សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដី​ព្រៃ​មួយ​កន្លែង​ត្រូវ​អ្នក​មាន​លុយ​ឈូស​ល្មើសច្បាប់​

ដី​ព្រៃ​មួយ​កន្លែង​ត្រូវ​អ្នក​មាន​លុយ​ឈូស​ល្មើសច្បាប់​

ខេត្ត​រតនគិរី ៖ ដីព្រៃ​នៅ​តាម​មាត់​ទន្លេ​សាន ស្ថិតក្នុង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ម្នាក់ ឈូសឆាយ​ព្រៃ និង​មាត់​ច្រាំងទន្លេ ព័ទ្ធរបង​ធ្វើ​ជា​កម្ម​សិទ្ធ ដោយ​សំអាង​ថា​ទិញ​ពី​ប្រជាពលរដ្ឋ មិន​មាន​ការជូន​ដំណឹង ឬ សុំ​អនុញ្ញាតិ​ពី​អាជ្ញាធរ និង​ស្ថាប័ណ្ណ​ពាក់ព័ន្ធ​ឡើយ​។​

​តាម​សំដី​លោក ទុន វិរៈភាព មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ផ្នែក​ស្រុក​បរ​កែវ បាន​អោយ​អ្នក​សា​ព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៧ នេះ​ថា ដី​នេះ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ ជា​ដីចំការ​ដំឡូង ហើយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ ភូមិ ឃុំ ចំណែក​ការយក​គ្រឿងចក្រ​ឈូសឆាយ គឺ​លោក​មិន​បាន​ឆាយ​ទេ ពី​ព្រោះ​ដី​នោះ​ជា​ដីចំការ​វាល​ស្រាប់​។​

​លោក​មេឃុំ​សេ​សាន សេ​វ ស្វែន ថា ការឈូសឆាយដី​របស់​លោក ទុន វិរៈភាព នោះ​លោក​មិន​បានដឹង​ទេ គឺ​គេ​ឈូសឆាយ​ស្រេច​តែ​ចិត្ត មិន​បាន​ជូនដំណឹង​ដល់​អាជ្ញា​មូលដ្ឋាន​ទេ​។ លោក​បន្តថា ការ​ឈូសឆាយ​ធ្វើ​អ្វីមួយ​គួរតែ​ម្ចាស់ ឬ ក្រុមហ៊ុន​នោះ ជូនដំណឹង​ដល់​គាត់​ដែល​។ (​សុំ​ស្ដាប់​ដី​លោក​មេឃុំ​សេ​សាន​)

​ចំណែក​លោក ម៉ា​វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ ក៏​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ថា លោក​បាន​ត្រឹម​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ចំណែក​ការ​ឈូសឆាយ​យ៉ាងនោះ គឺ​គេ​ធ្វើ​តាមតែ​អំពើ​ចិត្ត គេ​មិន​បាន​ជូនដំណឹង ឬ សុំ​អនុញ្ញាតិ​អ្វី​ទេ​។ ពីព្រោះ​លោក ទុន វិរៈភាព ជា​មន្ត្រី​នា​ញ​រដ្ឋបាល​ព្រៃឈើ​ស្រាប់ ដូច្នេះ​ការងារ​នេះ ទាល់តែ​លោកនាយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក ឬ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​មេ​របស់​គេ​ទើប​ដឹង​ច្បាស់​។​

​ទាក់ទិន​ករណី​ខាងលើ​នេះ លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ និង លោក កែប កុដ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ថា ករណី​ឈូសឆាយ​ដី​ព្រៃ ឬ ដីចំការ​ខាងលើនេះ លោក​មិន​បានដឹង​ទេ ពីព្រោះ​លោក ទុន វិរៈភាព នេះ​ធ្វើ​អី​មិន​ដែល​គោរព​ច្បាប់ ឬ​គោរព​អ្នកណា​ម្នាក់​ទេ​។​

​ដោយឡែក លោក ផុន ខេមរិន ប្រធាន​ប​ន្ទីរ​បរិស្ថាន អ្នក​សា​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ផលប៉ះពាល់​ច្រាំងទន្លេ ណាមួយ​បាន​ទេ ព្រោះ​លេខ​ទូរស័ព្ទ​លោក (០៨៨៩១៨៥៥៥៥) ខ​ល​មិន​ចូល​។​

​បើទោះជា​យ៉ាងណា ដី​ប្រមាណ​ជា ២​ហិតា​នោះ ត្រូវបាន​គេ​សង្កេតឃើញថា ឈូស​ដល់​មាត់​ច្រាំងទន្លេ និង កាយ​មាត់​ច្រាំងទន្លេ ដែល​បណ្ដាលឲ្យ​មាន​ផលប៉ះពាល់​ការបាក់ដី មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅក្នុង​បរិវេណ​នោះ​មាន​គំនរ​គល់ឈើ​ធំៗ ជាច្រើន ប្រមូល​ជា​គំនរ​ហាក់ដូចជា​បំរុង​ដុត​បំផ្លាញចោល​។​
​ដោយ យឹម សារិទ្ធិ​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់