សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឮថា ទា​ហ៊ាន​ទំនើង​ឈ្មោះ​ហែម សុ​ទ្ធា នៅ​អង្គភាព​កង​អន្តរាគមន៍​ពិសេះ​លេខ​១​លង្វែក​បាញ់សម្លាប់​កូន​គេ​មាន​គេ​រត់​ការ ដោះស្រាយ​ក្រៅ​តុលាការ​២​ម៉ឺន​ដុល្លារ​

​ឮថា ទា​ហ៊ាន​ទំនើង​ឈ្មោះ​ហែម សុ​ទ្ធា នៅ​អង្គភាព​កង​អន្តរាគមន៍​ពិសេះ​លេខ​១​លង្វែក​បាញ់សម្លាប់​កូន​គេ​មាន​គេ​រត់​ការ ដោះស្រាយ​ក្រៅ​តុលាការ​២​ម៉ឺន​ដុល្លារ​

​កំពង់ឆ្នាំង ៖ រហូតមកដល់​ពេលនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង មិន​ទាន់​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនដៃដល់​ជា​ទាហាន​ទំនើង​នៅ​កងពល​អន្តរាគមន៍​ពិសេស លេខ​១ លង្វែក ហ៊ាន​យក​កាំភ្លើង​AK​បាញ់​ចំនួន​៤​គ្រាប់ សំលាប់​យុវជន​ម្នាក់​អាយុ​១៨​ឆ្នាំ​និង​យាយ​ចាស់​អាយុ​៥២​រងរបួស​ក្នុង​វង់​ផឹកស៊ី​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ទ្រាត​ឈានចូល ថ្ងៃទី​២ ខែ មិនា ឆ្នាំ ២០១៧​នៅឡើយ​។ ជនដៃដល់​ជា​ទា​ហ៊ាន​ទំនើង​នៅ​កងពល​អន្តរាគមន៍​ពិសេស​លេខ ១ លង្វែក ឈ្មោះ ហែម សទ្ធា ឋានៈ​ជំនួយការ​សុខាភិបាល​បាន​យក​កាំភ្លើង​AK​បាញ់​ទៅលើ​យុវ​មួយក្រុម​ដែល​កំពុង​ផឹកស៊ី​នៅ​ផ្ទះ​ជិត​គ្នា នៅមុខ​ផ្ទះ​ឈ្មោះ ប្រាក់ នឿន ស្ថិតក្នុង​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ សោម វណ្ណា ហៅ​(​ឆាង​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ អន្លង់ត្នោត ឃុំ លង្វែក ស្រុក​កំពង​ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​ជនរងគ្រោះ​ដែល​រង​របួសធ្ងន​លោក យាយ ឈ្មោះ តុល យាន អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។

​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា ឆ្នាំ​២០១៧ នេះ លោក ឡុច សុវណ្ណ​រ៉ា ស្នងការ​ខេត្ត​បាន ប្រាប់​តាម​ទូរស័ព្ទ មកដល់ អ្នក​យក​ព័ត៍មាន យើង​ដឹង​ថា​មកដល់ពេលនេះ ជនដៃដល់ ឈ្មោះ ហែម សទ្ធា ជា (​ទា​ហ៊ាន​កងពល​អន្តរាគ្គមន៍​ពិសេស​លេខ​១ ល្វែ​ក​) មិន​ទាន់​ចាប់បាន​ទេ តែ​កម្លាំង​របស់លោក និង​បន្ត​ចុះ​ស្រាវជ្រាវ​តាម​ចាប់ ជនដៃដល់​រូប​នេះ មក​ផ្តន់ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ខាងតែបាន​។

​បើ​តាម​ប្រសាសន៍ លោក វរសេនីយ៍ត្រី ដួង ហុង អធិការ​ស្រុក​សាមគ្គី​មានជ័យ​បាន ប្រាប់ អ្នក​យក​ព័ត៍មាន​ឱ្យដឹងថា ករណី​ខាងលើ​នេះ​ជនរងគ្រោះ ដែល​ស្លាប់ បាន​ដាក់​ពាក្យបណ្តឹង តែ​ចំណែក​លោកយាយ រងរបួស ឈ្មោះ តុល យាន អាយុ​៥២​ឆ្នាំ មិន​បាន​ប្តឹង​ទេ​ដោយ ដំណាង​ភាគី ខាង​ជនសង្ស័យ ចេញថ្លៃ​ព្យាបាល​ឱ្យ​និង​បង់​ប្រាក់​ចំណាយ​ផ្សេងៗ​និង​ជម្ងឺ​ចិត្ត​ជា​ច្រើន​ផង​ដែរ​។

​ដោយឡែក ជនរងគ្រោះ​ដែល​បាន​ស្លាប់​គេ​នៅ​មិនទាន់​ឃើញ​ភាគី​ជនដៃដល់​ចេញមុខ​ដោះស្រាយ​នៅឡើយ​។​មិនតែប៉ុណ្ណោះ​មាន​បែកធ្លាយ​ព័ត​មាន​ថា​ជនដៃដល់​កំពុង​ត្រូវ​បាន​គេចខ្លួន​ពួន​សំងំ​លាក់ខ្លួន​នៅ​ផ្ទះ​បងប្អូន​និង​មាន​អ្នករត់​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លា​ដើម្បី​បិទបាំង​រឿងអាស្រូវរ​បស់​ជនសង្ស័យ​ជាទា​ហ៊ាន​ទំនើ​ង​ឈ្មោះ​ហែម សុទ្ធា​នេះ​ទៀតផង​។

​ក្នុង​ករណី​ខាងលើ​នេះ បងប្អូន​ជនរងគ្រោះ​ដែល​ស្លាប់​ទាំងអស់​បាន​ស្រែកយំ​សោកសៅ សោកស្តាយ យ៉ាង​ពន្ធ​ពេក និង​បាន​ខឹង​ស​ប្ប៉ា​យ៉ាងខ្លាំង ទៅលើ ជនដៃដល់ និង រិះគន់​ទៅ​ដល់​លោក​( ឧត្តមសេនីយ៍ឯក ព្រុំ ផេង​) មេបញ្ជាការ កង ទា​ហ៊ាន​កងពល​អន្តរាគ្គមន៍​ពិសេស​លេខ​១​ល្វែ​ក ដែល​ជា​ថ្នាក់​នាំ​និង​គ្រប់គ្រង​អង្គភាព​ករណី​ខាងលើនេះ បើ​តាម​ប្រភព បាន​លួច​បង្ហើប​ប្រាប់ ថា ជនដៃដល់​ឈ្មោះ ហែម សទ្ធា  គឺ​ត្រូវ ជា​កូន​របស់​លោក​ព្រុំ កុសល​ជា​នាយ​ហិរញ្ញវត្ថុ​កងពល​អន្តរាគមន៍​ពិសេស​លេខ​មួយ​០១​លង្វែក​និង​ត្រូវ​ជា​ចៅ របស់លោក​(​ឧត្តមសេនីយ៍ឯក ព្រុំ ផេង​) មេបញ្ជាការ​កងពល​អន្តរាគ្គមន៍​ពិសេ​សលេ​ខ​១​ល្វែ​កនេះ​តែម្តង​(​គឺជា​ខ្សែស្រឡាយ​តែមួយ​)​តែ​ទោះជា​យ៉ាងណា​ប្រភព​ខាងលើ​គ្រាន់តែ​ជា​ប្រភព​មួយ ខាង​ក្រៅ​តែ​ប៉ុណ្ណោះ​។

​ក្រុមគ្រួសារ​ជនរងគ្រោះ​សូ​សណូ​ពរ​ដល់​ឯកឧត្តម ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួង​កាពាជា​តិ ឯកឧត្តម​ប៉ុល​សារឿ​ន​អគ្គមេបញ្ជាការ​កង​យោទ្ធពលខេមរៈភូមិន្ទ ពិសេស​ឯកឧត្តម​នាយ​ឧត្តមសេនី​មាស សុភា អគ្គមេបញ្ជាការ​រង​ក​ង​យោទ្ធពលខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោគ​និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពិសេស​សម្ដេច​តេជោ​ហ៊ុន សែ​នត្តា​ជួយ​អន្តរាគម​ន៍​ជួយ​រក​យុត្តិធម៍​អោយ​ក​កូន​គាត់​ជា​ជនរងគ្រោះ​ដែល​បាន​ស្លប់​ដោយសារ​ជន​ដៃល់​បាញ់សម្លាប​នោះ​ផង​និង​អោយ​តាម​ចាប់​ជ​នៃ​ដល់​យកមក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ផង​៕

 

Filed in: ព័ត៌មានជាតិ