សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​បាន​មេ​ថ្នាំញៀន​មួយ​សំបុក​ខ្នាត​យក្ស​នៅ​ក្រុង​ប៉ោយ​ប៉ែត​

បង្ក្រាប​បាន​មេ​ថ្នាំញៀន​មួយ​សំបុក​ខ្នាត​យក្ស​នៅ​ក្រុង​ប៉ោយ​ប៉ែត​

បន្ទាយ​មាន​ជយ័​៖ មេ​គ្រឿងញៀន​នៅ​ប៉ោយប៉ែ ដ៏​ធំ​មួយ​ត្រូវបាន​សមត្កិច្ច​បង្ក្រាប​នៅ​ថ្ងៃ​ទី​០៩​ខែ​មិនា​ឆ្នំ​២០១៧ លា​ម៉ោង​១៤​ដល់​ម៉ោង​២៣​និង​០០​នាពេល សំរុកចូល​ឆែកឆេរ លំនៅដ្ឋាន​មួយកន្លែង​នៅក្នុង​ភូមិ​ទួលប្រាសាទ​សង្កាត់​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។ ប្រតិបត្តិ​ការណ៍​នេះ ដឹកនាំ​ដោយ លោក​តេង សា​ម៉ៃ​ព្រះរាជអាជ្ញារង​ខេត្ត​បន្ទាយមានជ័យ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៏​ត្រីពៅ សំ​អេង អនុប្រធាន​មន្ទីរ និង​លោក យិន បញ្ញា​រិទ្ធ នាយការិយាល័យ​ទី ៩ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កម្លាំង​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរ​សេ​នីយ៏ទោ​ធិន ស៊ិន​ដេត កម្លាំង​ប៉ុស្តិ​ប៉ោយ​ប៉ែត  លោក ចៅសង្កាត់​ប៉ោយប៉ែត​កំលាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​៩១១​ដឹកនាំ​ដោយ​លោក​វរ​សេ​នីយ៏ទោ ប្រាក់ សារ៉ាត់ មេ​បញ្ជាករ​រង​ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​គោលដៅ​ទី​១ ភូមិ​ទួលប្រាសាទ​សង្កាត់​ប៉ោយប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែត​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួម​មាន​៖ ១ ឈ្មោះ​ឃុន ដា​រ៉ុង ភេទ​ប្រុស​ជនជាតិខ្មែរ ជា​ម្ចាស់ផ្ទះ​២​ឈ្មោះ​យ៉ាន់ មុំ ភេទ​ស្រី ជនជាតិខ្មែរ ជា​ម្ចាស់ផ្ទះ ៣ ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​ជនជាតិខ្មែរ ជា​ប្អូន​ម្ចាស៉ផ្ទះ ៤ ឈ្មោះ​ផេង ផូង អាយុ​៥០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ​នៅ​ភូមិ​កំពុងស្វាយ​សង្លាត់​កំពុងស្វាយ​ក្រុង​សិរិសោភ័ន្ត​ខេត្ត​បន្ទាយមានជ័យ​។  ៥ ឈ្មោៈ​ឃឿ​ត កញ្ញា អាយុ​២៤​ឆ្នាំ​ភេទ​ស្រី ជនជាតិខ្មែរ ជា​កម្មករ​៦​ឈ្មោះ រុង វាសនា ភេទ​ប្រុស​ជនជាតិខ្មែរ ជា​កូន​ម្ចាស់ផ្ទះ​៧​ឈ្មោះ សុំ រ៉ូ​ឌី រុំ​ខ្លាង ភេទ​ស្រី​ជនជាតិ​ថៃ​ជា​កូនប្រសារ​ម្ចាស់ផ្ទះ ។​

​សម្ភា​រះ​វត្ថុតាង​មាន​សារធាតុ​ញៀន​មាន​ម្សៅ​ស​ថ្លា​ក្រាម​ប្រហែល​១​គីឡូក្រាម មិមទាន់​ថ្លឹង ឬ​រាប់ ថ្នាំញៀន​គ្រាប់​២​ដុំ​ប្រហែល​៨០០០​គ្រាប់​មិន​ទាន់​រាប់​.​រថយន្ត​5​គ្រឿង​.​អាវុធខ្លី​១​ដើម​ឡុក​លេខ​Nzy012.​គ្រាប់​៦៣​គ្រាប់​.​ជញ្ជឹង​ថ្លឹង ១​គ្រឿង សំបក​ថង់​វេច​ខ្ចប់​មួយចំនួន .​ទូរស័ព្ទដៃ​២​គ្រឿង​.​គោលដៅ​ទី​២ ផ្ទះ​ឈ្មោះ​ព្រំ រិទ្ធី​ភេទ​ប្រុស (​គេច​ខ្លួន​នៅ​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​ប៉ោយប៉ែត​ខេត្ត​ប​/​ជ ។

​ការឆែកឆេរ​លំនៅដ្ឋាន​ចុងក្រោយ​ពុំ​រក​ឃើញ​អ្វី​ទេ រីឯ​គោលដៅ​ទី​៣ ផ្ទះ​របស់​ឈ្មោះ​ឃុន ដា​រុង នៅ​ភូមិ​អូរជ្រៅ​សង្កាត់​ប៉ោយប៉ែ​ត​ឆែកឆេរ​ឃើញ​មាន​គ្រាប់កាំភ្លើង​អាវុធខ្លី​៣៥​គ្រាប់​និងរ​ស័ព្ទ​ដៃ​២​គ្រឿង ថង់​វេច​ខ្ចប់​មួយចំនួន ទូដែក​មាន​ដាក់​គ្រឿង​អល័ង្គ​ការ​មិនទាន់រាប់ ។​ក្រោយពី​សមត្ថកិច្ច​បញ្ចប់​ការឆែកឆេរ​និង​កសាង​សំណុំរឿង​រួច​មក សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​០៧​នាក់​បន្ត​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តា​ផ្លូវច្បាប់ ៕

Filed in: គ្រឿងញៀន