សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ក្រចេះ ស្រវឹង បើក​ឡាន​បុក​យុវជន​ម្នាក់​របួសធ្ងន់ ត្រូវ​គេ​ឃុបឃិត​បំបាត់​សំណុំរឿង​!

​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ក្រចេះ ស្រវឹង បើក​ឡាន​បុក​យុវជន​ម្នាក់​របួសធ្ងន់ ត្រូវ​គេ​ឃុបឃិត​បំបាត់​សំណុំរឿង​!

ក្រចេះ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី ថ្ងៃទី​២២/៨/២០១៥ ម៉ោង​ហែល ៨​យប់​បង្កឡើង​ដោយ លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ក្រចេះ​ដែល​កាល​នោះ​គេ​ឃើញ​ថា​គាត់ ស្ថិត​ក្នុង​ភាពស្រវឹង​ជោគជាំ​ដោយ​បើកបរ​រថយន្ត​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ ហើយ​បាន​ទៅ​បុក​ចំ​យុវជន​ឈ្មោះ ប៉ឹង រតនា ធ្វើឲ្យ​មាន​របួស​យ៉ាង ធ្ងន់ធ្ងរ  ដោយ​ក្រពះ​ដាច់​រហែក និង ថ្លើម​បែក រហូត​មន្ទីរពេទ្យក្រុង ក្រចេះ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​តែ​មកដល់​ពេលនេះ ករណី​ខាងលើ​នេះ​ត្រូវបាន តុលាការ​ខេត្ត​ក្រចេះ កប់​សំណុំរឿង​ចោល​លែង​ចាត់ ការ​ឯ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ប្រគល់​រថយន្ត​អោយ​លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ក្រចេះ ដែល​ជា​ជនល្មើស​វិញ ជាមួយនឹង​សំណង​ដ៏​តិចតួច​ជូន​ជន​ន​រងគ្រោះ​។

​លោក ហ៊​ន ប៉ូច ស្នងការរង​នគរបាល​ខេត្ត​ក្រចេះ បានអោយ​ដឹង​ករណី​នេះ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច បាន​យក​រថយន្ត​នឹង​ម៉ូតូ មក​រក្សា​ទុក្ខ តែ​លោក ហេង រ័ត្ន​ម៉ូ​នី​ដា មិន​ត្រូវបាន​ឃាត់ខ្លួន​ទេ ។ ពេលនោះ​រូប​គាត​មាន​របួស​នឹង​បញ្ជូន​អ្នករងរបួស​ទៅ​ព្យាបាល​។ ចំពោះ​សុំណុំរឿង​គឺ​សមត្ថកិច្ច​របស់លោ​ក​បាន​បញ្ជូន​ទៅ​តុលាកា​រ ហើយ​ក្រោយមក​តុលាការ បាន​បញ្ជារ​អោយ​ប្រគល់​ឡាន​នឹង​ទៅ​ម្ចាស់​ដើម​រាងៗ​ខ្លួន ហើយ​ក៏​បញ្ចប់​សំណុំរឿង​តែម្ដង​។

​សូមបញ្ជាក់ ក្រោយ​មាន​ករណី​នេះ​កើតឡើង ភ្លាមៗ លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ក្រចេះ រូបគាត់​មិន​ត្រឹមតែ​មិន​ជួយ​មើល​ជនរងគ្រោះ​ទេ ថែម​ទាំង​រត់គេចខ្លួន​បាត់ និង មិន​ព្រម​បង្ហាញ​ខ្លួន​ដើម្បី​ទទួលខុសត្រូវ ហើយ​ក្រោយមក​ទើប​គាត់​បាន​ចូលខ្លួន​ដោះស្រាយ​។ ចំ​ពោះ​ហើយ​ម៉ូតូ​ជនរងគ្រោះ​ក្នុង​ពេល​គ្រោះថ្នាក់​ក្រោយពេល​ជួប​រឿង កង់​ម៉ូតូ​មុខ​រាង​មូល​កើត​ជា​លេខ​៨ ឯ​រថយន្ត​បង្ក​បែក​កង់​ទៀត​ផង​។

​បើ​តាម​អ្នក​ច្បាប់​បាន​ចាត់​ទុក​បញ្ហា​នេះ​ថា​៖​ជា​ការរំលោភច្បាប់​យ៉ាងធ្ងន់ធ្ង​នឹង​មាន​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផងដែរ​ទើប​តុលារ​ការមិន​ចាត់ការ​។ ប្រសិន​បើ​ជន​ធម្មតា​ប្រហែល ចូល​គុក​បាត់ទៅហើយ តែ​សំរាប់​រូបគាត់​ជា​មន្ត្រី​មាន​បក្ខពួក​នឹងមាន​ប្រាក់ បែ​ជា​រួច​ពី​សំណាញ់​ច្បាប់​ទៅវិញ​ ។ ​ក្រោយ​ពី​បើកបរ​ដោយ​ភាពស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរ​លើ​អ្នកដទៃ​ ​មកដល់​ពេលនេះ​លោក ហេង រ័ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ​ត្រូវបាន​គេ​រាយាក​រណ៍ថា​៖​បាន​និង កំពុង​បន្ត​ដឹកនាំ​មន្ទីរ របៀប​បក្ខពួក​ដែល​ធ្វើឲ្យ​គាត់​អាច ប្រព្រឹត្ត​អំពើ​ពុករលួយ​រួម​ដៃ​ជាមួយ​ក្មួយ​ប្រុស​បង្កើត​របស់​គាត់​ថែម​ទៀត​។​គ្រួសារ​ជនរងគ្រោះ​តាមរយៈ​គេហទំព័រ​មាតុភូមិ​សូម​លើកដៃ​សំពះ​ទៅ​ដល់​សមត្ថកិច្ច​ពាក់​ព័ទ្ធ​មេត្តាជួយ​ស្រាវជ្រាវ​ករណី​នេះ​ផង​៕

Filed in: ព័ត៌មានជាតិ