សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្ស័យ​ឧត្តមសេនីយ៍ សៅ សុខា ចង់​បង្វែរ​កំហុស​លោក ឆេង ឡុង នាយរង​សេនាធិការ​អាវុធហត្ថ ខេត្ត​កំពង់ស្ពឺ​ដាក់​ទៅ​ជា​កូនប្រសា​ក្នុង​បទល្មើស​ព្រៃឈើ​?

​សង្ស័យ​ឧត្តមសេនីយ៍ សៅ សុខា ចង់​បង្វែរ​កំហុស​លោក ឆេង ឡុង នាយរង​សេនាធិការ​អាវុធហត្ថ ខេត្ត​កំពង់ស្ពឺ​ដាក់​ទៅ​ជា​កូនប្រសា​ក្នុង​បទល្មើស​ព្រៃឈើ​?

កំពង់ស្ពឺ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​លោក ស៊ី ស ត្រូវជា​កូនប្រសា​របស់​លោក ឆេង ឡុង នាយរង​សេនាធិការ​អាវុធហត្ថ ខេត្ត​កំពង់ស្ពឺ ក្រោយ​រកឃើញថា មាន​ការពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ។​ប្រការ​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​និងម​សមត្តកិច្ច​មូលដ្ឋានស​ង្កា​ត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ហួសចិត្ត​និង​សង្ស័យ​ថា​សមត្តកិច្ច​អាវុធហ​ត្ថចង់​លាង​មុខមាត់​ឲ្យ​លោក ឆេង ឡុង ដែល​ចង់​ឬ​មិន​ចង់​ក្នុងនាម​ជា​នគរបាល​យុត្តិធមិ​ត្រូវ​ជាប់ពាក់​ពន្ធ័​ឃុប​ឃឹត​ជាមួយ​បទល្មើស​ដែលរ​ក​ឃើញជាក់ស្តែង​ក្នុង​វិឡា​របស់ខ្លួន ។ ផ្ទុយ​ទៅ​វិញ​លោក ឆេង ឡុង បាន​ត្រឹមតែ​មន្ត្រី​ជំនាញ​ហៅ​មក​សួរ​នាំ​តែ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់ សា​រព​តិមាន​។​

​សូមបញ្ជាក់​ថា​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការសម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក HYUNDRI ពណ៌​ស ទម្ងន់​៥​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9511 នៅ​ចំណុច​ភូមិ​ស្គុះ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដោយ​ចាប់ខ្លួន​អ្នកបើកបរ​ម្នាក់​ឈ្មោះ យឹម សុខ​ភារម្យ អាយុ​៣២​ឆ្នាំ មុខរបរ​បើក​បរមា​ន​ទីលំនៅ​ភូមិ​ស្វាយ​រមៀត ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។

​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា រថយន្ត​មួយ​គ្រឿង​នេះ បាន​ដឹក​ជញ្ជូន​ឈើ​ធ្នង់ ម្រេញ ចេញពី​ផ្ទះ​លោក ស៊ី ស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដែលជា​កូនប្រសា​របស់​លោក ឆេង ឡុង នាយរង​សេនាធិការ​អាវុធហត្ថ​ខេត្ត ។ ក្រោយ​ពី​កម្លាំង​បាន​ឃាត់​រថយន្ត​ខាងលើ​នោះ​រួចមក ក៏​បន្ត​ឃាត់​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក HYUNDRI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9126 បាន​ដឹក​ឈើ ធ្នង់ ម្រេញ​១​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ ស៊ី ស តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។​

​បន្ទាប់​ពី​ឃាត់​រថយន្ត​ទាំង​២​គ្រឿង និង​មាន​ការសួរនាំ​រួចមក កម្លាំង​អាវុធហត្ថ បាន​បន្ត​ចុះទៅ​ឆែកឆេរ​នៅ​ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មោះ ស៊ី ស នៅជាប់​ផ្ទះ​វីឡា​របស់លោក ឆេង ឡុង តែម្តង ដោយ​រក​ឃើញ​ឈើ​មាន​កំណាត់​ធំៗ យ៉ាងច្រើន​ដុំ ដែល​រហូត​មកដល់​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៧​នេះ កម្លាំង​អាវុធហត្ថ​ស្ទូច​យកចេញ​មិន​ទាន់​រួច​នៅឡើយ​ទេ​។

​សួរ​ថា​ហេតុ​អី​បទល្មើស​ព្រៃឈើ​កើតមាន​នៅ​ក្បែរ​ផ្ទះ​ហើយ​អ្នកប្រព្រឹត្ត​ជា​កូនប្រសារ​ខ្លួន​ទៅ​ទៀត​តែ​លោក ឆេង ឡុង​ដែលមាន​តួនាទី​ជា នាយរង​សេនាធិការ​អាវុធហត្ថ ខេត្ត​កំពង់ស្ពឺ​ជា​អ្នក​អ្នកនុវត្ត​ច្បាប់​និង​បទបញ្ជារ​នាយករ​ដ្ឋ​មន្ត្រី​មិនដឹង​?​។​បើ​តាម​មន្ត្រី​មូលដ្ឋាន​និយាយថា​ជំនួញ​ឈើប្រណិត​ល្មើសច្បាប់​នេះ​អ្នកណា​ក៏​គេ​ដឹងថា​លោក​ឆេង​ឡុង​នៅ​ពីក្រោយ​ដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់