សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្យល់​កន្ត្រាក់​បានធ្វើអោយ​លំនៅដ្ឋាន​ពលរដ្ឋ​និង​សម្បត្តិ​រដ្ឋ​ នៅក្នុង​ស្រុក​មួយ​ខេត្តរតនគិរី​រង​ការខូចខាត​

ខ្យល់​កន្ត្រាក់​បានធ្វើអោយ​លំនៅដ្ឋាន​ពលរដ្ឋ​និង​សម្បត្តិ​រដ្ឋ​ នៅក្នុង​ស្រុក​មួយ​ខេត្តរតនគិរី​រង​ការខូចខាត​

​ខេត្ត​រតនគិរី ៖  របាយការណ៍​បឋមរ​បស់​នគរបាល​ខេត្តរតនគិរី​អោយដឹងថាៈ លំនៅដ្ឋាន​ប្រជាពលរដ្ឋ សាលារៀន និង​ផ្លាក​គណបក្ស​នយោបាយ បាន​រង​ការខូចខាត​យ៉ាងដំណំ ក្រោយពី​កើតមាន​ខ្យល់​កន្ត្រាក់ កាលពី​ព្រលប់​ថ្ងៃទី​១៤ ខែ​មិនា​ម្សិលមិញ​នេះ ក្នុងនោះ​ស្ត្រី​ម្នាក់​ក៏​រង​នូវ​ការ​ចឹក​ពី​សត្វ​ពស់មានពិស​ផង​ទៀត​។​

​របាយការណ៍​អោយដឹងថាៈ ឃុំ​ចំនួន​៣ នៅក្នុង​ស្រុក​វ៉ើន​សៃ ត្រូវ​ខ្យល់​គួច​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៦​ខ្នង  ក្នុង​នោះ​ឃុំ​ប៉ា​កា​ឡាន់​ចំនួន​០៤​ខ្នង ឃុំ​ភ្នំ​កុក​ចំនួន​១​ខ្នង និង​ឃុំ​កាចូន​ចំនួន​១​ខ្នង ក្រៅពី​នោះ​ផ្លាក​សាលារៀន​១​បាន​ធ្លាក់​ចុះ​ដី ជាមួយគ្នា​នោះ​ក៏​មាន​ស្ត្រី​ម្នាក់​រង​គ្រោះ​ដោយសារ​សត្វ​ពស់មានពិស​ចឹក​ផងដែរ តែ​មិន​បាត់បង់​ជីវិត​ទេ ។ គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅផ្ទះ​គ្រូពេទ្យ​បុរាណ​។ ដោយឡែក​នៅ​ឃុំ​វ៉ើន​សៃ ផ្លាក​គណបក្ស​នយោបាយ​ចំនួន​២ ក៏​ត្រូវ​ខ្យល់​គួច​ធ្លាក់​ដល់​ដី​ផង​ដែរ​។​

​សូម​រំលឹក​ថា ខ្យល់​កន្ត្រាក់​បាន​កើតមាន​ក្នុងស្រុក​វ៉ើន​សៃ ខេត្តរតនគិរី​នេះ គឺ​បន្ទាប់ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញផ្សាយ​ព័ត៌មាន​តាម​ទំព័រ​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី​០៦ ខែ​មិនា​កន្លងទៅ ដោយ​សូមអោយ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតមានឡើង​នៅ​ពេល​មេឃ​រកកលភ្លៀង ពិសេស​នៅតាម​តំបន់​វាលទំនាប​។​

​សេចក្តីប្រកាស​នោះ​បញ្ជាក់ថាៈ ចាប់ពី​ថ្ងៃ​ទី​១២​ឬ​ថ្ងៃ​ទី​១៣ ខែ​មិនា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរ​ទូ​ទាំង​ប្រទេស ហើយ​ភ្លៀង​កក់ខែ​អាច​នឹង​អូសបន្លាយ​ច្រើន​ថ្ងៃ​ទៀត​។​

​ដូច្នេះ​យោង​តាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សូម​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ការកើតមាន​គ្រោះថ្នាក់​ជា​យថាហេតុ​៕
​ដោយ ៖ យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ