សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ផ្កាយ​២​អាត់ ខែម​ហាក់​ប្រតិកម្ម​ខ្លាំង​និង​កាសែត​ចុះ​ថា​សមត្ថកិច្ច​លោក​ល្បី​ជិត​ដល់​ចំណុច​កំពូល​ហើយ​ខាង​ដើរ​យក​លុយ ?

លោក​ផ្កាយ​២​អាត់ ខែម​ហាក់​ប្រតិកម្ម​ខ្លាំង​និង​កាសែត​ចុះ​ថា​សមត្ថកិច្ច​លោក​ល្បី​ជិត​ដល់​ចំណុច​កំពូល​ហើយ​ខាង​ដើរ​យក​លុយ ?

​បន្ទាយមានជ័យ ៖ លោក វង្ស សារី យក​តួនាទី​ជា​ប៉ូលីស ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​របស់​ខេត្ត​បន្ទាយមានជ័យ​ទៅ ជំរិត កំ​ហែង ឈ្មួញ​ជា​ម្ចាស់​ឃ្លាំង និង​ក្រុម​អ្នកស៊ីឈ្នួល​ដឹក​ទំនិញ​តាម​រថយន្ត​ធុន​តូច​ប្រភេទ​កាមរី​ពី​ប៉ោយប៉ែ​ត​មក​កាន់​ខេត្ត​បន្ទាយមានជ័យ ។ តាម​ទំនើង​ល្មើស​និង​ច្បាប់​ដោយ​បង្ខំ​ឲ្យ​រថយន្ត​ដឹកទំនិញ​និង​ម្ចាស់​ឃ្លាំង​បង់លុយ​ប្រចាំ​ខែ​ដើម្បី​ចិញ្ចឹម​មេ​។​

​ដោយសារ​តែ​ទ្រាំទ្រ​ទៅនឹង​ការកៀបសង្កត់​របស់​ស​ម​ត្ថ​កិច្ច នគរបាល​ប្រឆាំង បទល្មើស​ខេត្ត​បន្ទាយមានជ័យ​ដែល​បានមក គំរាមកំហែង​ដល់​ម្ចាស់​ឃ្លាំង​និង​ក្រុម អ្នក​ដឹកទំនិញ​តាម​រថយន្ត​ធុន​តូច​ប្រភេទ​កាមរី ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ជា​ប្រចាំ​ខែ​នោះ​ពួកគាត់​ក៏​បាន​ទម្លាយ​រឿង​នេះ​ឲ្យ​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ ពី​ទង្វើ អាក្រក់​របស់ លោក វង្ស​សារី ដែលជា មន្ត្រីនគរបាល​ប្រឆាំង បទល្មើស សេដ្ឋកិច្ច​ខេត្ត ដែល​ពូកែ​ខាង​ជំរិត​នោះ​ថា ជា រៀងរាល់ខែ លោក វង្ស​សារី តែង​ដើរ​ប្រមូល​លុយ​កាក់​ពី​ឃ្លាំង​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ក្នុង​១​ឃ្លាំង​១៥០​ដុល្លារ ហើយ​នឹង​ឲ្យ​ម្ចាស់​ឃ្លាំង​កាត់លុយ​១៥​ដុល្លា​ពី​អ្នក​ដឹក​ទំនិញ​រថយន្ត​១​គ្រឿងក្នុង​១​ខែ​បន្ថែមទៀត​ដោយ​លោក​ថា​យក​ទៅ​ឡើង​ឲ្យ​មេបើ​ឈ្មួញ​ជា​ម្ចាស់​ឃ្លាំង​និង​អ្នក​ដឹកទំនិញ​មិន​ព្រម​បង់ប្រាក់​តាម​ការទា​ររ​បស់​លោក​ទេ លោក គំរាមថា និង​ចាប់​ឬ​បិទ​ឃ្លាំង​ចោល​។​

​ចំណែក​លោក វង្ស​សារី អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​បានទេ តែ​លោក​ឧត្តមសេនិយ៍ទោ អាត់​ខែម ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ថា លោក វង្ស​សារី នេះ​មិនមែន​ជា​មន្ត្រី​នគរបាល សេដ្ឋកិច្ច​ទៀត​ទេ​គាត់​បាន​ផ្ទេរ​ភារកិច្ច ទៅ​កាន់កា​រិល័យ ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស យូរហើយ​។ ម៉េច​បាន​ជា​លិចលឺ ថា​ដើរ​ប្រមូល​លុយ​កាក់ ពី​អាជីវករ​ទៀត​។​លោកស្នងការ​បញ្ជាក់ថា​ជា​អំពើរ​ខុសច្បាប់ ហើយ​សំណូមពរ​ឲ្យ​អា​ជី វករ ម្ចាស់​ឃ្លាំង​រាយការណ៍​មក​រូបលោក​ផ្ទាល់​មក​បើ​មាន​ករណី​អញ្ចឹង​មែន​លោក​នឹង​ចាត់ការ​ភ្លាម​!​។​

​ទោះជា​យ៉ាងណា អា​វករ​និង​ក្រុម​អ្នក​ដឹកទំនិញ មានការ​ត្រេកអរ​ជា​ខ្លាំង​និង​រងចាំ សហការណ៍​ផ្តល់​ព័ត៌មា​ន​ជូន​លោក​ស្នងការ​ជានិច្ច​នៅពេលដែល​ឈ្មោះ​ខាងលើ​បាន​មក​ជំរិត​ទារប្រាក់​ពី​ពួក​គាត់​នៅ​ថ្ងៃក្រោយ ។​

​ពួកគាត់​រំលឹក​ថា​ទម្រាំ​តែ​ដឹង មន្ត្រី​រូប​នោះ​គ្រប់ទឹក​ល្មម ព្រោះតែ​ជា​រៀងរាល់​ពួកគាត់​បង់​លុយ​កាក់​ឲ្យ​មិន​ដែលល​ស់​ទេ​ព្រោះ​គេ​តែង​យកឈ្មោះ​មេ​មក​កាង​ពួកគាត់​បង្ហើប​ថា​គ្រាន់​តែ​រថយន្ត​ដឹកទំនិញ​ធុន​តូច​កាមរី​នៅ​ក្រុង​ប៉ោយប៉ែ​ត​មិន​ក្រោម​ពី​២០០​គ្រឿង​នោះ​ទេ​ហើយ​ឃ្លាំង​ក៏​មិន​ក្រោម​៥០​ឃ្លាំង​ដែ​ដែល​ជា​ប្រភព​មិន​ចេះរី​ង​ស្ងួត​របស់​លោក វង្ស​សារី​នោះ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់