សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គោយន្ត​ដឹក​ដំឡូង​មី​២​គ្រឿង​បុក​គ្នា ក្រឡាប់​ផ្ងារជើង

គោយន្ត​ដឹក​ដំឡូង​មី​២​គ្រឿង​បុក​គ្នា ក្រឡាប់​ផ្ងារជើង

​ខេត្ត​រតនគិរី ៖ គោយន្ត​ដឹក​ដំឡូង​មី​បុក​គ្នា​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​មិន​បណ្តាល​ឲ្យ​អ្នកដទៃ​រងរបួស​ឡើយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ចុះ​ចំណោត​ផ្លូវកែង ស្ថិតនៅក្នុង​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ធំ ស្រុក​អូរយ៉ាដាវ​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​គោយន្ត​២​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា ពី​លិច​ទៅ​កើត គឺ​ចេញពី​ភូមិ​ប៉ក់​ញៃ​ឆ្ពោះ​ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ដាវ​(​កម្ពុជា​-​វៀតណាម​) លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​គោយន្ត​បើកបរ​ពី​ក្រោយ​ជាន់​ហ្វ្រាំង​មិន​ស៉ី​បាន​បុក​គោយន្ត​ដែល​បើកបរ​នៅខាងមុខ បណ្ដាលឲ្យ​ក្រឡាប់​ទាំង​២​គ្រឿង ហើយ​ចាក់​ដំឡូង​មី​រាយប៉ាយ​ពេញ​ផ្លូវជាតិ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​ជាង​មួយ​ម៉ោង ចំណែក​ម្ចាស់​សំណាងល្អ​មិន​ស្លាប់​។ ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​មាន​អ្នកដទៃ​រងរបួស​នោះឡើយ​។​

​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក និង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ក់​ធំ​ចុះ​មក​អន្តរាគមន៍​នឹង​ជួយ​ធ្វើ​ចរាចរណ៍​ផងដែរ​។​

​ចំណែក​គោយន្ត​ទាំង​២​គ្រឿង ម្ចាស់​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​ចេញពី​កន្លែងកើតហេតុ​ដើម្បី​យក​ទៅ​ជួសជុល​៕ វុទ្ធ​ឦសាន​

 

Filed in: គ្រោះថ្នាក់ចរាចរណ៍