សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព័ទ្ធ​ឆែក​ភូមិគ្រឹះ​មួយ​កន្លែង​របស់​ឈ្មោះ​ឆេង​ឡុង​ជា​មន្ត្រី​.​អ​.​ហ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​ខាង​រកស៊ី​ឈើ​

ព័ទ្ធ​ឆែក​ភូមិគ្រឹះ​មួយ​កន្លែង​របស់​ឈ្មោះ​ឆេង​ឡុង​ជា​មន្ត្រី​.​អ​.​ហ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​ខាង​រកស៊ី​ឈើ​

​ខេត្ត​កំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៧ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សំរុកចូល​ចូល​ភូមិគ្រឹះ​របស់​ឈ្មោះ​លោក​.​ឆេង​ឡុង​.​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ភូមិ​សាមគ្គី​.​សង្កាត់​កណ្តោលដុំ​ក្រុង​ច្បារមន​.​ខេត្ត​កំពង់ស្ពឺ​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​.​អ​.​ហ​.​ម្នាក់​ដ៏​មាន​ឥទ្ធិពល​រកស៊ី​ជំនួញ​ឈើ​ដ៏​ធំ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ។

​ការចុះ​ឡោមព័ទ្ធ​ទីតាំង​ស្តុប​ឈើ​ដ៏​ធំ​នេះ​គឹ​បន្ទាប់​ពី​សមត្តកិច្ច​បង្ក្រាប​ទីតាំង​ស្តុប​ឈើ​របស់​ឈ្មោះ​ស៊ី​ស​.​នៅ​ចំណុចឃ្លាំង​ស្តុប​ឈើ​នៅ​ផ្ទះ​រកស៊ី​ប្រូ​មូល​ទិញ​ផល​កសិកម្ម​ដូចជា​ពោត សណ្ដែក ល្ងរ ដំឡូង​មី​និង​លក់​គ្រឿងសំណង់​គ្រប់​ប្រភេទ​យីហោ ឈ្មោះ​(​ហេង​ផល្លី​.)​ស្ថិតនៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ខេត្ត ខេត្ត​ពោធិ៍សាត់​។​.

​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា​៖​ឈើ​ប្រណីត​ប្រភេទ​ធ្នុង​លាក់ទុក​ក្នុង​ឃ្លាំង​នោះ​ប្រមាណ​ជាង​១០​ម៉ែត្រគូប​និង​ឈើ​ប្រភេទ​រាជ​ថ្កុល​លាយ​ធ្នុង​នៅលើ​រថយន្ត​យី​ឌុប​២​គ្រឿង​គ្រប​តង់​ជិត​ផ្ទុក​ឈើ​មាន​មុខកាត់​ធំៗ​លាក់​នៅ​ខាងក្រោយ​ឃ្លាំង​នេះ​ប្រមាណ​៥០​ម៉ែត្រគូប​ទៀត​។

​ប្រភព​បន្ត​អោយដឹងថា​ក្រុម​ឈ្មួញ​ប្រ​ម៉ូ​ល​ទិញ​ចេញ់ពី​ក្នុងព្រៃ​ការពារ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំ​ខ្មោច​និង​ភ្នំ​សំ​កុស​ក្នុង​ស្រុក​វាលវែង​និង​ជួរ​ភ្នំក្រវាញ​និង​ភ្នំ​ឱ​រាល់​ក្នុងស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​មក​លាក់ទុក បើ​មិន​មាន​ការបង្ក្រាប​ទាន់​ពេលវេលា​នោះ​.​គឺ​ពួក​ឈ្មួញ​នឹង​ដឹក​ចេញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​.​តាម​ច្រក​ទាន់ហន់​ខេត្ត​កំពត​។​

​គួរំលឹកថា កម្លាំង​កង​រាជ​អាវុ​ហត្ថ​ខេត្តពោធិ៍សាត់​សហការ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង​ប្រមាណ​១៨​នាក់​កាលពី​វេលា​ម៉ោង​២១​និង​៣០​ថ្ងៃទី​៩​មីនា​បាន​ហ៊ុំ​ព័ទ្ធ​ទីតាំង​ស្តុប​លា​ក់​ឈើ​នៅ​ស្តង់​ផលិតផល​កសិកម្ម​ឈ្មោះ​ហេង​ផល្លី​ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី​ឃុំ​ប្រ​ម៉ោយ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​ចាប់​បាន​រថយន្ត​ប្រភេទ​យី​ឌុប​ភ្លៅ​៥​ចំនួន​១​គ្រឿង​ឈើ​ជាង​១០​ម៉ែត​គូប ។

​បើ​យោង​តាម​ប្រភពព័ត៌​ពី​កងកម្លាំ​ងចុះ​ប្រតិបត្តិការ​បានឲ្យថា​រថយន្ត​ដឹកឈើ​ត្រូវ​បាន​បង្ក្រាប​ម៉ាក​ហ្វុយ​ហ្សូ​.​ពណ៏​ទឹកប៊ិច​ក្បាល​រថយន្ត​ពណ៏​ស​អត់​មាន​ស្លាក​លេខ​.​ខណៈ​រថយន្ត​យី​ឌុប​ដឹកឈើ​មួយគ្រឿង​ទៀត​បើក​រត់​គិចខ្លួន​បាត់​ស្រ​ម៉ោល ។
​ប្រជាពលរដ្ឋ​រា​ការណ៍​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​ចែ​ផល្លី​រកស៊ី​ជំនួញ​ឈើ​ជាង​១០​ឆ្នាំ​មកហើយ​.​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​មួយ​ណា​ចេញ​មក​បង្កា​ប​ឡើយ​.​គាត់​ជា​អ្នកប្រ​ម៉ូល​ទិញ​ឈើ​និង​ដឹកឈើ​បន្ត​អោយ​ឈ្មួញ​ឈើ​ពីរ​នាក់​ទៀត​គឺ​ឈ្មោះ​សរ​ជា​កូន​របស់​មន្ត្រី​.​អ​.​ហ​.​ខេត្ត​កំពង់ស្ពឺ​លោក​ឆេង​ឡុង​.​និង​ឈ្មោះ​ខ្នា​.​មកពី​ខេត្ត​កំពង់ស្ពឺ​.​ជា​អ្នកជំនួញ​ផ្ដាច់មុខ​ដឹកឈើ​ចេញពី​ខេត្ត​ពោធិ៍សាត់​យ៉ាង​រលូន​។​ទើបតែ​ល្ងាច​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៧​នេះ​មេ​ឈ្មួញ​ដែល​ជា​មន្ត្រី​អាវុធហត្ថ​ផង​នោះ​ត្រូវបាន​កម្លាំង​.​អ​.​ហ​.​លើ​ផ្ទៃ​ប្រទេស​តាម​ប្រមាញ់​និង​បង្ក្រាប​បាន​នៅ​ភូមិគ្រិះ​នេះ​តែម្ដង​។

​ជា​លទ្ធផល .​កម្លាំង​.​អ​.​ហ​.​លើ​ផ្ទៃ​ប្រទេស​នឹង​កម្លាំង​.​អ​.​ហ​.​ខេត្ត​កំពង់ស្ពឺ​បាន​ធ្វើ​ការឃាត់​រថយន្ត​01​គ្រឿង​ម៉ាក​HYUNDRI.​ពណ៏​ស​ចំណុះ​ទម្ងន់​05​តោន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-9511​នឹង​ឃាត់ខ្លួន​អ្នកបើកបរ​01​នាក់​.​ឈ្មោះ​យឹម​សុខ​ភារម្យ​.​ភេទ​ប្រុស​អាយុ​32​ឆ្នាំ​.​មុខរបរ​បើកបរ​.​មាន​ទីលំនៅ​ភូមិ​ស្វាយ​រមៀត​ឃុំ​ស្វាយ​រមៀត​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​ដែលជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹកឈើ​បាន​ដឹកជញ្ជូន​ឈើ​ធ្នង់​.​ម្រេញ​ឬ​រាជ​ថ្កុល​ចេញពីផ្ទះ​.​លោក​ស៊ី​ស​.​ភេទ​ប្រុស​អាយុ​30​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ផ្សារ​សាមគ្គី​សង្កាត់​កណ្តោល​.​ម្ដុំ​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​និង​បាន​ឃាត់​រថយន្ត​នៅ​ចំណុច​ភូមិសាស្ត្រ​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​។

​ក្រោយ​ពី​កម្លាំង​បាន​ឃាត់​រថយន្ត​ខាងលើ​នោះ​រួចមក ក៏​បន្ត​ឃាត់​រថយន្ត​01​គ្រឿង​ទៀត​ម៉ាក​HYUNDRI​ពណ៏​ស​.​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-9126​បាន​ដឹក​ឈើ ធ្នង់​.​ម្រេញ​មួយ​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ​ស៊ី​សត្រូវ​ជា​កូន​លោក​ឆេង​ផុន​.​។​បច្ចុប្បន្ន​កម្លាំង​.​អ​.​ហ​.​លើ​ផ្ទៃ​ប្រទេស​នឹង​.​អ​.​ហ​.​ខេត្ត​កំពង់ស្ពឺ​កំពុង​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ​.​រងចាំ​ថ្ងៃស្អែក​ថ្ងៃទី​១២​នឹង​ចាប់​អនុវត្ត​បន្ត ៕

Filed in: ព័ត៌មានជាតិ