សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បិច​គោះ​ទឹក​បង្អើល​ត្រី​ចូល​ស៊ង​របស់លោក​ទុំ​ណូំ​មេគយ​ថ្មី​ខេត្ត​ព្រះ​ស៊ី​ហ​នុ​

​ល្បិច​គោះ​ទឹក​បង្អើល​ត្រី​ចូល​ស៊ង​របស់លោក​ទុំ​ណូំ​មេគយ​ថ្មី​ខេត្ត​ព្រះ​ស៊ី​ហ​នុ​

​ខេត្ត​ព្រះសីហនុ ៖​គេ​នៅ​ចាំបាន​ថា​កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧​កន្លងទៅ​នេះ​កម្លាំង​គយ​ចល័ត​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ទំនិញ​នាំ​ចូល​ជា​ទូរស័ព្ទ​ម៉ាក​អាយផូ​ន​(iPhone)​ដែល​ឈ្មួញ​បំណង​គេច​មិន​បង់ពន្ធ​ចំនួន​១៣​កេស ដឹក​ចូល​ពី​ប្រទេស​ថៃ​នៅ​ចំណុច​ក្នុង​ផែ​គមនាគមន៍​ហៅ​ផែ​ឡើង​ទំនិញ​ទំនប់រលក​ស្ថិតក្នុង​ភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​នៅ ។

​សកម្មភាព​បង្ក្រាប​នេះ​មាន កម្លាំង​មន្ទីរ​យុត្តិធម៌ អាវុធហត្ថ​ខេត្ត​ចំនួន​០៣​នាក់ និង​ក​កម្លាំង​អាវុធហត្ថ ស្នាក់ការ​ទំនប់រលក​ចំនួន​៦​នាក់ ដឹកនាំ​វរសេនីយ៍ឯក សេង ផុក មេបញ្ជាការ​ស្តីទី កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​គយ​ចល័ត ដឹកនាំ​ដោយ​លោក កែវ សម្ភស្ស និង​គយ​ស្នាក់ការ​ទំនប់រលក ដឹកនាំ​ដោយ​លោក ឡឹ​ក សុភាព​។​ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ទំនប់រលក​ឲ្យដឹងថា​៖​ប្រតិបត្តិការ​បង្ក្រាប​ដែល​យូៗ​បាន​កើតឡើង​ម្តង​ហើយ​កើត​តែ​ចំពោះ​ឈ្មួញ​ណា​ដែល​មិន​ត្រូវ​គ្នា​ឬ​ចង់​លោត​ឆត្រ័​ជា​មួយគយ​តែ​ប៉ុណ្ណោះ​។

​ជាក់ស្តែង​ការបង្ក្រាប​បាន​ទំនិញ​ទូរ​សព្ទ​លោត​ឆត្រ័​នេះ​គឺ​កើតឡើង​តែ​១១​ថ្ងៃ​ក្រោយ​ពី​លោក​ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន​ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ​ត្រូវ​បានលោ​ក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម​ប្រកាស​ឲ្យ ចូលកាន់​តំណែង​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ​ជំនួស​លោក​លោក យ៉ឹក យូ ដែល​បាន​ប្តូរ​ទៅ​ជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្តន៍ ។

​នៅក្នុង​តួនាទី​ថ្មី​នេះ​លោក​ទុំ ណូ​ត្រូវ​មើល​ការខុសត្រូវ​គយ​គយ​កំពង់​ផែ​ទំនប់រលក​និង​គយ​កំពង់ផែ​កែវផុស​ដែល​គេ​ដឹងថា​ជា​កន្លែង​ឈ្មួញ​គ្រា​ក់ៗ​នាំចេញ​និង​ចូល​ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។​គយ​កំពង់ផែ​ទំនប់រលក​ក្រោម​បញ្ជារ​លោក​ឡឹង​សុភាព​ត្រូវ​គេ​រាយការណ៍​មក​ថា បាន​ឃុប​ឃឹត​គ្នា​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​ខាត​ថវិកា​ពន្ធ​រដ្ឋ​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​។

​ប្រជា​នេសាទ​នៅ​ទំនប់​រលក​បានឲ្យដឹងថា គយ​នៅ​កំពង់ផែ​ទំនប់​រលក​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ឲ្យ​នាំ​ទំនិញ គេច​ពន្ធ​ចូល​តំបន់​ទំនប់រលក​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ធ្វើ​ការចែក​ចាយ​ក្នុង​ក្រុង និង​នាំយកទៅ​បណ្តា​ខេត្ត​មួយចំនួន​ដោយ​ខុសច្បាប់​។​ប្រជា​នេសាទ​នៅ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ​បាន​ប្រាប់ថា ទំនិញ​គេ​ចព​ន្ឋ​ត្រូវបាន​លោក ឌឺ​ន វ៉ាន់ឌី​ដែល​គេ​ស្គាល់​ថា​៖ ជា​មេ​ឈ្មួញ​ធំ នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រក​ទំនប់រលក នាំចូល​ទាំងយប់​ទាំង​ថ្ងៃ តាម​ទូក​មួយ​យ៉ាង​ធំ​នៅ​តំបន់​ទំនប់រលក​។​ប្រជា​នេសាទ​នៅ​ជិត​ផ្ទះ​លោក ឌឹន វ៉ាន់ឌី នោះ​បាន​រាយការណ៍​បន្ថែ​ម​ថា ទំនិញ​គេច​ពន្ធ​ទាំងនោះ ភាគច្រើន​ជា​គ្រឿងឧបភោគ និង​បរិភោគ ដូចជា​ទឹកក្រូច ហ្គាស ប្រេង និង​សម្ភារៈ​ប្រើប្រាស់ ជាច្រើន​មុខ​ទៀត​រាប់មិនអស់​។

​ទំនិញ​ទាំងនោះ ត្រូវ​គេ​ដឹក​យកទៅ​រក្សាទុក​នៅ​ទីតាំង​មួយ​កន្លែង​នៅ​ផ្សារ​លើ និង​ឃ្លាំង​អូរ​សេតេ ហើយ​ធ្វើការ​ចែកចាយ​តាម​ផ្សារ​ទំនើប​ជា​ច្រើន​កន្លែង នៅក្នុង​ក្រុងព្រះសីហនុ និង​ដឹកជញ្ជូន​តាម​រថយន្ត​១២​កៅអី និង​រថយន្ត​២​តោន​កន្លះ​ឃ្លប់​បិទ​ជិត​។​ដូច្នោះ​ការបង្ក្រាប​ទូក​ដឹក​ទូរ​សព្ទ័​កាលពី​ថ្ងៃ​ទី​២០​កម​រា​ត្រូវបាន​អ្នរក​ស៊ី​និយាយ​ថា​គឺ​គ្រាន់តែ​ជា​ល្បិច​គោះ​ទឹក​បង្អើល​ត្រី​របស់លោក​ទុំណូ​តែប៉ុណ្ណោះ​។​ព្រោះ​មន្ត្រី​គយ​បាន​លាក់បាំង​ឈ្មោះ​ឈ្មួញ​ដែល​លួច​នាំ​ទូរ​សព្ទ​ដែល​បាន​បង្ក្រាប​នោះ​។

​ចឹង​ហើយ​បាន​ជា​ចាប់តាំងពី អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់តាំង​លោក ទុំ ណូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ ដើម្បី​អ្វី​ដែល​គេ​ហៅ​ថា​ពង្រឹង​ប្រសិទ្ធភាព​ប្រពន្ធ​ឲ្យមាន​កំណើន​ប្រសើរជាង​មុននោះ លុបបំបាត់​អំពើពុករលួយ​មក​ក៏​នៅតែ​មាន​សចក្តីរាយការណ៍​ថាប​ទ​ល្មើស​គេច​ពន្ធ​ដែល​កើតចេញ​ពី​ការ​ត្រូវ​គ្នា​រវាង​គយ​និង​ឈ្មួញ​គឺ​នៅតែ​មាន ។

​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹងថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល ដោយ​គេ​សង្ស័យថា លោក ទុំ ណូ ដែល​ទើប​ទៅ​កាន់តំណែង​ថ្មី កំពុង​ដើរ​តាម​គន្លង​ចាស់ គឺ​បន្ត​ការចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ ពី​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ​។​ល​។​ដែល​ស្ថិតក្រោម​អំណាច​លោក​ទុំណូ​ដែល​ជា​មេ​គយ​ខេត្ត ។

​គួររំលឹកថា ក្នុងអំឡុងពេល​ដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ​គ្រា​ក់ៗ មានឱកាស​ពេញលេញ​ក្នុងការ ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន ។ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន​លោក ទុំ ណូ បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ ដោយ​មិន​ខ្វល់ ពី​ការកែទម្រង់​របស់​ក្រសួង អ្វី​នោះឡើយ​។

​ប្រភេទ​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ ដែល​ឈ្មួញ​នាំចូល​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ដែល​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែៗ តែ​ប្រាក់​ទាំងនោះ​បាន​ធ្លាក់ចូល ដៃ​មនុស្ស​ដែល​លោក​ទុំណូ​ចាត់តាំង ។​សេចក្តីរាយការណ៍​ខាងលើ​នេះ​សង្ឃឹមថា​នឺង​មាន​ការស៊ើបអង្កេត​ពី​សមត្តកិច្ច​ជំនាញ​ថ្នាក់លើ​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឬ​ប្រតិកម្ម​បកស្រាយ​ពី​លោក​ទុំ​ណូក្នុង​តួនាទី​ថ្មី​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ​ជាមិនខាន​!​ព្រោះ​លោក​ទុំណូ​មិន​មែនមក​ដោយ​ស្រួយល​នោះ​ទេ​ចឹង​ត្រូវ​រក​សង​វិញ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់