សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ​ជួន ​សុវណ្ណ ឲ្យ​ឃាត់ខ្លួន​មេ​ប៉ុស្តិ​បាក់ខេង​រឿង​ដោះលែង​ជនសង្ស័យ​តែ​មិនឃើញ​បញ្ជូនទៅ​តុលាការ​?

​លោក ​ជួន ​សុវណ្ណ ឲ្យ​ឃាត់ខ្លួន​មេ​ប៉ុស្តិ​បាក់ខេង​រឿង​ដោះលែង​ជនសង្ស័យ​តែ​មិនឃើញ​បញ្ជូនទៅ​តុលាការ​?

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២​មីនា​បានឲ្យ​កម្លាំង​ការិយាល័​យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឃាត់ខ្លួន​លោក​អនុសេនីយ៍ទោ មាស ថន នាយ​នគរបាល​ស្តីទី​ប៉ុស្ដិ៍​បាក់​ខែង និង​មន្ត្រី​ប៉ុស្ដិ៍​លោក ឡុង សៅ ក្នុង​ខណ្ឌ​ជ្រោយចង្វារ សាកសួរ​ក្រោយ​ទទួលបាន​បណ្ដឹង​ពី​ជន​រងគ្រោះ​ថា បាន​ឃុបឃិត​គ្នា​ដោះលែង​ជនសង្ស័យ​ម្នាក់ ក្នុងករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​

​បុរស​ដែល​បាន​ប្ដឹង​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ឲ្យ​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ឲ្យជួយ​រក​យុត្តិធម៌​មាន​ឈ្មោះ ឡាំង ផា អាយុ​៤៩​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត ស្នាក់​នៅផ្ទះ​លេខ​៣៤Z ផ្លូវ​លេខ​២៤៧ ក្រុម​២៦ ភូមិ​១០ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ត្រូវជា​ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ ឡាំង សុ​ផា​រ៉េត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​សុំ​ទាមទារ​ថ្លៃ​ព្យាបាល​របួស និង​ជំងឺ​ចិត្ត​ចំនួន ៨​ពាន់​ដុល្លារ​។

​រីឯ​ជនសង្ស័យ​ដែល​ត្រូវបាន​លោក​អនុសេនីយ៍ទោ មាស ថន នាយ​នគរបាល​ស្តីទី​ប៉ុស្ដិ៍​បាក់​ខែង​ដោះ​លែង​មាន​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​។​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ កូនប្រុស​របស់​គាត់​ដែល​មានឈ្មោះ ឡាំង សុ​ផា​រ៉េត អាយុ ២៣​ឆ្នាំ កំពុង​អង្គុយ​ហូប​បាយ​ជុំ​គ្នា​នៅ​ខាងក្រោម​ផ្ទះ ស្រាប់តែ​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ យក​កាំបិតផ្គាក់ មក​ដេញ​កាប់​ពីក្រោយ ហើយ​កូនប្រុស​របស់​គាត់​បាន​រត់គេច តែ​ដួល​លើ​ដី​ក៏ ឈ្មោះ សុខ ចាន់ បាន​កាប់​មួយ​កាំបិទផ្គាក់​បណ្តាលអោយរ​ង​របួស​ជា​ទម្ងន់​ហូរ​ឈាម​រហូត​ដល់​សន្លប់​មិនដឹង​ខ្លួន​។

​ពាក្យបណ្តឹង​បាន​រៀបរាប់​បន្ត​ថា ក្រោយពី​កាប់​កូនប្រុស​របស់​គាត់​រួចហើយ ឈ្មោះ សុខ ចាន់ បាន​រត់​ទៅ​ផ្ទះ ដើម្បី​គេចខ្លួន បន្ទាប់មក កូនប្រសារ​គាត់​បាន​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​បាក់​ខែង ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ដាក់​នៅ​ប៉ុស្តិ៍ មួយ​យប់ ដោយ​បាន​ដាក់​ខ្នោះដៃ​ត្រឹមត្រូវ ស្រាប់តែ​ព្រឹក​ឡើង មាន​មន្ត្រី​នគរបាល​មួយរូប បាន​មក​ប្រាប់​គ្រួសារ​គាត់​ថា ជនសង្ស័យ​ឈ្មោះ សុខ ចាន់ បាន​រត់គេចខ្លួន​បាត់​ហើយ​។​បើ​តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា មន្ត្រីប៉ូលិស​ទាំង ២​នាក់ ត្រូវបាន​ជាប់ឃុំ​ជា​បណ្តោះអាសន្ន នៅ​ស្នងការ​នគរបាល​រាជធានី បន្ទាប់​ពី​ហៅ​ទៅ​សួរនាំ​ដែល​បើ​គិត​មកដល់ពេលនេះ​ការឃាត់ខ្លួន​គឺ​ហួស​អាជ្ញា​យុ​កាល​ច្បាប់​ដេល​កំណត់ត្រឹម​យ៉ាងយូ​៣​ថ្ងៃ​។

​មហាជន ក៏ដូចជា​មន្ត្រីប៉ូលិស​ដែល​ដឹង​រឿង​នេះ មាន​ការងឿងឆ្ងល់​ថា រឿង​ធ្វើការ​ប្រហែស​បណ្តាល​ឱ្យ​ជនសង្ស័យ​រត់​រួច​តែ​ម្តង សោះ​ត្រូវ​ឃុំខ្លួន និង​ជាប់​វិន័យ​យ៉ាងធ្ងន់ធ្ងរ ចុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​ដ៏ទៃទៀត ធ្លាប់​ធ្វើ​អោយ​រួច​ចោរ​ជាច្រើនលើក ហើយ​មាន​ករណី​ហែក​គុក​ជាច្រើន​ដង មិនដែល​ឃើញ​ស្នងការ​មាន​ចំណាក់​ការ​នោះឡើយ​។
​ជាក់ស្តែង​នៅ​ពេល​ថ្មីៗ​នេះ​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ធ្វើឱ្យ​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់​រត់​រួច​ហើយ​និយាយ​ថា​ជា​រឿង​កំប៉េកកំប៉ុក​ទៀតផង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់