សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សុខចិត្ត​លះបង់​រថយន្ត​មាន​តម្លៃ​និង​បទល្មើស​ចោល​ ដើម្បី​គេចខ្លួន​ពី​សំណាញ់​ច្បាប់​

សុខចិត្ត​លះបង់​រថយន្ត​មាន​តម្លៃ​និង​បទល្មើស​ចោល​ ដើម្បី​គេចខ្លួន​ពី​សំណាញ់​ច្បាប់​

ខេត្ត​រតនគិរី ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​សុទ្ធ​ជា​ង​១០០​កំណាត់ និង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ត្រូវ​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក ឃាត់​ចាប់បញ្ជូន​មក​បញ្ជាការដ្ឋាន ខណៈ​រថយន្ត​នោះ​ដឹក​បទល្មើស​តាម​បណ្តោយ​ផ្លូវ​ពី​ខេត្ត​ស្ទឹងត្រែង​មក​ខេត្ត​រតនគិរី​។​

​រថយន្ត​និង​បទល្មើស​ឈើ​ប្រណីត​នេះ ត្រូវ​អាវុធហត្ថ​ចាប់​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិនា ម្សិលមិញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​អា ត្រង់​ចំណុច​ភូមិ​ពីរ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី ។​

​កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរៈសេនីយត្រី ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​រតនគិរី សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​កូន​មុំ​។​

​លោក ឃី សុខា អោយដឹងថា នៅ​ក្រោយពេល​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ លោក​បាន​នាំ​កំលាំង​ចុះ​ទៅ​កាន់​តំបន់​នោះ ទើប​ប្រទះ​ឃើញ​រថយន្ត​ម៉ាក រខ ៣០០​ពណ៌​ស្ក គ្មាន​ផ្លាកលេខ ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​តែ​ម្តង ខណៈ​នោះ​កំលាំង​បាន​ឃាត់​និង​រឹបអូស​រថយន្ត​នាំ​មក​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​វាស់វែង​និង​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​។​

​របាយការណ៍​របស់​វរៈសេនីយត្រី ឃី សុខា ឈើ​ប្រណីត​នៅក្នុង​រថយន្ត​នោះ មាន​ចំនួន​សរុប​១០៩​កំណាត់ ជា​ប្រភេទ​ឈើ​ធ្នង់​សុទ្ធ តែ​មិន​ទាន់​ដឹង​បរិមាណ​ម៉ែត្រត្រីគុណ​នៅឡើយ​ទេ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា​នេះ វត្ថុតាង​ទាំង​ឈើ​និង​រថយន្ត ត្រូវ​អាវុធហត្ថ​ខេត្ត ធ្វើ​ពិធី​ប្រគល់​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត​ហើយ ចំណែក​ម្ចាស់​រថយន្ត​បាន​គេច​ខ្លួន​ក្នុងពេល​ដែល​ចុះ​បង្ក្រាប​នោះ​។​

​សូមជម្រាបថាៈ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បន្តបន្ទាប់​នេះ គឺ​បន្ទាប់ពី​ដាក់​អោយមាន​ការអនុវត្ត​នូវ​ផែនការ​របស់​នាយ​ឧត្តមសេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​បង្ក្រាប​ធនធានធម្មជាតិ​និង​អនុវត្តតាម​បទបញ្ជា​របស់​ឧត្តមសេនីយត្រី គឹម រស្មី មេ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​រតនគិរី ទើប​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​គេ​ឃើញ​ថា បាន​បង្ក្រាប​ជា​ហូរហែរ ប៉ុន្តែ​ទោះបី​មាន​ការទប់ស្កាត់​បង្ក្រាប​ក៏ដោយ ក៏​អ្នកជំនួញ​បទល្មើស​ព្រៃឈើ នៅតែ​មិន​ញញើត​សមត្ថកិច្ច​នោះឡើយ ជាក់ស្តែង​ដូចជា​ករណី​បង្ក្រាប​នេះ ម្ចាស់​បទ​ល្មើស​សុខចិត្ត​លះបង់​រថយន្ត​ស៊េរិ​ទំនើប​និង​បទល្មើស​មាន​តម្លៃ ហើយ​សុខចិត្ត​គេច​ខ្លួន​ក្នុង​បំណង​ដែល​គេ​សន្និដ្ឋាន​ថា អាច​នឹង​ទៅសំងំ​ដើម្បី​បង្កបង្កើត​នូវ​បទល្មើស​នេះ​ដដែល​៕
​ដោយៈ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ