សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​ករណី​សមត្ថកិច្ច​កំពង់ឆ្នាំង ដោះលែង​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​

​បែកធ្លាយ​ករណី​សមត្ថកិច្ច​កំពង់ឆ្នាំង ដោះលែង​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​

​កំពង់ឆ្នាំង​: ៖ មនុស្ស​ចំនួន​០៥​នាក់ ដែល​សមត្ថកិច្ច ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ នគរបាល​ខេត្ត​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែ​៣ ឆ្នាំ​២០១៧ នោះ​ត្រូវបាន​ដោះលែង​វិញ​ហើយ​ក្រោយ​មួយ​ថ្ងៃ​នៃ​ការឃាត់ខ្លួន​។​ដោយ​ប្រភព​បង្ហើប​ប្រាប់ថា ករណី​ដោះលែង​នេះ​ជា​ថ្នូរ​ទឹកប្រាក់ ១០០០​ដុល្លារ​ក្នុង​ម្នាក់ ជ្រក​ក្រោម​លេស អាណា​ព្យាបាល​យក​ទៅ​អប់រំ ព្យាបាល និង មាន​ម្នាក់ ក្រោមលេស​ជា​ផ្ទៃក្នុង​របស់​សមត្ថកិច្ច​(​ស៊ិក​)​។

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​៣ ឆ្នាំ​២០១៧ សមត្ថកិច្ច នគរបាល ក្រុង​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក ម៉ា យុន ជា​អធិការរង​ក្រុង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ សហការ​ជាមួយ នគរបាល​ខេត្ត​លោក ពៅ ស៊ី​ផាន់​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម ផ្ទះសំណាក់​និង ផ្ទះជួល នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ជា​លទ្ធផល​នៅ​ថ្ងៃ​នោះ​បាន ធ្វើតេស្ត​ទឹកនោម រក​ឃើញ​អ្នក​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន ០៥​នាក់ ដកហូត​ម៉ូតូ ០៤​គ្រឿង កសាង​សណុំ​រឿង​តាម និតិ​វិធី​។

​ករណី​ដោះលែង​មនុស្ស​ទាំង​៥​នាក់​ខាងលើ​នេះ លោក ឆាយ ខែម​រ័ត្ន អធិការ​ក្រុង​បានបញ្ជាក់​ថា កម្លាំង​របស់​លោក​បាន​ប្រគល់​មនុស្ស និង​កំណត់ហេតុ​ជូន​ទៅ​ខាង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​តាំងពី​ថ្ងៃ​ចាប់ខ្លួន ចំណែក​ពាក់ព័ន្ធ​និង​ដោះ​លែង​ជា​ថ្នូរ​ទឹកប្រាក់​លោក មិន​បាន​ដឹង​ឡើយ​។​លោក ពៅ ស៊ី​ផាន់ ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​កម្លាំង​បានបញ្ជាក់​ថា ពិតជា​មាន​ករណី​ដោះលែង​មនុស្ស​ទាំង​៥​នាក់​មែន និង​មិន​មាន​ថ្នូរ​ទឹកប្រាក់​ទេ ដោយ​បាន​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​ខេត្ត តាម​ការស្នើរ​សុំ​របស់​អាណ​ព្យាបាល ចំនួន​៤​នាក់​យក​កូន​របស់​គាត់​ទៅ​ព្យាបាល និង​អប់រំ ក្នុងនោះ​មាន​ម្នាក់ ជា​ផ្ទៃក្នុង​របស់​សមត្ថកិច្ច ដោយ​មិន​មាន​សារធាតុ​គ្រឿងញៀន​ឡើយ ។​ប៉ុន្តែ​ផ្ទុយ​គ្នា​និង អ្វី​ដែល​អធិការ​ក្រុង​បានបញ្ជាក់​ថា​ទាំង​៥​នាក់ បាន​ធ្វើតេស្តិ ទឹកនោម គឺ​មាន​សារធាតុ​គ្រឿងញៀន​ទាង​អស់​គ្នា​។

​ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ​មើលឃើញ​និង​ដាក់​ការសង្ស័យ​ព្រមទាំង​រិះគន់ថា​ទង្វើ​បែប​នេះ​គឺ​ខាង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ជា​យូ​មកហើយ ដោយ​ប្រើ​លេស ជ្រក​ក្រោម​អាណ​ព្យាបាល​យកទៅ​អប់រំ ព្យាបាល ទៅ​មណ្ឌល​កែប្រែ និង​ជា​ផ្ទៃក្នុង​របស់​សមត្ថកិច្ច​។ ពលរដ្ឋ​សូម​សំណូមពរ​ដល់​ដល់​ឯកឧត្តម​ឧត្តមសេនីនេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ គួរតែ​ចុះ​ធ្វើ​អធិការកិច្ច​ឡើងវិញ តើ​ការដោះលែង មនុស្ស​មួយចំនួន​ពាក់ព័ន្ធ​គ្រឿងញៀន នា​ពេលកន្លងមក និង​បច្ចុប្បន្ន មាន​ភាពប្រក្រតី​ដែរ​ឬ​យ៉ាងណា​?៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់