ក្រចេះ៖ សាលាដំបូងខេត្តក្រចេះ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខ តំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្ត កាលពីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅ ក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្ត ជាច្រើននាក់ចូលរួមផងដែរ។
ការប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តក្រចេះនាពេលនោះ លោក កែវ សុជាតិ អតីតព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូង រាជធានីភ្នំពេញ ត្រូវចូលកាន់តំណែងថ្មី ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ជំនួសលោក ទី សុវណ្ណថាល អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ត្រូវផ្ទេរភារ កិច្ចទៅកាន់ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះវិហារ ។
ក្នុងពិធីនោះឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍បានមានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ចរបស់អាជីពចៅក្រមព្រះរាជអាជ្ញា និងមន្ត្រីរាជការផ្សេងៗ ជាធម្មតាទេនេះដែលជាផ្នែកមួយ កែទម្រង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៍ក្នុងការបម្រើសេវាយុត្តិ ធម៍ឲ្យកាន់តែប្រសើឡើងថែមទៀត គឺធ្វើយ៉ាង ណាបង្កើននូវជំនឿទុកចិត្តពីសំណាក់សាធារ ណៈជននិងប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៍នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រុញឲ្យព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជា មួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៍ ដើម្បីបង្កើនប្រសិទ្ធភាព នៃ ការគោរពច្បាប់ឲ្យបានតឹងរឹងបំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាន ជាពិសេស បទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀនទាំងនេះជាអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រកាន់ភ្ជាប់នូវ សម្បញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លា ភាព សមភាព និងយុត្តិធម៌ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឲ្យមនសិការកាន់តែមាន ឆន្ទានុសិធ និងទទួលនៅជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ ខ្លួនយ៉ាងម៉ឹងមាត់ភ្ជាប់ភ្ជូន ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យសម្រាប់ ជួយតម្រង់ផ្លូវឲ្យចៅ ក្រម និងព្រះរាជអាជ្ញា បានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណង ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជម្រុញ លើកកម្ពស់ឯករាជ្យភាពរបស់ តុលា ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។ ត្រូវរៀបចំរដ្ឋបាល ទុកដាក់បញ្ជីរឿងក្តីឲ្យបាន ត្រឹមត្រូវប្រកបដោយទទួលខុសត្រូវ និងបន្តចាត់ការទាន់ពេល វេលាស្របទៅតាមនិតីវិធី ដែលច្បាប់កំណត់ ជៀសវាងទុកចោលមិនចាត់ការសំណុំរឿង ផ្សេងៗ ដែលធ្វើឲ្យការឃុំខ្លួនជនសង្ស័យ និងជនល្មើស លើស ការកំណត់នៃច្បាប់ដែលធ្វើ ឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពរបស់បុគ្គល៕