សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មូលហេតុ​ដែល​សមត្តកិច្ច​ឃាត់​ក្រុម​យុវជន​ដែល​ចាក់ផ្សាយ​វីដេអូ «​ស៊ើបអង្កេត​» អំពី​ការ បាញ់សម្លាប់​លោក កែម ឡី​របស់​ទូរទស្សន៍​អា​ល់ហ្សា​ហ្សី​រា​( Al jazeera )

​មូលហេតុ​ដែល​សមត្តកិច្ច​ឃាត់​ក្រុម​យុវជន​ដែល​ចាក់ផ្សាយ​វីដេអូ «​ស៊ើបអង្កេត​» អំពី​ការ បាញ់សម្លាប់​លោក កែម ឡី​របស់​ទូរទស្សន៍​អា​ល់ហ្សា​ហ្សី​រា​( Al jazeera )

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧​នេះ សមត្តកិច្ច​បាន​ឃាត់ខ្លួន​សមាជិក​មួយចំនួន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ដ​ខ្មែរ​ដែល គ្រោង​នឹង​ចាក់​បញ្ចាំង​វីដេអូ «​ស៊ើបអង្កេត​» អំពី​ការ បាញ់សម្លាប់​លោក កែម ឡី​របស់​ទូរទស្សន៍​អា​ល់ហ្សា​ហ្សី​រា​( Al jazeera )​នៅ​ទីស្នាក់ការ​របស់​ខ្លួន នា​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។ ទាក់ទង​និង​ការឃាត់ខ្លួន​នេះ​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ៖​រាជរដ្ឋាភិបាល មិន​អនុញ្ញាត​ឱ្យ​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍ Al jazeera ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​នេះ ដោយសារ​តែ​វីដេអូ​នោះ​អាច​ញុះ​ញ៉​ង់​ធ្វើឱ្យ​សាធារណ​ជន​បាត់បង់​ជំនឿ លើ​សេចក្តីសម្រេច ឬ​កិច្ចកា​រងារ​នៃ​ដែន​សមត្ថកិច្ច របស់​តុលាការ​កម្ពុជា​។

​លោក ផៃ ស៊ីផា​ន ៖«​ការហាមឃាត់​នេះ​គឺ​អាស្រ័យ ដោយ​យុទ្ធនាការ​នោះ​មាន​លទ្ធភាព​បង្ក ឬ​ញុះ​ញ៉​ង់​ធ្វើ​ឱ្យ​សាធារណៈ ជន​បាត់បង់​ជំនឿ​លើ​សេចក្តីសម្រេច ឬ​កិច្ចកា​រងារ​នៃ​ដែន​សមត្ថកិច្ច របស់​តុលាការ ដែល​កំពុង​បន្ត​នីតិវិធី ដូច​បាន​ចែង​យ៉ាងច្បាស់​នៅ​មាត្រា​៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ករណី​នេះ ក៏​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ដែល​ចែងថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ​ហើយ គ្មាន​អង្គការ​ណាមួយ នៃ​អំណាច​នីតិបញ្ញត្តិ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ​នៅក្នុង​មាត្រា​១២៨ និង​៤៣០ ថ្មី​។ នេះ​ជា​ទិដ្ឋភាព​ច្បាប់ ក៏​ប៉ុន្តែ​នៅក្នុង ទិដ្ឋភាព​នយោបាយ ដែល​មើល​ឃើញ​ច្បាប់​ពី​វត្ថុបំណង​របស់​ក្រុម​ដែល​ទទួលបាន​ផល​ពី​ការស្លាប់​របស់​លោក កែម ឡី ដែល​បាន​ធ្វើ​ការសន្និដ្ឋាន​ផ្ទាល់ខ្លួន មុន​ការស៊ើបអង្កេត​ជា​ផ្លូវការ រហូត​ដល់​ចោទ​ប្តឹងទៅ​តុលាការ​ក្រៅ​ស្រុក​ថា រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​»​។​

​លោក ផៃ ស៊ីផា​ន បាន​បញ្ជាក់ទៀតថា «​រីឯ​ទិដ្ឋភាព​នៃ​សកម្មភាព​របស់​សកម្ម​ជន លោក កែម ឡី ក្នុង​ការបន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​បណ្តាញ បរទេស​នេះ​គឺ ជា​សកម្មភាព​ញុះ​ញ៉​ង់ អុច​អាល យ៉ាង​ច្បាស់លាស់ ដោយ​ព័ត៌មាន​ទាំងនោះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​ទាំងស្រុង​នោះឡើយ គឺ​មាន​ការ​ប្រឌិត​ពាក្យសំដី​មួយចំនួនធំ​ដែរ ដែល​ធ្វើឱ្យ​សាធារណជន​យល់ច្រលំ​។ មិនមែន​តែ​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ ដែល​មាន​ប្រតិកម្ម​មិន ឱ្យ​តម្លៃ​ដល់​សារព័ត៌មាន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​នៅ​ការផ្សព្វផ្សាយ​បំភ្លឺ ឬ​ប្រឌិត​មួយចំនួន នោះ​ចាប់តាំងពី​នៅក្នុង​តំបន់​រហូត​ដល់​ប្រធានាធិបតី សហរដ្ឋអាមេរិក ផងដែរ​។ ដូច្នេះ ការហាមឃាត់​នេះ គឺ​បាន​ឆ្លើយតប​ទៅនឹង​ដែន សមត្ថកិច្ច អាស្រ័យ​ដោយ​ច្បាប់​កំណត់ និង​ជា​ការទប់ស្កាត់ នូវ​ពាក្យ​ចរចា​ម​អារាម ដែល​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ផង​ដែរ​»​។​

​សូមបញ្ជាក់​ថា លោក កែម ឡី ត្រូវបាន​ឃាតករ បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង​ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ភា្ល​មៗ​បន្ទាប់ពី​មាន​ឃាតកម្ម​នេះ សមត្ថកិច្ច​ដេញចាប់​ជនដៃដល់​បាន​ផងដែរ​។​

​តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​កាត់ទោស ឃាតករ​បាញ់​សម្លាប់ លោក កែម ឡី ឈ្មោះ «​ជួប​សម្លាប់​» ដែល​តុលាការ បាន​ចោទ​ពី បទ​ឃាតកម្ម​គិតទុក​ជាមុន និង បទ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧​។  សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលក្រម​នៃ​សំណុំរឿង លោក «​ជួប សម្លាប់​» នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ