សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មួយ​រូប​ត្រូវ​ប្រជា​សហគមន៍​ចោទប្រកាន់​ពី​បទ​រកស៊ី​ឈើ​ខុសច្បាប់​

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មួយ​រូប​ត្រូវ​ប្រជា​សហគមន៍​ចោទប្រកាន់​ពី​បទ​រកស៊ី​ឈើ​ខុសច្បាប់​

ខេត្ត​មណ្ឌលគិរី​៖​មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​មួយ​រូប​រង ការចោទប្រកាន់​ពី​ប្រជា​សហគមន៍​រស់នៅ ក្នុងភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ជាង​១០០(​រយ​គ្រួសារ​) បាន​ផ្ដិត​មេ ដៃ​ប្ដឹង លោក​យឹម បាន នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំក្រង់​តេះ ពី​បទ​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​​ ។​

នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែ​តុលា​ ​ឆ្នាំ​២០១៤ ​តំណាង​ប្រជាពលរដ្ឋ​និង​ប្រធាន​សហគម៍ ជនជាតិ ដើម​ភាគតិច​(​ពូ​នង​)​បានមក​សំណូមពរ​ដល់​អ្នក​សា​រ​ពត៏មាន​យើង​អោយ​ជួយ​ផ្សាយ​​ពាក្យបណ្ដឹង​​របស់​លោក​ដែល​មាន​តំណាង​៨​រូប​ជំនួស​អោយ​ប្រជាពលរដ្ឋ​ចំនួន​១៤៨​នាក់​(​មួយរយ​សែសិប​ប្រាំបី​គ្រួសារ​)​មកពី​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ​​ស្រុក​ពេជ្រា​ដា​​ខេត្ត​មណ្ឌលគិរី​​ដោយ​ចោទប្រកាន់​ឈ្មោះ​​យឹម​​បាន​​នាយប៉ុស្តិ៍​​ដែល​កន្លងមក​ជា​មេ​ឈ្មួញ​ដ៏​ធំ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​​រហូតមកដល់​បច្ចុប្បន្ន​នេះ​​។​​ក្នុងន័យ​ខាងលើ​​បងប្អូន​ប្រជា​សហគមន៍ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​អោយ​ដឹងថា​​ការរកស៊ី​របស់លោក​មេ​ប៉ុស្តិ៍​រូបនេះ​​វា​ជា​រឿង​ធម្មតា​ទៅហើយ​​។​​ក៏​ប៉ុន្តែ​អ្វី​ដែល​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត​នោះ​​គ្រាន់តែ​ប្រជា​សហគមន៍​គាត់​រកស៊ី​ដឹក​តាម​ម៉ូតូ​បន្តិចបន្តួច​​មិន​បាន​ទាល់តែ​សោះ ក្រៅពី​បក្សពួក​របស់​មេ​ប៉ុស្តិ៍​​។​

​តាម​ប្រភព​ដដែល​បាន​និយាយថា​លោក យឹម​បាន មាន​រថយន្ត​សំរាប់​ដឹកឈើ​ចំនួន​៤​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង​ជា​ពិសេស​នៅ​ថ្ងៃកើតហេតុ​​គឺ​ថ្ងៃ​ទី​៩.១០.២០១៤​នៅ​កន្លែង​ប្រព្រឹត្ត កាប់​ជ្រៀក​ឈើ​​នៅក្នុង​ព្រៃ​សហគម​ន៏​រាប់ពាន់​ដើម​​ប្រជា​សហគម​ន៏​ចំនួន​៦​រូប​បាន​ចូលទៅ ឃាត់​កូនចៅ​លោក​​យឹម​​បាន អោយ​ផ្អាក​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ សហគមន៍ តែ​ត្រួវបាន​លោក​តប​តាម​ទូរស័ព្ទ​មក​ប្រធាន​សហគមន៍ ពួគ​ឯង​ចង់​ទៅ​ប្ដឹង​អ្នកណា​​ក៏​ទៅ​ប្ដឹង​ទៅ​អញ​មិន​ខ្លាច​ទេ​​។​

​ក្រោយមក​ប្រជា​សហគមន៍​ជាង​១០០​គ្រួសារ​​បាន​ផ្ដិតមេដៃ​ដាក់​ពាក្យបណ្ដឹង​លើ​រូបលោក​​យឹម​​បាន ជូន​ទៅ​ឯកឩត្តម​អភិបាលខេត្ត​មណ្ឌលគិរី តាមរយៈ​លោក​មេភូមិ និង​មេ​ឃុំក្រង់​តេះ​ ​ក៏ប៉ុន្តែ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​លោក ត្រេក សុ​ផុន មេឃុំ​ក្រង់​តេះ​​បាន​ធ្វើការ​ហាមឃាត់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នោះ កុំ​ទាន់​អាល​យក​ពាក្យបណ្ដឹង​នេះ​ទៅលើ​អី​​រង់ចាំ​ថ្ងៃទី​៣០​តុលា​២០១៤ លោក​អភិបាលស្រុក​ពេជ្រា​ដា គាត់​ចុះទៅ​ចំណុច ឃុំក្រង់​តេះ​ដើម្បី​ដោះស្រាយ សំណុំរឿង​ខាងលើនេះ​។​

​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ផ្ដិតមេដៃ លើ​ពាក្យបណ្ដឹង គាត់​គ្មាន​ទំនុកចិត្ត​លើ​រូប​លោក អភិបាល​ស្រុក​ទៅ​ដោះស្រាយ​នោះ​ទេ​ព្រោះ​ករណី​របៀបនេះ មាន​ពីរ​ទៅ​បី​លើក​ទៅហើយ ប្រជាពលរដ្ឋ​លោក​សូមអោយ លោក​អភិបាលខេត្ត មណ្ឌលគិរី មេ​តា​ជួយ​រក​យុត្តិធម៍ ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ឃុំ ក្រង់​តេះ​និង​ជួយ​ការពារ ព្រៃ​សហគម​ន៏ ដែល​ជា​របស់​ជាតិ​យើង​ផង​​។ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​បាន​សំណូមពរ​ដល់​លោក​អភិបាល .​ខេត្ត​មណ្ឌលគិរី ដក​ឈ្មោះ​លោក
​យឹម​​បាន​​ពី​ប៉ូលីស និង​ដាក់ទោស​ទាន់​ដល់​លោក យឹម​​បាន តាមច្បាប់​ផង​ចុះ​៕
​គុណ​

2014_10_29d (1) 2014_10_29d (2) 2014_10_29d (3) 2014_10_29d (4) 2014_10_29d (5) 2014_10_29d

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់