សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឹបអូស​ឈើ​ប្រភេទ​ធ្នង់​៥៤​កំណាត់​ដែល​ជនល្មើស​លាក់ទុក​ក្នុង​ព្រៃ​

រឹបអូស​ឈើ​ប្រភេទ​ធ្នង់​៥៤​កំណាត់​ដែល​ជនល្មើស​លាក់ទុក​ក្នុង​ព្រៃ​

​ខេត្ត​កំពង់ឆ្នាំង ​៖ ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រឹបអូស​ឈើ​ប្រភេទ​ធ្នង់​ចំនួន​៥៤​កំណាត់​ធំៗ ដែល​ជនល្មើស​លាក់ទុក​នៅក្នុង​ព្រៃ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ជៀប និង​ឃុំ​ក្បាល​ទឹក ស្រុក​ទឹកផុស និង​បាន​យក​ទៅ​រក្សា​ទុក្ខ​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។

​ប្រតិបត្តិការ​នោះ​ធ្វើឡើង បន្ទាប់​ពី​ក្រុមចម្រុះ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ខណ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន មន្ត្រី​បរិដ្ឋាន លោក​ស្នងការរង លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ ។​
​បន្ទាប់​មក​ក្រុមចម្រុះ​ក៏​បាន​ចុះ​ចាប់​ឈើ ប្រភេទ​ធ្នង់​ទាំងនោះ​យក​ចេញពី​ក្នុង​ព្រៃ​ដែល​ជនល្មើស​បាន​លាក់ទុក​ក្នុង​ភូមិសាស្ត្រ​ទាំង​ពីរ​ឃុំ​ខាងលើ ។ ក្រោយពី​ធ្វើ​កំណត់ហេតុ​វាស់វែង​រួច​មក​ឈើ​ទាំងនោះ​បាន​យក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ