សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនរងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៣​គ្រួសារ​ទទួល​អំណោយ​អាជ្ញាធរ​សង្កាត់​សប្បុរសជន​និង​អ្នកសារព័ត៌មាន​

ជនរងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៣​គ្រួសារ​ទទួល​អំណោយ​អាជ្ញាធរ​សង្កាត់​សប្បុរសជន​និង​អ្នកសារព័ត៌មាន​

ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ដែល​ទទួលរង​ភ្លើង​ឆេះ​ផ្ទះ បាន​ទទួល​អំណោយ​បឋម​ពី​អាជ្ញាធរ​សង្កាត់  សប្បុរស​AC​ជន​ក្នុង​មូលដ្ឋាន និង​អ្នកសារព័ត៌មាន​។ លោក ទុន ពៅ ចៅ​សង្កាត់​កា​ចាញ និង​នគរបាល ជាមួយ​អ្នកកាសែត ព្រមទាំង​សប្បុរសជន នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា​នេះ បាន​ចុះ​ពិនិត្យ​លំនៅដ្ឋាន​ដែល​រង​ការឆាបឆេះ ចំនួន​៣​ខ្នង ស្មើរ​និង​៣​គ្រួសារ ក្នុងនោះ​មួយ​ខ្នង​ត្រូវ​រង​នូវ​ការឆាបឆេះ និង​ខូចខាត​ទាំងស្រុង ។​

​អំណោយ​ផ្តល់​ដល់​អ្នករងគ្រោះ​នៅពេ​នោះ​ក្នុង​មួយ​គ្រួសារៗ រួមមាន អង្ករ​៥០​គីឡូក្រាម មី​១​កេស និង​គ្រឿងឧបភោគ​បរិភោគ ចំណែក​ច​វិកា ចំនួន​៤០​ម៉ឺន​រៀល​បាន​ទៅ​ខ្នង​ផ្ទះ​ដែល​ឆេះ​ទាំងស្រុង ច​វិកា​១៥​ម៉ឺន​រៀល​និង​១០​ម៉ឺន​រៀល​បាន​ទៅ​លំនៅដ្ឋាន​ដែល​អម​សងខាង​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង បណ្ដាលឲ្យ​ផ្ទះ​មួយ​ខ្នង​ឆេះ​អស់​ទាំងស្រុង ២​ខ្នង​ទៀត ដែល​នៅ​សង្ខាង​ក៏​ទទួលរង​ការឆេះ​មួយចំនួន​ធំ​ផង​ដែរ​។ មូលហេតុ​ដែលនាំអោយ​មាន​អគ្គីភ័យ​នេះ​កើតឡើង ដោយសារ​តែ​បុរស​ដែល​មាន​ខ្នង​ផ្ទះ​នៅ​កណ្តាល បាន​ដាំបាយ​សម្រាប់​វិច​ខ្ចប់​ទៅ​ចំការ ប៉ុន្តែ​ក្រោយ​ដាំ​បាយ​រួច គាត់​បាន​ពន្លត់ភ្លើង​ក្នុង​ចង្ក្រាន​នោះដែរ តែ​មិនដឹងថា​ភ្លើង​នោះ​រលត់​មិនទាន់​អស់ ទើប​បណ្ដាល​ឲ្យ​ឆេះ​ឡើង ក្រោយពេល​ដែល​ពួកគាត់​នាំ​ក្រុម​គ្រួសារ​ទៅ​ចំការ​អស់ សូម្បី​អ្នក​ជិតខាង​មិន​អាច​ជួយ​ពន្លត់​បានឡើយ មិនតែប៉ុណ្ណោះ​អគ្គីភ័យ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អម​សងខាង​របស់គាត់​ទៀត ប៉ុន្តែ​មិន​ខូចខាត​ទាំងស្រុង​នោះទេ​។​

​មិន​មាន​ការបញ្ជាក់​ថា តើ​ការខូចខាត​អំពី​អគ្គីភ័យ​នេះ មាន​ទំហំ​ប៉ុន្មានោះ​ទេ គ្រាន់តែ​បញ្ជាក់ថា សូម្បី​តែ​អត្តសញ្ញាណប័ណ្ណ និង កន្ទុយ​ប័ណ្ណបោះឆ្នោត​ក៏​ត្រូវ​បាន​ឆេះ​អស់​ទាំងស្រុង​ផង​ដែរ​។​

​លោក ទុន ពៅ ចៅ​សង្កាត់​កា​ចាញ ក្នុង​ឪ​កាស​ផ្តល់​អំណោយ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិនា​នេះ​មាន​ប្រសាសន៍ថា អំណោយ​ដែល​ផ្តល់​ជា​បឋម​នេះ គឺ​បានមកពី​ការគៀងគរ​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន សប្បុរសជន​ក្នុង​មូលដ្ឋាន និង​អ្នកសារព័ត៌មាន​។ លោក​ថា នឹង​អំពាវនាវ​ទៅ​កាកបាតក្រហម ដើម្បី​ផ្តល់​អំណោយ​បន្ថែមទៀត​នា​ពេល​ក្រោយ​។​
​លោក ទុន ពៅ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមអោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អគ្គីភ័យ​ដែល​កើតឡើង​ជា​យថាហេតុ ដែល​បណ្តាល​មកពី​ការធ្វេសប្រហែស ជាពិសេស​ក្នុង​រដូវក្តៅ​បច្ចុប្បន្ននេះ​។​

​អំណោយ​បឋម បន្ទាន់​ភ្លាមៗ ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ ត្រូវ​គេ​សម្លឹង​ឃើញថា បាន​ជម្រុញ​ឲ្យ​ប្រ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ភាពកក់ក្ដៅ ព្រមទាំង​ពួកគាត់​បាន​ថ្លែងអំណរគុណ ថា បើ​ទោះ​ជា​ពួកគាត់​ជួប​គ្រោះមហន្តរាយ​យ៉ាង​ធ្ងន់​ធរ​យ៉ាងនេះ​ក្ដី ក៏​ពួកគាត់​នៅ​មាន​ថ្នាក់​ដឹក​របស់​រាជរដ្ឋាភិបាល នៅ​យកចិត្តទុកដាក់ និង​មិន​ទុក​ឲ្យ​ពួកគាត់​រង​ទុក​វេទនា​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម