សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​សាមញ្ញ​លី​ក​ទី ៦ ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២

ប្រជុំ​សាមញ្ញ​លី​ក​ទី ៦ ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២

​បាត់ដំបង ៖ កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៦ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ៣០ ខែតុលា នៅ​សាលាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ហើយក៏​មាន វត្តមាន លោក​អភិបាលខេត្ត​ស្តីទី និង អភិបាលរង​ចូលរួម​ផងដែរ​។​

​ក្រោយ​ពី​ប្រសាសន៍​ប្រកាស​បើក​អង្គប្រជុំ របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ក៏ដូចជា​ការពិនិត្យ រួច​មក​អង្គប្រជុំ​បាន​អនុម័ត​សេចក្តីព្រាង របៀបវារៈ កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៦ រួច​បាន​ពិនិត្យ​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៥ កាលពី ថ្ងៃទី​២ ខែតុលា សេចក្តីព្រាង កំណត់ហេតុ កិច្ចប្រជុំ​វិសាមញ្ញ លើក​ទី​៣ កាលពី​ថ្ងៃ​ទី ១៨ ខែ​សីហា និង​សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​វិសាមញ្ញោ​លីក​ទី​៤ កាល​ពី​ថ្លៃ​ទី ១៦ ខែតុលា ឆ្នាំ​២០១៤​។
​ជាមួយគ្នា​នោះ​ដែរ អង្គប្រជុំ​ក៏បាន​ស្តាប់​របាយការណ៍​សកម្ម​ភាព​ការងារ របស់​គណកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ប្រចាំ​ខែ​តុលា របស់​លោកជុំទាវ អ៊ីវ​តារា ប្រធាន គ​,​ក​,​ស​,​ក ខេត្ត ដែលមាន​សកម្មភាព និង​លទ្ធផល របស់​សមាជិក គ​,​ក​,​ស​,​ក មកពី​មន្ទីរ​អង្គភាព ជំនាញ មាន​ការងារ សង្គមកិច្ច អតីតយុទ្ធជន និង យុវតី​សម្បទា ការងារ កិច្ចការនារី ស្នងការដ្ឋាន​នគរបាល អភិវឌ្ឍន៍ជនបទ អប់រំ​យុវជន និង​កីឡា និង ការងារ​បណ្តុះបណ្តាល​វីជ្ជាជីវៈ ជាដើម សម្រេចបាន​លទ្ធផល​ជា​បន្តបន្ទាប់ ។ ក្នុង​របាយការណ៍​ប្រចាំ​ខែ​កញ្ញា ស្តីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត បានបញ្ជាក់ ដោយ​ផ្តោត​ទៅលើ​ការងារ​គ្រប់គ្រង​រដ្ឋបាល ការងារ​របស់​មន្ទីរ អង្គភាព​ជំនាញ មាន​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា អនុវត្តបាន ២៧៧,៣៤៥ ហិច​តា ស្មើ ១១០,០៦ % នៃ​ផែនការ ២៥២,០០០ ហិកតា​។ ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ លើ​ផ្ទៃដី​ដាំ​ដុះ ស្រូវ ជាង ២៩៥ ហិច​តា គ្រោះរាំងស្ងួត​ប៉ះពាល់​ស្រូវ​ជាង ៣ ម៉ឺន ៥ ពាន់ ហិច​តា សង្គ្រោះ​បាន​ជាង ២​ម៉ី​ន ៩ ពាន់ ហិច​តា ខូចខាត​ជាង ៨៦០០ ហិច​តា ស្តារ​បាន​ជាង ២៣០០ ហិច​តា នៅសល់​ជាង ៦៣០០ ហិច​តា និង​ខូចខាត ដំឡូង ពោត សណ្តែក ជាង​៣០០០​ហិច​តា សភាព​ការគ្រោះថ្នាក់​សង្គម កើតមាន ៥៧ កើន ៥ លើក​ក្នុង​គ្រោះថ្នាក់​ចរាចរ ៣៣ លើក កើន ១៣ លើក ស្លាប់​មនុស្ស ១៥ នាក់ របួស ៣៤ នាក់ និង​សកម្មភាព​ច្រើន​ទៀត​លើ​គ្រប់​វិស័យ​របស់​ខេត្ត សម្រេចបាន​លទ្ធផល​គួរកត់សំគាល់ ។ ត​មក​អង្គប្រជុំ​បាន​ស្តាប់ របាយការណ៍ លទ្ធផល​សម្រេច​បាន នៃ​ការអនុវត្ត​ផែនការ សកម្មភាព ការងារ ៣​ខែ កន្លងមក​របស់​រដ្ឋ​បាល​ខេត្ត ក៏​ដូចជា​ពិនិត្យ ពិភាក្សា  អនុម័ត លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព ការងារ ៣​ខែ​បន្ត ព្រមទាំង​អនុម័ត លើ​សេចក្តីព្រាង​វិសោធនកម្ម ផែនការ សកម្មភាព ថវិការ​ឆ្នាំ​២០១៤ របស់​រដ្ឋបាល​ខេត្ត ក្នុង​ក្របខ័ណ្ឌ ផ​,​អ​,៣​។​

​ក្រោយ​ពី​សំណួរ ចម្លើយ របស់​សមាជិក​អង្គប្រជុំ​រួចមក ឯកឧត្តម ប្រធាន​បាន​ចាប់អារម្មណ៍​លើ​បញ្ហា​ប្រឈម​របស់ គ​,​ក​,​ស​,​ក មាន​ប្រជាពលរដ្ឋ​គ្រប់​ស្រុក ខ្វះ​លិខិតអត្រានុកូលដ្ឋាន ខ្វះ​គ្រូ បង្រៀន​គ្រប់​កំរិត​សិក្សា នៅតាម​ស្រុក​ឆ្ងាយៗ អំពីហឹង្សា​មាន​ការកើនឡើង ដោយ​គ្រឿង​ស្រវឹង គ្រឿងញៀន និង​ល្បែងស៊ីសង ជា​ដើម​នោះ ឯកឧត្តម​បាន​ធ្វើ​ការពិភាក្សា ប្តូរ​យោបល់ យ៉ាង​ផុសផុល​ក្នុង អង្គប្រជុំ ក្នុង​គោលដៅ រិះរក​គន្លឹះ​ដោះស្រាយ​ឱ្យបាន​ទាន់ ពេលវេលា ៕

 

2014_10_31d (1) 2014_10_31d (2) 2014_10_31d

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី