សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​សមត្ថកិច្ច​ជាង ១០ ជាប់​ពាក់​ពន្ធ័​ក្នុង​ការ បើកដៃ​ឲ្យ​យួន​ចូល​ចូល​កាប់​ឈើ​អូរ​ហ៊ុច​មណ្ឌលគីរី​

​មន្ត្រី​សមត្ថកិច្ច​ជាង ១០ ជាប់​ពាក់​ពន្ធ័​ក្នុង​ការ បើកដៃ​ឲ្យ​យួន​ចូល​ចូល​កាប់​ឈើ​អូរ​ហ៊ុច​មណ្ឌលគីរី​

​មណ្ឌលគិរី ៖ មន្ត្រី​សមត្ថកិច្ច​ប្រដាប់​អាវុធ​ជាង ១០ នាក់​ត្រូវបាន​រកឃើញ​ថា​ជាប់​ពាក​ពន្ធ័​ក្នុង​ការឃុបឃឺត បើកដៃ​ឲ្យ​ឈ្មួញ​យួន​ចូល​មក​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តំ​ណ្ឌ​ល​គីរី​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ១៧ ម៉ឺន​ដុល្លារ ។​សូមបញ្ជាក់​ថា​កាលពី​ខែ​កុម្ភៈ​កម្លាំងចម្រុះ​ចាប់​បាន​យួន​ចំនួន ៧ នាក់​ដែល​ថ្លើមធំ​ហ៊ាន​បើកឡាន​បង្កង់​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​កាប់​ដឹកឈើ ១៤៥ កំណាត់​ក្នុងស្រុក​អូររាំង​។​ក្រោយពី​ចាប់​បាន  មន្ត្រីនគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​ដែល​មានខ្លួន​បាន​បិត​សាប៊ូ​រត់ចោល​អង្គភាព ។​

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើក​ការស្រាវជ្រាវ​បន្ទាន់​មួយ​ហើយ​បាន​ធ្វើ​ការសាកសួរ​មន្ត្រី​ដែល​រត់គេចខ្លួន​ទាំង​នោះ​ចំនួន ១១ នាក់​ជា​បន្តបន្ទាប់​អស់​រយៈពេល ៥ ថ្ងៃ​។

​លទ្ធផល​ស្រាវជ្រាវ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា បានឲ្យដឹង​ថា​មានថ​មន្ត្រី​ចំនួន ៣ នាក់​បាន​ឃុបឃិត និង​ទទួល​ប្រាក់​ពី​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ចំនួន ១៧ ម៉ឺន​ដុល្លារ​ព្រឹត្ត​បទល្មើស​។

​មន្ត្រី​ទាំង ៣ នាក់​រួមមាន​ឈ្មោះ ទា ខៃ​ម៉េង ប្រធាន គ ៣ នៃ​យោធា​ក្នុងស្រុក​កែវ​សីមា​, ឯម សុង​ហ៊ួ ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍ អូរ​ហ៊ុច និង ជុំ រតនា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ជុំ​។ ទឹកប្រាក់​ពុករលួយ​នេះ​ត្រូវបាន​បែងចែក​ជា ២ ផ្នែក​ដែល​ក្នុង​នោះ​ចំនួន ៨៥ ០០០ ដុល្លារ​ឲ្យ​មន្ត្រី​យោធា​គឺ​លោក ឯម សុង​ហ៊ួ និង ទា ខៃ​ម៉េង​។

​រីឯ​ទឹកប្រាក់ ៨៥ ០០០ ដុល្លារ​ផ្សេងទៀត​ត្រូវ​លោក ជុំ រតនា ចែក​ទៅ​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ៥ ពាន់​ដុល្លារ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ១ ម៉ឺន​ដុល្លារ​លោក ឌុល មន្ត្រី​អាវុធហត្ថ​ចល័ត​លើ​ផ្ទៃ​ប្រទេស ៧ ពាន់​ដុល្លារ​លោក ណាក់ មន្ត្រី​ព្រៃឈើ ៦ ពាន់​ដុល្លារ និង​លោក លាង ភា​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរ​ហុច ២២៥០០ ដុល្លារ​។ នៅពេល​ដែល​ដឹកឈើ​ចេញ​មេ​ឈ្មួញ​រូបនោះ​ក៏​បង់​លុយ​ឲ្យ​មន្ត្រី​ទាំង ៣ នាក់​នោះ​ទៀត​ដែរ ។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន សន្និដ្ឋានថា​៖ «​ឈ្មោះ ជុំ រតនា​, លាង ភា​រ័ត្ន​, ទា ខៃ​ម៉េង​, ឯម សុង​ហ៊ួ និង​មេ​ឈ្មួញ​វៀតណាម អ៊ុក ញ៉ ជា​មេខ្លោង​បាន​ប្រព្រឹត្ត​អំពើ​ឃុបឃិត​គ្នា​កាប់​បំផ្លាញ ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន​»​។​

​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សំណូមពរ និង​ស្នើសុំ​គោលការណ៍​ពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុង​ការកសាង​សំណុំរឿង​របស់លោក ជុំ រតនា និង លាង ភា​រ័ត្ន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ រីឯ​មន្ត្រីនគរបាល ៩ នាក់​ត្រូវ​ស្នើ​ដាក់​វិន័យ​ដូចជា​អប់រំ ព្រមាន និង​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​កន្លែង​ផ្សេង​ក្នុងនោះ​មានឈ្មោះ ព្រំ វណ្ណៈ​, យ៉ា សុ​ផា​, សា ផល្លា​, ស្រេវ ម្នើ​ប (​នាយរង​ប៉ុស្តិ៍​អូរ​ជុំ​), អន សំអាត​, ប៊ុន ភារម្យ​, សូត្រ ពន្លៃ​, ពិត ជឿន​, និង ពៅ ឆ​ឡៃ​ហៀ​ង​។

​ចំពោះ​មន្ត្រី​យោធា និង​អាវុធហត្ថ​ដែល​ពាក់ព័ន្ធ​គឺ​ស្ថិតក្រោម​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​ថា​គណៈកម្មការ​ជាតិ​នេះ​កំពុង​ស្រាវ​ពី​ករណី​នេះ​ហើយ​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ឯ​លោក​លោក សាក់ សា​រ៉ាង មេញ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត្ត​មណ្ឌលគិរី​ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​ជួញ​ឈើ​នា​ពេល​កន្លងមក​បាន​បដិសេធ​ការចោទប្រកាន់​រឿងទ​ទួលប្រាក់ ១ ម៉ឺន​ដុល្លា​នោះ​។ លោក​បាន​ថ្លែង​យ៉ាង​ខ្លី​មុន​ពេល​ផ្តាច់​ខ្សែ​ទូរស័ព្ទ​ថា​៖ «​ខ្ញុំ​អត់​ដែល​ឃើញ​ជួប​មុខ​ពួក​អស់ហ្នឹង​ទេ​។ និយាយ​ឲ្យ​ខ្លី​មិន​ដែល​ស្គាល់​តែ​ម្តង​។ អា​មុខ​ក៏​មិន​ដែល​ឃើញ អា​ស្គាល់​ក៏​មិន​ស្គាល់​»​។

​លោក យិន ច​ន្ធី មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ ១០៣​ដែល​ជា​កូនចៅ​លោក ឃិន ម៉េង​ស្រេង មេ​យោធា​ខេត្ត ហើយ​មិន​ជាប់​ឈ្មោះ​ពាក់ព័ន្ធ ថ្លែងថា លោក​កំពុងតែ​ចូលរួម​នឹង​កម្លាំង​ចម្រុះ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ ក្នុងនោះ​រួមមាន​ការសួរនាំ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផងដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៅ​ឡើយ​នោះទេ ។​

​លោក មាស ប្រុស អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​បានឲ្យដឹង​ថា​ជនជាតិ​វៀតណាម​ទាំង ៧ នាក់ និង​ខ្មែរ​ម្នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​មន្ត្រី​តុលាការ ២ រូប និង​គណៈកម្មការ​បាន​និង​កំពុងតែ​ចុះ​ពិនិត្យ​កន្លែង​កាប់​ឈើ​ក្នុង​ដែន​ជម្រក​។ «​តាម​គេ​និយាយ​មាន​ពាក់ព័ន្ធ​ច្រើន​នាក់​អ៊ីចឹង​មែន​។ តែ​ការស៊ើបអង្កេត​កំពុងតែបន្ត​។ បើកាលណា​និយាយ​វា​បែក​អស់ហើយ​»​។​
​អ្នកស្រុក​មណ្ឌលគិរី​បាន​និយាយថា ភស្តុតាង​ប៉ុណ្ណឺង​ហើយ​បើ​គ្មាន​អ្នកទួឡ​ខុស​ត្រូវ​ជាប់គុក​ទេ​ស្រុក​ខ្មែរ​ចប់​ហើយ​! ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់