សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

២​ឆ្នាំ​ទៀត​វា​រី​អគ្គិសនី​សេ​សាន​២​ដាក់​ឲ្យ​ដំណើរការ​ខណៈដែលស​កម្ម​ភាព​កាប់ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​ក្រោមរូបភា​ព​ស្តារ​បាត​អាង​កាន់​កើត​ច្រើន​ជាង​មុន​

២​ឆ្នាំ​ទៀត​វា​រី​អគ្គិសនី​សេ​សាន​២​ដាក់​ឲ្យ​ដំណើរការ​ខណៈដែលស​កម្ម​ភាព​កាប់ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​ក្រោមរូបភា​ព​ស្តារ​បាត​អាង​កាន់​កើត​ច្រើន​ជាង​មុន​

ភ្នំពេញ ៖ មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​បានឲ្យដឹងថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ក្នុង​ខេត្ត​ស្ទឹងត្រែង​នឹង​ចាប់ផ្តើម​ដំណើរការ​ជំហាន​សាកល្បង​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាងមុខនេះ ខណៈ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​ធ្វើ​វា​រី​អគ្គិសនី​ជាង​១០០​គ្រួសារ​ក្នុង​ស្រុក​សេ​សាន នៅ​មិន​ព្រម​ទទួល​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​នៅឡើយ ។

​ក្នុង​ការកសាង  ​វា​រី​អគ្គីសនី​សេ​សាន​២​នេះ​ដែល​មាន​តម្លៃ​៨០០​លាន​ដុល្លារ​អាមេរិក​ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ចំនួន​៣ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន ឈ្មោះ​China’s Lancang Hydropower International Energy ដែល​មាន​ចំណែក​ហ៊ុន​៥១​ភាគរយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបរ​បស់​ឧកញ៉ា គិត ម៉េង ចំនួន​៣៩​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Vietnam’s EVN International ដែល​មាន​ចំណែក​ហ៊ុន​១០​ភាគរយ ។ អ្វី​ដែល​ជា​ការកត់សម្គាល់​ក្រៅពី​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ គឹ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នៅ​ខេត្តស្ទឹងត្រែង​ក្រោម​រូបភាព​នៃ​អាជ្ញា​បណ្ណ័​ស្តារបាត​អាង​ដែល​មាន​ទំហំ​តែ​ជាង​៣​ម៉ឺន​ហិកតា​របស់​ឧកញ៉ា​គិត​ម៉េង​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ត្រូវបាន​គេ​រាយការណ៍​ថា​៖​បាន​កើតឡើង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឡើយ ។

​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត ដោយ​សរសេរថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដីពី​ករណី​របាយការណ៍​វឌ្ឍនភាព លើ​ការអនុវត្ត​សេចក្តីជូនដំណឹង របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការ​ផ្អាក​សកម្មភាព​ប្រមូល​ផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ​នៅ​ក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតនៅ​ខេត្ត​ស្ទឹងត្រែង មេត្តា​ជ្រាប​ថា មិន​ត្រូវ​ឲ្យមាន​ការប្រមូលទិញ​ពី​ប្រភព​ខាង​ក្រៅ​តំបន់អ​នុ​ញ្ញាត​ឲ្យធ្វើ​អាជីវកម្ម​របស់​ខ្លួន ពីព្រោះ​ការប្រមូលទិញ​បែប​នេះ​នឹង​ក្លាយ​ជា​ទីផ្សារ​មួយ​ដែល​លើកទឹកចិត្ត​ឲ្យមាន​ការកាប់​ឈើ​ដោយ​អនាធិបតេយ្យ​។  ប៉ុន្តែ​គ្មាន​អ្នកណា​ស្តាប់​ឡើយ ។ ម្យ៉ាង​ដោយ​សារ​ឥទ្ធិពល​លោក​ឧកញ៉ា គិត ម៉េង និង​ម្យ៉ាង​ដោយសារ​មេព្រៃ​ដឹកនាំ​ដោយ​លោក​ឈាង​តុលា​និង​មន្ត្រី​មាន​សមត្តកិច្ច​ផ្សេង​ទៀត​ទទួលបាន​លា​ភសក្ការៈ​ចឹ​ង​ត្រូវធ្វើ​ឬ​ក​ជា​កន្ទេល​ធំ​បន្លំ​ដេក​ពី​បញ្ហា​បទល្មើស​លាង​ឈើ​កខ្វក់​ឲ្យក្លាយ​ជា​ឈើ​ស្របច្បាប់​ក្រោម​អាជ្ញា​បណ្ណ័​ស្តារបាត​អាង​នេះ​តែម្តង​ទៅ​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹង​ទៀតថា បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយសារ​ក្រុម​ឈ្មួញ ប្រើប្រាស់​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​សំអាត​បាត​អាង​ធ្វើឲ្យ​ឈើ​ខុសច្បាប់​ក្លាយ​ជា​ឈើ​ស្របច្បាប់​។​ប្រជា​សហគមន៍​ក្នុង ឃុំ​ស្រែគរ ស្រុក​សេ​សាន បានឲ្យ​ដឹង​ផងដែរ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត មិន​ត្រួតពិនិត្យ​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញពី​តំបន់​ក្រៅ​បាត​អាង ចូលទៅក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នោះទេ ដោយ​ពលរដ្ឋ​ចោទសួរ​ថា មក​ពី​អំណាច និង​ទឹកប្រាក់​លោក ឧកញ្ញា គិត​-​ម៉េង ធំ​ពេក​មិន​ហ៊ាន​បង្ក្រាប ឬ​មក​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ណាមួយ​ទេ​ដឹង​?

​បើ​យោង​ទៅ​តាម​របាយការណ៍​អង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា )​យ៉ាងហោចណាស់​ក៏​មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ ៤០​គ្រឿង​និង​មាន​ឡាន​ដឹកឈើ​ធំៗ បាន​ដឹក​ជញ្ជូន​ឈើ​ចូល​នៅក្នុង​រោងចក្រ​អារឈើ​១០​គ្រឿង​ក្នុង​រយៈពេល​មួយ​ម៉ោង នៅក្នុង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតាម​បណ្តោយ​ទន្លេសេសាន ស្ថិតនៅក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។ របាយការណ៍​បញ្ជាក់​ថា​៖ «​យើង​សង្កេតឃើញ​មាន​រោងចក្រ​អារឈើ​ដ៏​ធំ​មហិមា​មួយ​ដែល​មាន​ការកាប់​ឈើ​ដឹកជញ្ជូន និង​ផ្គត់ផ្គង់​ឈើ​អស់​រយៈពេល ៥​ឆ្នាំ​មកហើយ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ ទន្លេសេសាន ត្រង់ចំណុច GPS០៦៥១៨៤៤, ១៥៩៨៥៧៤»​។ រោងចក្រ​អារឈើ​នៅ​បាត​អាង​មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ​ជាង ៤០​គ្រឿង មាន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​យាមកាម​យ៉ាង​តឹងរ៉ឹង មិន​អនុញ្ញាត​ឲ្យ​នរណា​ចេញ​ចូល​បាន​ឡើយ ដោយ​មាន​កម្មករ​រាប់រយ​នាក់​ដឹកឈើ​ហ៊ុប​ធំៗ​ចូល​ក្នុង​រោងចក្រ​អារឈើ​។

​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​កម្ពុ​ជា (CHRTF) ថា​៖ «​ក្រុម​ការងារ​ស៊ើបអង្កេត​បានឃើញ​ផ្លូវ​ខ្វាត់ខ្វែង​ជាច្រើន ចេញពី​ព្រៃ និង​ចេញពី​ទន្លេ និង​ឃើញ​មាន​ឡាន​ដឹកឈើ​ហ៊ុប​ធំៗ ដែល​គេ​ហៅថា អា​រ៉េវ បាន​ដឹក​ជញ្ជូន​ឈើ​ដោយ​ចំហ​ចូលទៅក្នុង​រោងចក្រ​អារឈើ​យ៉ាងហោចណាស់ ១០​គ្រឿង​ក្នុង​រយៈពេល ១​ម៉ោង​»​។ អ្នកផ្គត់ផ្គង់​ឈើ​ដែល​កាប់​ពី​ព្រៃ​នៃ​ខេត្ត​ស្ទឹងត្រែង​ដោយ​ខុសច្បាប់​មានឈ្មោះ តា សំ និង​លោក​ឧកញ៉ា ម៉ឹក​សុ​ផា​ណា​រ៉េត​ហៅ​ជ័យ ជា​អ្នកទទួលខុសត្រូវ​បន្ត​ពី​លោក ឧកញ៉ា គិត ម៉េង ជា​អគ្គនាយក ក្រុមហ៊ុន The Royal Group ដែល​មាន​ក្រុមហ៊ុន​ចំណុះ​ឲ្យ​ជិត ៣០​ក្រុមហ៊ុន​។

​កាល​មុន​រោងចក្រ​អារឈើ​នេះ​គ្រប់គ្រង​ដោយ​ឧកញ៉ា លឹម ប៊ុន​ណា ហៅ ខ្នា ប៉ុន្តែ​ក្រោយមក​ត្រូវបាន​គេ​រាយការណ៍​ថា​ដោយសារ​មាន​ទំនាស់​ផ្នែក​ជំនួញ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ជាមួយ​ឧកញ៉ា ជនជាតិ​វៀតណាម ម្នាក់​យ៉ាង ទើប​ឧកញ៉ា ខ្នា ដក​ខ្លួន​ថយ​។ នៅក្នុង​របាយការណ៍​បាន​លើកឡើង​ថា​៖ «​ឈើប្រណិត​ត្រូវបាន​ដឹកយក​ទៅ​វៀតណាម ចំណែក​ឈើ​មិន​ប្រណិត​បាន​ដឹកយក​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ​ក្នុងស្រុក ដោយ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រង់ចាំ​ហែក PC លិខិត​ដឹកជញ្ជូន​ឲ្យស្រប​ច្បាប់​» ។​

​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ឈ្មោះ​សាន​ច​យ​អតីត​បុគ្គ​លឹគ​ក្រុមហ៊ុន​ក្រុង​ប៊ុ​ក​របស់​ឧកញ៉ា​ខ្នា​និង​ជា​មនុស្ស​ធ្លាប់​រត់ការ​ដឹក​ឈើ​ធ្វើឲ្យ​ខូចផ្លូវ​និងបាក់​ស្ពាន​នៅ​ស្រុក​អណ្តូងមាស​ខេត្តរតនៈគិរី​គឺជា​អ្នក​រត់ការ​ឈើ​ដែល​អាជ្ញា​បណ្ណ័​ស្តារបាត​អាង​ស្ល​ឲ្យស្រប​ច្បាប់​ចេញទៅ​ស្រុក​យួន​។

​ជាក់ស្តែង​ថ្មីៗ​សមត្តកិច្ច​ប៉េអឹម​រកឃើញ​ឈើប្រណិត​រាប់រយ​ម៉ែត​គិប​នៅ​ព្រុំដែន​វៀតណាម​ខេត្ត​ស្វាយរៀង​តែ​ម្ចាស់​ឈើ​ប្រាប់ថា​ឈើ​មាន​ច្បាប់​(​ស៊ិក​)​។​ករណី​មួយ​នេះ​សមត្តកិច្ច​បាន​សំងំ​ឈឹង​ទៅវិញ​ក្រោយពី​រកឃើញ​។​លោក អ៊ូច ឡេង ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា (CHRTF)​បានចាត់ទុក​សកម្មភាព​កាប់​ដឹក​ជញ្ជូន​ឈើ​នៃ​អាជ្ញា​បណ្ណ័​ស្តារបាត​អាង ថា​៖ «​ជា​វិនាសកម្ម​មួយ​ដ៏​ធំ ដែល​កម្ពុជា វៀតណាម និង​ចិន សម្រេច​កម្ទេច​ចោល​នូវ​ព្រៃឈើ​ប្រព័ន្ធ​ការពារ​បរិស្ថាន ដើម្បី​មុខរបរ​មាន​បាន​រហូត​ក្លាយ​ជា​មហាសេដ្ឋី​ជាច្រើន​នាក់​ដោយ​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ទាំង​បី​ប្រទេស​»​។​ក្រុមហ៊ុន​សម្អាត​បាត​អាង​មួយ​នេះ សម្លឹង​ឃើញ​តែ​ឈើ​ដែល​ជា​សម្បត្តិ​មហាសាល ហើយ​សំងំ​កើប​យក​ប្រាក់​ចំណេញ​ពី​ព្រៃឈើ​ពិសេស​ឈើ​ប្រណិត អស់​រយៈពេល​ជាង ៥​ឆ្នាំ មកហើយ ដែល​មាន​តម្លៃ រាប់​កោត​ដុល្លារ​សហរដ្ឋអាមេរិក​។

​សម្តេច ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​សួរ​មន្ត្រី​ក្រោម​ឱវាត​របស់​ខ្លួន​ពាក់ព័ន្ទ​ទៅ​និង​បទល្មើស​ព្រៃឈើ​ថា ˝​តើ​ភ្នែក​ទៅណា​អស់ហើយ ព្រោះ​ឈើ​គេ​ដឹក​នឹង​ឡាន ឬ​មួយ​អាហ្នឹងៗ​គេ​ដែរ​?˝ តែ​សំនួរ​របស់​សម្តេច​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយ​ពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ មិន​បាន​មួយ​ចំអិន​កម្ពឹស​ផង មន្ត្រី​ក្រោម​ឱ​របស់​សម្តេច នាំគ្នា​លួច​ស៊ី​ក្រោម​តុ​ដដែល​។​មាន​ការកត់សម្គាល់ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ឈើ​ខុសច្បាប់​នៅតាម​ខេត្ត​នៃ​ភូមិភាគ​ឥ​សាន្ត កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​អនាធិបតេយ្យ​កាប់​ព្រៃឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ​។
​ករណីនេះ សមត្ថកិច្ច​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខារ​ក​ឃើញ​ឈើប្រណិ​តដែល​កាប់​ល្មើស​ច្បាប់​ជាង​៧​ម៉ឺន​ម៉ែត​គូប​តែ​រក​មិន​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែល​ប្រជាពលរដ្ឋ​ស្គាល់​ថា​ភាគច្រើន​មាន​គោរមងា​ឧកញ៉ា​នោះឡើយ​។

​ករណី​ក្រុមហ៊ុន​ឧកញ៉ា​គិត​ម៉េង​ដែល​មានឈ្មោះ​តា​សំនិង​លោក​ឧត្តមសេនីយ៍ម៉ឹក​សុផា​ណារ៉េត​ហៅ​ជ័យ​ធ្វើ​សកម្មភាព​កាប់​ឈើ​ពៅ​ក្រៅ​អាង​មក​ស្ល​ឲ្យក្លាយ​ជា​ឈើ​ស្របច្បាប់​ក្រោមលេស​អាជ្ញាណ្ណ័​ស្តាបា​តអាត​នោះ​លោក សេង មេការ​ម្នាក់​របស់​លោក​គិត​ម៉េង ដែល​ត្រូវបាន​គេ​រាយការណ៍​មក​ថា ជា​អ្នក​ចាំ​សម្របសម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​មិនអាច​សុំ​ការពន្យល់​បាន​ទេ បើទោះជា​ទូរស័ព្ទ​ចូល​ក៏​ដោយ​។​

​សូមបញ្ជាក់​ថា​៖​បើ​តាម​ច្បាប់​ព្រៃឈើ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជំពូក​ទី ១៥​បទល្មើស​ព្រៃឈើ និង​ទោស​ប្បញ្ញត្តិ​មាត្រា ៩៧.- ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ប្រាំ​(៥)​ឆ្នាំ ទៅ​ដប់​(​ដប់​)​ឆ្នាំ និង រឹបអូស​វត្ថុតាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ ដកហូត​កិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​កំទេច​ចោល​វត្ថុ តាង​ក្លែង ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដូចខាងក្រោម :៤-​បំផ្លាញ លាក់បាំង លក់ ឬ​លួច​វត្ថុតាង​ព្រៃឈើ ។​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ព្រៃឈើ​ថ្នាក់​ទី ១ មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ទ្វេដង​នៃ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ នៃ​ច្បាប់​នេះ​។

​សូមបញ្ជាក់​ថា ៖​ទាក់ទង​នឹង​ការកសាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២​នេះ​ក្រសួង​រ៉ែ​និង​ថាមពល​ឲ្យដឹងថា​៖ មាន ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ចំនួន​៨៤៦​គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំនួន​៧២០​គ្រួសារ បានសម្រេច​ទទួល​សំណង ហើយ​នៅសល់​១២៦​គ្រួសារ​ទៀត​មិនទាន់​សម្រេច​ទទួលយក​សំណង​។ សំណង​ទាំងនោះ រួម​មាន​ការផ្តល់​ផ្ទះ​ទំហំ​៨០​ម៉ែត្រការ៉េ ដី​លំនៅដ្ឋាន​ទំហំ​១.០០០​ម៉ែត្រការ៉េ និង​ដី​សម្រាប់​បង្កបង្កើន​ផល​ទំហំ​៥​ហិកតា ដោយ​រដ្ឋាភិបាល​សន្យាថា នឹង​រៀបចំ​ឲ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​សុខភាព​សម្រាប់​សហគម​ន៍​ថ្មី​។
​ប្រជាពលរដ្ឋ​ក៏​អាច​ជ្រើសរើស​សំណង​ជា​ទឹកប្រាក់​ចំនួន​៦​ពាន់​ដុល្លារ ប្រសិន​បើ​ពួកគេ​មិន​ចង់បាន​ផ្ទះ​និង​ដី​។​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​សំណង​បាន​លើក​ហេតុផល​ថា​កន្លែង​ផ្លាស់ប្តូរ​ថ្មី​មិន​ដូច​កន្លែង​ចាស់​ដែល​ពួកគេ​កំពុង​រស់នៅ​ហើយ​ពួកគេ​អះអាងថា កន្លែងចាស់​នឹង​មិន​លិច​ទឹក ដូច​ការអះអាង​របស់​រដ្ឋាភិបាល​នោះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់