សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ចាក់​លុយ​របស់​ជនជាតិ​ថៃ​បើក​ដំណើរការ​ឲ្យ​ខ្មែ​រលេង​ឡើង​វិញ​ទៀត​ហើយ​!

​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ចាក់​លុយ​របស់​ជនជាតិ​ថៃ​បើក​ដំណើរការ​ឲ្យ​ខ្មែ​រលេង​ឡើង​វិញ​ទៀត​ហើយ​!

ខេត្ត​ឧត្តរមានជ័យ ៖ ល្បែងស៊ីសង​មួយ​ប្រភេទ គឺ​ការបាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុយ ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​មាន​ថៅកែ​ខ្មែរ​និង​ថៅកែ​ថៃ​ចូល​ហ៊ុន​គ្នា​បាន​បើក​ឲ្យ​ខ្មែរ​និង​ថែ​លេង​ទៀត​ហើយ​នៅ​ព្រុំដែន​ខ្មែរ​ថៃ​ក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ ។ ល្បែង​ចឹងៗ​នៅ​ស្រុក​សៀម​គេ​ហាម​ព្រោះ​ផ្សែង​កាំ ជ្រួច បង្ក​ការ​បំពុលបរិយាកាស រីឯ រំ​សេវ និង​សំបក​កាំជ្រួច​ដែល​ធ្លាក់​មក​ក្រោម អាច​នឹង​បង្ក​ជា​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​តែ​បែ​ជា​ខ្មែ​រឃុប​ឃឹត​គ្នា​បើក​ឲ្យ​លេង​ទៅវិញ​ក្រោមលេស​វិនិយោគ​ដោយ​មាន​ថៅកែ​ខ្មែរ​ម្នាក់​ឈ្មោះ​ផល​សាម៉ន​ដែល​គេ​ស្គាល​ថា​៖​ជា​នាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ នៅ​មាត់​ច្រក​អន្តរជាតិ​ជាំ ជា​អ្នក​បោះ​មេ​បង់លុយ​ឲ្យ​ស​មត្ត​កិច្ច​។

​ប្រជាពលរដ្ឋ​និយាយថា ! ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ​គឺ​ជួយ​បង្កើត​ជម្ងឺ បង្កើន​ការ ស្លាប់ និង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ ក្រីក្រ ក្នុង​ខេត្ត​ឧត្តរមានជ័យ​ទៅវិញ​ទេតើ ព្រោះ​ជា ល្បែង ភ្នាល់ បាញ់​កាំជ្រួច ដែល​ល្បែង​មួយ ប្រភេទ គ្រោះថ្នាក់​បំផុត​នៅ​ប្រទេស​ថៃ ត្រូវបាន ច្បាប់ ហាមឃាត់​។​ល្បែង​នេះ​បាន​មាន​វត្តមាន​ស៊ីលុយ​ម្តង​នៅក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​តែ បន្ទាប់​ពី​បាត់ ខ្លួន​មួយ រយៈ ឥឡូវ​នៅ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ បាន​បើក​ជា​ចំហរ ទៀត ហើយ ឱ្យ​ជនជាតិ​ថៃ​និង​ខ្មែរ​ចូល​មក​លេង​ល្បែង​ភ្នាល់ បាញ់ កាំ ជ្រួច​មួយ​នេះ​ដោយ​សេរី  ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន ផ្ទះ នៅ​តាម​ជើងភ្នំ​ដងរែក​មាន​ការព្រួយបារម្ភ​ព្រោះ​អាច​បង្ក​ឲ្យ​ឆេះ​ផ្ទះសំបែង​ពួកគាត់​បាន​គ្រប់ពេលវេលា ។​

​សកម្មភាព ជនជាតិ​ថៃ ចូល​មក​បាញ់​កាំ​ជ្រួច នៅក្នុង​ទឹកដី​កម្ពុជា បាន​ធ្វើឡើង ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដែល​មាន​ចំងាយ​ប្រហែលជា ០៦​គីឡូម៉ែត្រ ស្ថិតនៅ ចំណុច​ភូមិ​អូរ​ថ្មរ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​ចំណែក នៅ​ចំណុច ភូមិ​អូ​ពក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​វិញ នឹង​ដំណើរការ​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ៍ ។​
​ប្រជាពលរដ្ឋ​និយាយ​ទៀត​ថា​៖ មេ​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ចាក់​លុយ ដែល​ត្រូវបាន​គេ​ដឹង គ្រប់ៗ​គ្នា​ថា ជា​នាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ នៅ​មាត់​ច្រក​អន្តរជាតិ​ជា គឺ​លោក ផល សាម៉ន មាន​ថា​នៈ​ជា​ឯកឧត្តម ជា​អ្នករៀបចំ ។

​ប្រជាពលរដ្ឋ​បន្ថែមថា​៖ កន្លងមក សំបក​កាំជ្រួច បាន​ធ្លាក់​ទៅលើ​ដី​ចំការ ជា​ប្រភេទ​បំពង់​ទីប ជ័រ និង​ដើម​ឬ​ស្សី ដែល​មាន​ប្រវែង ពី ០៥ ម៉ែត្រ ទៅ ០៦​ម៉ែត្រ ហើយ​ខ្លះ​ទៀត​មាន​ប្រវែង ទៅដល់ ០៨​ម៉ែត្រ ទៅ​៩​ម៉ែត្រ ក៏មាន​ដែរ ! ហើយ​នៅ​ប្រទេស​ថៃ កន្លងមក​ធ្លាប់​កើត មាន​គ្រោះ ថ្នាក់ សំបក​កាំជ្រួច បាន​ធ្លាក់ចំ​មនុស្ស​ស្លាប់ និង​លំនៅដ្ឋាន​ឆេះ និង​គ្រោះថ្នាក់ ធ្លាក់ ទៅ​កន្លែង​ឆ្ងាយៗ​ទៀត ព្រោះ​រយៈ​កំពស់​របស់​កាំជ្រួច​មួយ​ដើម ពេល​បាញ់​អាច​ហោះ បាន ចាប់ពី ១​ពាន់​ម៉ែត្រ ទៅ​២​ពាន់​ម៉ែត្រ ហើយ​ផ្សែង​កាំ​ជ្រួច ក៏​ប៉ះពាល់​ដល់​បរិស្ថាន ទើប​ច្បាប់​នៅ​ប្រទេស​ធ្វើការ​ហាមឃាត់​មិនឱ្យ​បាញ់ ។

​មហាជន​និយាយ​រិះគន់ថា​៖ ឯកឧត្តម​ផល​សាម៉ន​មាន​លុយ ហេតុ​អី​មិន​វិនិយោគ​ផ្សេង ពី​នេះ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យមាន​ការងារ​ធ្វើផង ! ម៉េច​ក៍​ចូលចិត្ត​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​បែបនេះ​។​តើ​លោក​សា​ថា​វី​ចៅ​ហ្វេ​យ​ខេត្ត​ឧត្តមានជ័យ​មាន​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុនលែង​បាញ់​កាំជ្រួ​ច​នេះ​ដែរ​អត់​? ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់