សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​បាន​ស្លាប់​ដោយ​ឈើ​សង្កត់​លើ នៅពេល​ម៉ូតូ​នោះ​បាន​ដួល​

បុរស​ម្នាក់​បាន​ស្លាប់​ដោយ​ឈើ​សង្កត់​លើ នៅពេល​ម៉ូតូ​នោះ​បាន​ដួល​

ខេត្ត​រតនគិរី ៖ យុវជន​ម្នាក់​ស៊ីឈ្មួល​ដឹក​ឈើប្រណីត​បានដួល​ខ្លួនឯង រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១៧​នៅត្រង់​ជ្លូវ​លំ​មួយ​ខ្សែ​ចំណុច​ក្រុមហ៊ុន​រ៉ែ​មាស ស្ថិត​នៅ​ភូម​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ខេត្តរ​ន​គិរី ។​

​មន្ត្រី​នគរបាល​ស្រុក​អូរយ៉ាដាវ​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ន  សាំង ភេទ​ប្រុស​អាយុ​១៤ ឆាំ​ជនជាតិខ្មែរ ជិះ​ម៉ូតូ​កែច្នៃ អត់​ស្លាក​លេខ មាន​ស្រុកកំណើត​នៅ​ទី​រួម​ខេត្តតាកែវ​។ មក​ស្នាក់នៅ​ជាមួយ​បងប្អូន​នៅ​ភូមិ​សោម​កានិ​ញ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

​មន្ត្រី​ដដែល​បាន​បន្តថា មូលហេតុ​ដឹក​ឈើប្រណិត​ប្រភេទ​សុក្រ​ម​មួយ​ដំ​ុ​ធំ​ដួល​ក្រឡាប់​ខ្លន​ឯង​ហើយ​ត្រូវ​ឈើ​សង្កត់​ចំ​ក្បាល​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅ​មណ្ឌល​សុខភាព​ប​កែវ ដោយសារ​របួស​ធ្ងន់​ពេក​បាន​ស្លាប់​តែ​ម្តង​។​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​យក​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ រង់ចាំ​សាច់ញាតិ​មក​ទទួល​ម៉ូតូ​យក​ទៅ​វិញ ។ ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សូមបញ្ជាក់​ថា ករណី​ដឹកឈើ​តាម​ម៉ូតូ​បាន​ដួល​ស្លាប់​ជាច្រើន​ដង​មក​ហើយ​តែ ដោយសារ​មាន​ជីវភាព​ក្រីក្រ​ទើប​ចេះ​តែ​ខំ​បែបនេះ​ទៅ ៕ ដោយៈ យឹម សារិទ្ធិ​

 

Filed in: សន្តិសុខសង្គម