សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វិធីសាស្ត្រ​ងាយ​ក្នុង​ការសម្អា​តកូ​ឡេ​ស្ទើ​រ៉ូល​ពី​សរសៃឈាម​

វិធីសាស្ត្រ​ងាយ​ក្នុង​ការសម្អា​តកូ​ឡេ​ស្ទើ​រ៉ូល​ពី​សរសៃឈាម​

​សុខភាព ​៖ ​វា​ជា​ការសំខាន់​ណាស់​សម្រាប់​លោក​អ្នក​លាង​សម្អាត​សរសៃឈាម ​ដើម្បី​បណ្ដេញ​ជាតិពុល​និង​ជាតិ​ខ្លាញ់​ដែល​កកើត និង​ដើម្បី​ជំរុញ​សរសៃឈាម​របស់​រត់​ឱ្យ​បាន​ស្រួល​។ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​និង​គួរតែ​ដឹងថា ប្រសិនបើ​អ្នក​មិន​ព្យាបាល​បញ្ហា​សុខភាព នេះ​ឱ្យទាន់​ពេលវេលា​នោះទេ វា​អាច​បង្ក​គ្រោះ​ថា្នក់​សម្រាប់​អ្នក​និង​សុខភាព​របស់​អ្នក​។​

​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និយាយថា ប្រសិនបើ​សរសៃឈាម​របស់​អ្នក​បាន​កកស្ទះ ៧០ ភាគរយ​ឬ​ច្រើន​ជាង​នេះ លោកអ្នក​អាច​ជួបប្រទះ​បញ្ហា​ដូចជា​ឈឺ​ដើមទ្រូង ដកដង្ហើម​ខ្លីៗ ញ័រ​ដើមទ្រូង ខ្សោយ​ឬ​វិលមុខ ចង់​ក្អួត​ឬ​បែកញើស​។ បញ្ហា​ទាំងនេះ​អាច​នាំ​ទៅ​ជា​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ក៏​ដាច់​សរសៃឈាម​ផ្សេងៗ​ក្នុង​រាងកាយ​។​

​សំណាង​ល្អ​គ្រឿងផ្សំ​ទាំងនេះ​អាច​ជួយ​លោក​អ្នក​បាន​។​
* គ្រឿងផ្សំ​
– ខ្ទឹម ៤ កំពឹស​
– ក្រូច​ភ្លា ៤ គ្រាប់​
– ទឹក​ពុះ ៣ លីត្រ​
* របៀប​ធ្វើ​
​បកសំបក​ខ្ទឹមស​និង​ក្រូច​ភ្លា បន្ទាប់​មក​លាង​ខ្ទឹមស​និង​ទុក​ក្នុង​ចាន​មួយ​ជាមួយនឹង​ក្រូច​ភ្លា​ដែល​បាន​បកសំបក​រួច​។ បន្ទាប់​មក​ចាក់ទឹក​ក្ដៅ​ពុះ​ចូល​ក្រូច​និង​ខ្ទឹម​ស​។​

​បន្ទាប់មកទៀត យក​វា​ទៅ​កិន​ជាមួយនឹង​ម៉ាស៊ីន​ទឹកក្រឡុក ហើយ​ចាក់​វា​ចូលទៅ​ក្នុង​កំប៉ុង​មួ​យ​និង​ទុក​ក្នុង​ទូទឹកកក​ចំនួន ៣ ថ្ងៃ​។ បន្ទាប់​ពី ៣ ថ្ងៃ ត្រូវ​ស្រង់​ល្បាយ​នោះ​ចេញ​និង​ទុក​វា​ក្នុង​ទូទឹកកក​វិញ​។ ហើយ​អ្នក​អាច​ប្រើប្រាស់​បាន​ហើយ​។​

* របៀប​ប្រើប្រាស់​
​អ្នក​ត្រូវ​ទទួល​ទាន​ទឹក​នោះ ១ ទៅ ២​ស្លាបព្រា​បាយ បី​ដង​ក្នុង​មួយ​ថ្ងៃ​មុន​ពេលបាយ​។​

​ចំណាំ​៖ ត្រូវ​ប្រាកដថា​អ្នក​បាន​ប្រើប្រាស់​ការព្យាបាល​នេះ​រយៈពេល ៤០ ថ្ងៃ​។ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​ប្រើប្រាស់​ឱសថ​នេះ​តែ​ម្តង​ក្នុង​មួយឆ្នាំ ហើយ​បន្ទាប់​ពី​ការព្យាបាល​វិធីសាស្ត្រ​បែប​ធម្មជាតិ សូម​ទៅ​ពិនិត្យមើល​ជា​តិកូ​ឡេ​ស្ទើ​រ៉ូលក្នុង​ឈាម​ម្តងទៀត​។ មុន​ប្រើប្រាស់​ឱសថ​ធម្មជាតិ​នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជាមុនសិន ព្រោះ​វា​អាច​នឹង​ប្រឆាំង​គ្នា​ជាមួយនឹង​ថ្នាំពេទ្យ​ដែល​លោក​អ្នក​កំពុង​ប្រើប្រាស់​។​

​ចំណាំ​៖ ការសិក្សា​ថ្មី​បានបញ្ជាក់​ថា ការប្រើប្រាស់​ខ្ទឹម​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រពះ ពោះវៀន​ធំ បំពង់​អាហារ លំពែង មហារីក​សុដន់ និង​មហារីក​ពោះវៀន​៕

 

Filed in: ជីវិត និងសុខភាព