សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុម​មន្ត្រី​និយាយ​ថា ការគ្រប់គ្រង​ដី​របស់​លោក ទុន វិរភាព ជា​ការរំលោភច្បាប់​និង​មិន​គោរព​ថ្នាក់ដឹកនាំ ក្នុង​ពេល​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​

ក្រុម​មន្ត្រី​និយាយ​ថា ការគ្រប់គ្រង​ដី​របស់​លោក ទុន វិរភាព ជា​ការរំលោភច្បាប់​និង​មិន​គោរព​ថ្នាក់ដឹកនាំ ក្នុង​ពេល​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​

​ខេត្ត​រតនគិរី ៖ ក្រុម​អាជ្ញាធរ​បាន​សង្កត់​ថា នឹង​ទៅ​វាយ​តម្លៃ​នៃ​ផលប៉ះពាល់​បរិស្ថាន ឬ​ថា​នឹង​ត្រូវ​ចេញ​លិខិត​ផ្អាក​ការ​ឈូសឆាយ ប្រសិន​មិន​អនុវត្ត​តាម​ច្បាប់ ហើយ​និង​ថា​ការឈូសឆាយដី​របស់​នា​យ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ វា​ហ​ដូចជា​ស្ថាប័ន​ឯករាជ​។​

​ការឆ្លើយតប​ពី​ក្រុម​អាជ្ញាធរ​បែបនេះ គឺ​បន្ទាប់ពី​ការឈូសឆាយដី​ដ៏​មាន​ទំហំ​ធំ​មួយ​កន្លែង ត្រូវ​គេ​មើលឃើញ​នៅតែ​បន្ត​សកម្មភាព​អភិវឌ្ឍន៍​លក្ខណៈ​ឯកជន​ដដែល នៅ​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៧​នេះ ត្រង់​ចំណូ​ច​បណ្ដោយ​មាត់ទន្លេ​សេ​សាន្ត ក្នុងភូមិ​ភិ ឃុំ​សេ​សាន្ត ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី​នោះ​។​

​ទិដ្ឋភាព​ដែល​គេ​បាន​ឃើញ គឺ​ដី​ដ៏​ធំធេង​នោះ ត្រូវ​គេ​ឈូស​ពង្រាប​រួចរាល់​ហើយ ហើយ​សក្មភាព​នៃ​ក្រុម​កម្មករ​នៅ​ទីនោះ ក័​នៅតែ​បន្ត​សកម្មភាព​ដដែល​។ ដី​នៅ​តាម​មាត់​ទន្លេ​សេ​សាន្ត​ត្រង់ចំណុច​នោះ ត្រូវ​គេ​ឈូស​ល្វឹងល្វើយ និង​ពង្រាប​យ៉ាង​ល្អ​ប្រណីត​។ នៅក្នុង​ទីតាំង​នោះ​តៀតសោត ត្រូ​គេ​ឃើញ​ថា​បាន​បង្កើត​ផ្លូវ ជា​លក្ខណៈ​ខ្វាត់ខ្វែង មាន​ទាំង​ការរៀបចំ​ជា​កញ្ចុះ​ទទួលភ្ញៀវ របៀប​ជា​រមណីយដ្ឋាន​ឯកជន​ស្របច្បាប់ និង​រៀប​ប្រព័ន្ធ​ដទៃទៀត ដែល​បំរើ​ឲ្យ​ផលប្រយោជន៍​នៅ​ទីនោះ​។​

​ទីតាំង​ដី​ដែល​គេ​រៀបចំ​យ៉ាង​ហំ​ហាន​នេះ គឺជា​ដី​របស់​លោក ទុន វិរភាព មាន​តួនាទី​ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ មានន័យ​ថា គាត់​ជា​នីតិបុគ្គល ឬ​ជា​បុគ្គល​ដែល​កំពុងតែ​កាន់​ច្បាប់ទម្លាប់ ឬ​ថា​ជា​បុគ្គល​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​របស់​រដ្ឋ​។​

​ការឈូសឆាយដី​របស់​លោក ទុន វិរភាព នៅពេលនេះ គឺ​លោក​បាន​សំអាងថា ដី​នោះ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ដែល​ជា​ដីចំការ​ស្រាប់ ដូច្នេះ​រាល់​ការ​ឈូសឆាយ មិនបាច់​ឆ្លងកាត់​អាជ្ញាធរ​ឡើយ​។ នេះ​បើ​យោង​តាម​ការឆ្លើយតបរ​បស់​លោក ទៅកាន់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០១៧ កន្លងទៅនេះ​។​

​បើ​ទោះបីជា​លោក ទុន វិរភាព ឆ្លើយ​ដោះសារ​យ៉ាងណាក៏ដោយ ក៏​មេឃុំ​សេ​សាន្ត លោក សេ​វ ស្វែន ឆ្លើយតប​អ្នកកាសែត​ក្នុង​ថ្ងៃ​ដដែល​នោះ​ថា លោក​មិន​ដឹង​ទេ ការ​ឈូសឆាយ​នេះ​ធ្វើឡើង​ស្រេច​តែ​នឹង​ចិត្ត មិន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។ ជាមួយគ្នា​នោះ លោក​មេឃុំ ក៏​ត្រូវបាន​គេ​ដឹងថា បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ណា​ក៏​ដោយ បើ​ចង់​ឈូសឆាយ​លើដី​ត្រង់​ចំណុច​ណា​នៅក្នុង​ឃុំ ត្រូវតែ​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​រដ្ឋបាល​ឃុំ​ជាដាច់ខាត​។​

​ចំណែក​លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ និង​លោក កែប កុដ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ក៏​បាន​ឆ្លើយ​ក្នុង​ថ្ងៃ​ដដែល​នោះ​ថា ករណី​ឈូសឆាយ​ដី​ព្រៃ ឬ​ដី​ចំការ​របស់​លោក ទុន វិរភាព គឺ​គេ​ធ្វើ​អី​មិន​ដែល​គោរព​ច្បាប់ ឬ​គោរព​អ្នកណា​ទេ​។​

​ដោយឡែក នៅ​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៧​នេះ លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ មានប្រសាសន៍ថា លោក​មិន​យល់​ទេ គាត់​ជា​អ្នក​កាន់​ស្ថាប័ន​ច្បាប់​ហ្នឹងហើយ ហើយ​ឈូសឆាយ​របៀប​ហ្នឹង​។ លោក​ថា ការ​ឈូសឆាយ​នេះ​ជា​លក្ខណៈ​ឯករាជ្យ បើ​មិន​ឯករាជ្យ​គេ​ត្រូវ​ឆ្លងកាត់​អាជ្ញាធរ​ហើយ រឿង​នេះ​ទុក​ឲ្យ​ថ្នាក់លើ​របស់​គាត់​ចាត់ចែង​ទៅ អាជ្ញាធរ​គ្រាន់តែ​មាន​ភារកិច្ច​សម្របសម្រួល​ប៉ុណ្ណោះ​។​

​ចំណែក​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត លោក ផុន ខេមរិន្ទ មានប្រសាសន៍ថា លោក​មិន​ប្រាកដ​ថា​វា​មាន​ផលប៉ះពាល់​បរិស្ថាន​កំរិត​ណា​ទេ ប៉ុន្តែ​នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​ភ្នំពេញ​រួច លោក​នឹង​ចាត់ចែង​ក្រុមការងារ ដើម្បី​ពិនិត្យ​វាយតម្លៃ​ទីតាំង​នោះ​ជាក់ស្ដែង​។​

​ដោយឡែក អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លោក ទឹម មុន្នី​រ័ត្ន មានប្រសាសន៍ថា ជាទូទៅ​យើង​តែងតែ​គិតថា ច្រាំងទន្លេ គឺ​ត្រូវ​ដកឃ្លា​ពី​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ គិត​តាម​ស្ថានភាព​ដី​។ លោក​ថា រាល់​ការ​ឈូស​ឆាយ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការរំលោភ បំពាន​របស់​ក្រុមហ៊ុន ដែល​មិន​ទុក​ចំណី​ដី​ទន្លេ​នោះ វា​ជា​រឿង​ខុសច្បាប់​ហើយ​។ លោក​បញ្ជាក់ថា វា​ជា​រឿង​ច្បាប់​ហើយ ពាក់ព័ន្ធ​ជាមួយ​ដី​ចំណី​មាត់ទន្លេ ដូច្នេះ​ការ​ផ្ដល់​កម្ម​សិទ្ធ ក៏​មិន​អាច​ផ្ដល់​ទៅ​លើ​ចំណី​មាត់ទន្លេ​បានដែរ គឺ​ត្រូវ​កាត់​ចេញពី​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ​។​

​បើ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ លោក​បាន​សង្កត់​ថា នឹង​ត្រូវ​ចេញ​លិខិត​ទៅ​លើ​ម្ចាស់​ករណី​ឲ្យ​ផ្អាក​ការ​ឈូសឆាយ ហើយ​ប្រសិន​មិន​អនុវត្ត​តាម​នោះទេ នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​។​

​គេ​កំពុង​រង​ចាំ​មើល​ថា តើ​លោក ទុន វិរភាព នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​បែបណា ដើម្បី​ចូល​ទៅ​គ្រប់គ្រង​ដី​នោះ​ឲ្យក្លាយ​ជា​កម្មសិទ្ធ​ស្របច្បាប់ ខណៈពេល​ដែល​ក្រុម​អ្នកកាសែត មិន​អាច​ស្វែងរក​ការឆ្លើយតប តាម​ប្រព័ន្ធ​ទូរស័ព្វ​របស់​លោក​បាន ក្នុង​ថ្ងៃ​ទី​១៣ ខែ​មិនា នេះ​។ ហើយ​ថា​តើ​លោក​អាច​នឹង​បន្ត​ផែន​ការគ្រប់គ្រង​ដី​ជា​កម្មសិទ្ធិ តាម​បណ្ដោយ​មាត់​ទន្លេ​នោះ​បាន​ដោយ​របៀប​ណា ពីព្រោះ​ស្ថាប័ន​ច្បាប់​ពាក់ព័ន្ធ បាន​បំភ្លឺ​ហើយ​ថា សកម្មភាព​ផែនការ​គ្រប់គ្រង​ដី​របស់​លោក ទុន វិរភាព វា​ជា​ការរំលោភ​ទៅនឹង​ច្បាប់​បាត់​ទៅ​ហើយ​នោះ​៕
​ដោយ យឹម សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់