សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកទោស​០២ នាក់​នៅ​ពន្ធ​ធនាគា​ភ្នំ​ស្វាយ​ហែក​គុក​រត់គេចខ្លួន​

អ្នកទោស​០២ នាក់​នៅ​ពន្ធ​ធនាគា​ភ្នំ​ស្វាយ​ហែក​គុក​រត់គេចខ្លួន​

រតនគិរី ៖ មាន​អ្នកទោស​2​នាក់​ហែក​គុក​រត់​កាលពី​វេលា​ម៉ោង​ប្រមាណ​៣:០០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ​២០១៧​នេះ​។ តាម​របាយការណ៍​ពី​មន្ត្រី​ពន្ធ​ធានា​គា​ខេត្ត​បានឲ្យដឹងថា បាន​ជូនដំណឹង​ដល់ អធិការ​ក្រុង ស្រុក និង ការិយាល័យ​ជំនាញ​ថា មាន​អ្នកទោស​ហែក​គុក​រត់ចេញ​ចំនួន​២ នាក់ ទី​១- ឈ្មោះ រាជ សុភ័​ក្រ ពាក់ព័ន្ឋ​ករណី​ពី​បទ លួច ទី​២- ឈ្មោះ ជា ប៊ុនថេង ពាក់ព័ន្ឋ​ករណី គ្រឿងញៀន​។​

​របាយការណ៍​បាន​បន្តថា សូម​ជួយ​ពិនិត្យ​និង​តាមដាន​បើ​បានឃើញ​ត្រូវ​ឃាត់ខ្លួន​ជាបន្ទាន់ ហើយ​រាយការណ៍​មក​ផែន​ព្រហ្មទណ្ឌ​ភ្លាម​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ទិន សុវណ្ណនី ប្រធាន​ពន្ធ​ធានា​គា​ភ្នំ​ស្វាយ អ្នកកាសែត មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មិនា​នេះ​ដោយ​ចុច​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​

​គេ​ឆ្ងល់​ថា តើ​អ្នកទោស​រួច​ដោយ​វិធី​ណា តើ​ពន្ធនាគារ​ភ្នំ​ស្វាយ មាន​មន្ត្រី​យាម​ការពារ​ដែរ​ឬទេ បើ​ពុំ​មាន​ទេ គួរ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ សុំ​នគរបាល​សំរាប់​យាម​ការពារ​អ្នកទោស​នៅ​ពន្ធនាគារ​នេះ​តែម្តងទៅ ។ អ្នកទោស​ជា​មនុស្ស មិនមែន​ដូច​គ្រឿងញៀន​ដែល​អាច​លាក់​មើលមិនឃើញ​នោះ​ឯណា តើ​សម​ហេតុផល​ដែរឬទេ ដែល​មាន​របាយការណ៍​ថា មាន​អ្នកទោស​រួច​ចេញពី​គុក​បែបនេះ​។ ក្រសួងមហាផ្ទៃ គួរ​ពិនិត្យ​និង​វាយតម្លៃ​អោយ​ច្បាស់លាស់ ជុំវិញ​ទីតាំង​ពន្ធនាគារ​ភ្នំ​ស្វាយ​ក្នុង​ខេត្តរតនគិរី​នេះ ថា​តើ​ហេតុអ្វី​បានជា​អ្នកទោស​ចេះតែ​រួច​ចេញពី​គុក ញយ​ដង​បែបនេះ ៕
​ដោយៈ យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់