សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្លែ និង​សំបក​ឡុង​កុង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​

ផ្លែ និង​សំបក​ឡុង​កុង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​

សុខភាព​៖​ផ្លែ Lanzones ឬ​ត្រូវ​បាន​គេ​ហៅថា ផ្លែ​ឡុង​កុង នៅ​កម្ពុជា​យើង មិន​ត្រឹមតែ​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជួយ​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ដ៏​មិន​នឹកស្មាន​ដល់​ផង​ដែរ​។ ផ្លែ​ឡុង​កុង គឺជា​ប្រភេទ​ផ្លែឈើ​ដ៏​សាមញ្ញ​នៅ​អាស៊ី
​អាគ្នេយ៍ ហើយ​មិន​ថា​លោក​អ្នក​បរិភោគ​ដោយ​ឆៅ ឬ​ចំអិន​ក៏ដោយ វា​នៅតែ​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព ហើយ​អត្ថប្រយោជន៍​ទាំងនោះ​រួមាន​៖
១. សារធាតុ​សរសៃ​
​ផ្លែ​ឡុង​កុង អាច​ផ្តល់​ឲ្យ​លោកអ្នក​នូវ​សារធាតុ​ស​រសៃ​ច្រើនជាង​២​ក្រាម ប្រសិនបើ​អ្នក​បរិភោគ​វា ហើយ​វា​នឹង​ផ្តល់​នូវ​សារធាតុ​នេះ​កាន់តែ​ច្រើន​ទៅទៀត ប្រសិនបើ​អ្នក​ញ៉ាំ​រាល់​ថ្ងៃ​នោះ​។ ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​ដែល​មាន​សារធាតុ​សរសៃ​ច្រើន ពិតជា​មាន​អត្ថប្រយោជន៍​ដល់​រាងកាយ​របស់​អ្នក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​បេះដូង​។​
២. សារធាតុ​វីតាមីន B2
​ប្រសិនបើ​អ្នក​បរិភោគ​ផ្លែ​ឡុង​កុង អ្នក​នឹង​ទទួលបាន​សារធាតុ​វីតាមីន B2 ដែល​ផ្នែក​មួយ​នៃ​វីតាមីន B​។ វីតាមីន​នេះ​នឹង​ជួយ​បង្កើន​សារធាតុ​កាបូ​ហៃ​ដ្រេ​ត ដែល​ជួយ​ឲ្យធ្វើ​ប្រព័ន្ធ​សរសៃប្រសាទ​មា​ន​ដំណើរការ​ល្អ​។​
៣. ប្រឆាំង​នឹង​សារធាតុពុល​
​ផ្លែ​ឡុង​កុង មិន​ត្រឹមតែ​មាន​សារធាតុ​ដ៏​សំខាន់​ក្នុង​ការប្រឆាំង​នឹង​ជាតិពុល​ក្នុង​ខ្លួន​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​មាន​វីតាមីន A ដែល​ល្អ​សម្រាប់​ជួយ​ដល់​ភ្នែក​ផងដែរ​។ ក្រៅ​ពី​ការជួយ​ឲ្យ​ភ្នែក​ភ្លឺ និង​ដោះស្រាយ​ការ​បញ្ហា​នៃ​ការមើលឃើញ ផ្លែ​ឡុង​កុង នឹង​ប្រឆាំងនឹង​ជាតិពុល​ជាច្រើន​ដែល​ធ្វើឲ្យ​កើត​ជំងឺ​មហារីក បេះដូង ទឹកនោម​ផ្អែម និង​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​។ ហេតុនេះ ផ្លែ​ឡុង​កុង​ស្រស់ៗ​ពិតជា​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព ហើយ​ក្រៅពីនេះ សំបក​របស់​វា​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការដេញ​សត្វ​មូសឲ្យ​ទៅ​ឆ្ងាយ​ផងដែរ​៕

 

Filed in: ជីវិត និងសុខភាព