សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទាហាន​ការពារ​ព្រំដែន​ថៃ​រកឃើញ​គ្រាប់បែកដៃ​៣០០​គ្រាប់​នៅ​ក្បែរ​បង្គោល​ខណ្ឌ​សី​ម៉ា​លេខ​៤៣ ខេត្ត​បន្ទាយមានជ័យ​-​ខេត្ត​ស្រុះ​កែវ​

ទាហាន​ការពារ​ព្រំដែន​ថៃ​រកឃើញ​គ្រាប់បែកដៃ​៣០០​គ្រាប់​នៅ​ក្បែរ​បង្គោល​ខណ្ឌ​សី​ម៉ា​លេខ​៤៣ ខេត្ត​បន្ទាយមានជ័យ​-​ខេត្ត​ស្រុះ​កែវ​

​ប្រទេស​ថៃ ៖ គ្រាប់បែកដៃ​យ៉ាងតិច​ចំនួន​៣០០​គ្រាប់ ត្រូវបាន​ទា​ហ៊ាន​ថៃ​បាន​រកឃើញ​នៅ​ក្បែរ​បង្គោល​សីមា​លេខ​៤៣​ប្រឈម​និង​ទឹកដី​កម្ពុជា​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​ស្រះកែវ​របស់​ប្រទេស​ថៃ ។ គ្រាប់បែកដៃ​ទាំងនោះ ជា​ប្រភេទ​គ្រាប់បែក​ផលិត​នៅ​ប្រទេស អាមេរិក (​ផ្លែ​ទឹកដោះ )​។​ភាគី​ថៃ​បាន​អះអាង​ទៀត​ថា​គ្រាប់បែក​ខាងលើ​គឺ​បានមក​ពី​ការប្រមូល​នៅតាម​ខ្សែបន្ទាត់ ព្រំដែន​កម្ពុជា ថៃ ក្នុង​ទឹកដី​ខេត្ត​ស្រះកែវ  ។

យោងតាម​ការចេញផ្សាយ របស់​ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៣​ថៃ​បាន​បញ្ជាក់ ថា កាលពី​ល្ងាច​ថ្ងៃទី​០៩  ខែ​មីនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅក្នុង​ទឹកដី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ មាន​ការរៀបចំ​ពិធី​មួយ​ដើម្បី កម្ទេច​ចោល​នូវ​ប្រភេទ​គ្រាប់បែកដៃ​M27 ចំនួន ៣០០​គ្រាប់​ដែល​កង​ទាហាន​របស់​ខ្លួន​បាន​ប្រមូល​បាន​តាម​ព្រំដែន​កម្ពុជា​ថៃ ។

​លោក ស៊ុត​ហម សា​រ៉ា​វ៉ាត់ បញ្ជាការ​តម្រួតការពា​រ​ព្រំដែន​លេខ​១២ បានបញ្ជាក់​ថា​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ បើ​គិត​មក​ទល់​នឹង​ថ្ងៃទី ៩ ខែ​មីនា ឆ្នាំ​២០១៧ គឺ​លោក​បាន​ដាក់​កម្លាំង ជំនាញ​ចុះ​ល្បាត​និង​បាន​ប្រមូល​យុទ្ធភ័ណ្ឌ មិន​ទាន់​ផ្ទុះ​ដែល​នៅសល់​តាម ខ្សែ​បន្ទាត់​ព្រំដែន​ថៃ កម្ពុជា ត្រង់​ចំណុច​បង្គោល​សីមា​លេខ​៤៣​តែម្តង​។​លោក​បញ្ជាក់ទៀតថា បង្គោល​សី​ម៉ា​នោះ​នៅជាប់ ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ព្រំប្រទល់​របស់​ខេត្ត​ស្រះកែវ​ថៃ​។

​មេ​តម្រួត​ថៃ​រូបនេះ​និយាយថា គ្រាប់​យុទ្ធ​ភណ្ឌ័​ខាងលើ​ទាំងនោះ អាច​ជា​យោធា​កម្ពុជា ដាក់ពង្រាយ​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន​កាលពី​សម័យ​សង្គ្រាម​កន្ល​ង​ទៅ  ដើម្បី​ក្តី​សុខជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ លោក​សម្រេច​កំទេច​ចោល​តែម្តង ។ ជា​ការពិត​ណាស់​កន្លង​មក នៅតាម​ខ្សែបន្ទាត់​ព្រំដែន ធ្លាប់​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នេះ​ដែរ  រហូត​ធ្វើឲ្យ មាន​ប្រជាពលរដ្ឋ​ទាំងសងខាង​រងរបួស​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏មាន គឺ ដោយសារតែ​ការ​លប​ឆ្លងដែន​ខុសច្បាប់​ដើម្បី​ចេញ​ចូល​ទៅរ​កនុ​ផល​ព្រៃឈើ ។

​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ដ៏​រសើប​ខាង​លើ​របស់​ស្ថានីយ៏​ទូរទស្សន៏​ថៃ អង្គភាព​សារព័ត៌មាន​យើង ទាក់ទង លោក​ឧត្តមសេនីយ៏ត្រី ឃួន ជឿន មេបញ្ជាការ​វរ​ថ្មើជើង​លេខ​៥០៣ ចំណុះ​ឲ្យ​កងពល​តូច​ថ្មើជើង​លេខ​៥១ ដែល​ប្រចាំការ​នៅ​ចំណុច​បង្គោល​សី​ម៉ា លេខ​៤៣​នោះ​តែ​ទូរ​សព្ទ័​របស់លោក​ចំនួន​២​ខ្សែ​មិន​អាច​ខ​ល​ចូល​ទេ  ដោយ​លោក​វរ​សេ​នីយ៏ឯក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ​៩១១ ក៏​មិន​អាច​សុំឲ្យ​លោក​ប្រតិកម្ម​ជុំវិញ​ភាគី​ថៃ​ចោទ​ថា ជា​គ្រាប់បែក​កម្ពុជា​បានដាក់​បាន​យ៉ាងណា​នោះទេ ព្រោះ​លោក​កំពុង​ជាប់រវល់ ។​

​ដោយឡែក​លោក ពុំ ចាន់ ស្នងការរង​ទទួល​ផែន​ការងារ​ព្រំដែន​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ២០១៧ នេះ​ថា កម្ពុជា​មិន​មាន​យុទ្ធ​ភណ្ឌ័​ប្រភេទ​គ្រាប់បែកដៃ​ដូច​ថៃ​បាន​ចោទ​នោះទេ ព្រោះ​គ្រាប់បែក​នោះ​ផលិត​នៅ​ប្រទេស​អាមេរិក​ហើយ​កម្ពុជា មិន​មាន​ផែនកា​រដាក់​គ្រាប់បែក​តាម​ព្រំដែន​របស់​ខ្លួន​ដែរ ។ ដូច្នេះ​មានន័យថា​គ្រាប់បែកដៃ​ខាងលើ​ជា​គ្រាប់បែកដៃ​ដែល​ទាហាន​ថៃ​ប្រើប្រាស់ គេ​ដោះ​នៅក្នុង​ទឹកដី​របស់គេ ហើយក៏ ជា​គ្រាប់បែកដៃ​របស់គេ​ផងដែរ  ៕

Filed in: ព័ត៌មានជាតិ, អន្តរជាតិ