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​មាន​ផ្ទៃដី​សរុប​ចំនួន ២៦០,១៩៤​ហិកតា ។​

​លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល បានឲ្យដឹងថា ស្រុក​ស្នួល ជា​ស្រុក​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ផ្នែក​វិស័យ​កសិកម្ម មាន​កៅស៊ូ ស្វាយចន្ទី ម្រេច ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត និង​សក្ដានុពល​ធនធាន​ក្រោម​ដី មានដូចជា រ៉ែ​មាស ធ្យុង​ថ្ម ថ្ម​ម៉ាប​ជាដើម ។

​លោក​អភិបាលស្រុក​ស្នួល បានបញ្ជាក់​ថា ក្រោយ​បទបញ្ជា​លេខ​០០១​បប របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការបែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ១២,០៧២​គ្រួសារ​ស្មើនឹង ១៩,៧៣៦​ប័ណ្ណ ដែល​មាន​ទំហំ​ផ្ទៃដី​សរុប ៤៧,៥០៩.៥៨ ហិកតា ដោយ​កាត់​ចេញពី​ដី​ក្រុមហ៊ុន​ចំនួន ៩​ក្រុមហ៊ុន ។​

​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន ២០​ក្រុមហ៊ុន កំពុង​វិនិយោគ​ដាំ​កៅស៊ូ លើ​ផ្ទៃដី​សរុប​ជាង ៥​ម៉ឺន​ហិកតា ក្រុមហ៊ុន​រ៉ែ​ថ្ម​ម៉ាប​ចំនួន ៩ និង​មាន​ដំណាំ​ជា​លក្ខណៈ​គ្រួសារ មាន​ដំណាំ​ស្វាយចន្ទី ជាង ៤​ពាន់​ហិកតា ដំណាំ​ម្រេច ១​ពាន់​ហិកតា ដំណាំ​កៅស៊ូ ជាង ៩​ពាន់​ហិកតា និង​ដំណាំ​ដំឡូង​មី ជាង ៣​ម៉ឺន​ហិកតា ដំណាំ​ស្រូវ ៧​ពាន់​ហិកតា និង​ដំណាំ​រួមផ្សំ​ផ្សេង ជាង​៩​ពាន់​ហិកតា ។​

​ក្រៅពី​សក្ដានុពល​ផ្នែក​កសិកម្ម លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល ក៏​បាន​បញ្ជាក់ថា ក៏​នៅ​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​ក្រោម​ដី មានដូចជា រ៉ែ​មាស ធ្យុង​ថ្ម ថ្ម​ម៉ាប និង​ដីក្រហម​ដែល​មាន​នៅ​ឃុំ​ស្នួល ឃុំ​ស្រែ​ចារ ឃុំ​២​ធ្នូ ជា​ប្រភេទ​ដី​ដាំ​ដំណាំ ក​សិ​-​ឧស្សាហកម្ម​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ