សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធហត្ថ​ខេត្ត​និង ស្រុក​វាល​វែង​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​អត់​ច្បាប់​!

អាវុធហត្ថ​ខេត្ត​និង ស្រុក​វាល​វែង​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​អត់​ច្បាប់​!

ខេត្ត​ពោធិ៍សាត់​៖​កម្លាំង​កង​រាជ​អាវុ​ហត្ថ​ខេត្តពោធិ៍សាត់ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង​ប្រមាណ​១៨​នាក់​.​ចាប់​បាន​រថយន្ត​ប្រភេទ​យី​ឌុប​ភ្លៅ​៥​ចំនួន​១​គ្រឿង​នៅ​វេលា​ម៉ោង​២១​និង​៣០​ថ្ងៃទី​៩​និង​ហ៊ុំ​ព័ទ​ទីតាំង​ស្តុប​លាប់​ឈើ​នៅ​ស្តង់​ផលិតផល​កសិកម្ម​ឈ្មោះ​ហេង​ផល្លី​ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី​ឃុំ​ប្រ​ម៉ោយ​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍​សាត​និង​បាន​រកឃើញ​គំ​ឈើ​នៅ​ខាងក្រោយ​ជាច្រើន​ម៉ែត្រគូប​ទៀត​។​

​បើ​យោង​តាម​ប្រភពព័ត៌​ពី​កងកម្លាំ​ងចុះ​ប្រតិបត្តិការ​បានឲ្យដឹង​ថា​រថយន្ត​ដឹក​ឈើ​ត្រូវបាន​បង្ក្រាប​ម៉ាក​ហ្វុយ​ហ្សូ​.​ពណ៏​ទឹកប៊ិច​ក្បាល​រថយន្ត​ពរស​អត់​ឃើញ​មាន​ស្លាក​លេខ​.​ខណៈ​រថយន្ត​យី​ឌុប​ដឹកឈើ​មួយគ្រឿង​ទៀត​បើក​រត់​គិចខ្លួន​បាត់​ស្រ​ម៉ោល ។

​ប្រជាពលរដ្ឋ​រាយការណ៍​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​ចែ​ផល្លី​រកស៊ី​ជំនួញ​ឈើ​ជាង​10​ឆ្នាំ​មកហើយ​.​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​មួយ​ណា​ចេញ​មក​បង្កា​ប​ឡើយ ។​

​ប្រភព​ព័ត៌មាន​លក្ខណៈ​សូម​មិន​បញ្ចេញ​ឈ្មោះ​ខ្សឹប​ប្រាប់​ថា​ចែ​ផល្លី​បច្ចុប្បន្ន​គឺជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​នៅ​ក្នុងស្រុក​វា​លវៃ​ង​.​ដោយ​គាត់​ជា​អ្នកប្រ​ម៉ូល​ទិញ​ឈើ​និង​ដឹកឈើ​បន្ត​អោយ​ឈ្មួញ​ឈើ​ពីរ​នាក់​ទៀត​ឈ្មោះ​សរ​ជា​កូន​របស់​មន្ត្រី​.​អ​.​ហ​.​ខេត្ត​កំពង់ស្ពឺ​និង​ឈ្មោះ​ខ្នា​.​មកពី​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ចៅហ្វាងខេត្ត​ពោធិ៍សាត់​នៅ​ពីក្រោយ​ខ្នង​ទៀត​ផង ។

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើរ​ង​ចាំ​ទទួល​ការបកស្រាយ​ពី​ឯកឧត្ដម​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ពិត​និង​យុត្តិធម៌​ថា​ហេតុ​អី​បទល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​លោក​នៅតែ​មាន​?៕

Filed in: ព័ត៌មានជាតិ