សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមបាល់ទាត់​ក្រុង​ក្រចេះ យកឈ្នះ​លើ​ក្រុមបាល់ទាត់​ស្រុក​ឆ្លូង ១​ទល់នឹង​០ ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំង​ខេត្ត​ឆ្នាំនេះ​

ក្រុមបាល់ទាត់​ក្រុង​ក្រចេះ យកឈ្នះ​លើ​ក្រុមបាល់ទាត់​ស្រុក​ឆ្លូង ១​ទល់នឹង​០ ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​សិស្ស​មធ្យមសិក្សា​ទូទាំង​ខេត្ត​ឆ្នាំនេះ​

​ក្រចេះ​៖ ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​កីឡា​សិស្ស​បឋមសិក្សា មធ្យមសិក្សា​ទូទាំង​ខេត្ត  ឆ្នាំនេះ ក្រុម​កីឡាករ​បាល់ទាត់​ក្រុង​ក្រចេះ ជា​អ្នកគ្រប់គ្រង​ពាន់រង្វន់​ចំណាត់ថ្នាក់​លេខ​១ ។

​ក្រោយពី​បាន​ដំណើរការ​អស់​រយៈពេល​១២​ថ្ងៃ​កន្លងមក គេ​សង្កេតឃើញថា ការប្រគួតប្រជែង​ដណ្ដើ​មយក​ជើងឯក​លើ​គ្រប់​វិញ្ញាសារ ពី​សំណាក់​ក្រុម​កីឡាករ កីឡា​ការ​នី ដែល​មកពី​គ្រប់​វិទ្យាល័យ អនុវិទ្យាល័យ តាម​បណ្ដា​ស្រុក និង​ក្រុង​ទាំង​៦ ក្នុង​ខេត្ត​ក្រចេះ មាន​ទាំង​បឋមសិក្សា និង​មធ្យមសិក្សា គឺ​ពិតជា​មាន​ភាពស្វិតស្វាញ​ជាទី​បំផុត​រហូតដល់​ថ្ងៃ​បញ្ចប់​បិទ​កម្មវិធី​នៃ​ការប្រកួត​នោះ​តែម្ដង ។​

​ជា​លទ្ធផល​នៃ​ការប្រកួត​លើ​គ្រប់​វិញ្ញាសារ ផ្នែក​វិញ្ញាសារ​បាល់ទាត់ ផ្នែក​យុវជន លេខ​១ បាន​ទៅ​លើ​ក្រុម​កីឡាករ​បាល់ទាត់​មក​ពី​ក្រុង​ក្រចេះ លេខ​២ បាន​ទៅ​លើ​ក្រុម​កីឡាករ​មកពី​ស្រុក​ឆ្លូង និង​លេខ​៣ បាន​ទៅ​លើ​មកពី​ស្រុក​ស្នួល ។ ចំណែក​ផ្នែក​យុវនារី លេខ​១ បាន​ទៅ​លើ​ក្រុម​មក​ពី​ក្រុង​ក្រចេះ លេខ​២ បាន​ទៅ​លើ​ក្រុម​មក​ពី​ស្រុក​ចិត្រ​បុរី និង​លេខ​៣ បាន​ក្រុម​មកពី​ស្រុក​ព្រែក​ប្រសព្វ ។ វិញ្ញាសារ​បាល់ទះ ផ្នែក​យុវនារី លេខ​១ ក្រុង​ក្រចេះ លេខ​២ ស្រុក​ឆ្លូង និង​លេខ​៣ បាន​ទៅ​លើ​ស្រុក​ចិត្រ​បុរី និង​ផ្នែក​យុវជន លេខ​១ បាន​ក្រុង​ក្រចេះ លេខ​២ ស្រុក​ឆ្លូង និង​លេខ​៣ បាន​ទៅ​លើ​ស្រុក​ស្នួល ។
​វិញ្ញាសារ​បាល់បោះ យុវនារី លេខ​១ បាន​ទៅ​លើ​ក្រុង​ក្រចេះ លេខ​២ ស្រុក​ចិត្រ​បុរី និង​លេខ​៣ បាន​ទៅ​លើ​ស្រុក​ព្រែក​ប្រសព្វ និង​ផ្នែក​យុវជន លេខ​១ បាន​ទៅ​លើ​ក្រុង​ក្រចេះ លេខ​២ បាន​ស្រុក​សំបូរ និង​លេខ​៣ បាន​ស្រុក​ព្រែក​ប្រសព្វ ។ ផ្នែក​អត្តពលកម្ម  លេខ​១ បាន​ទៅ​លើ​ក្រុង​ក្រចេះ លេខ​២ ស្រុក​សំបូរ និង​លេខ​៣ បាន​ទៅ​លើ​ស្រុក​ព្រែក​ប្រសព្វ ។​

​ទន្ទឹម​នោះ រង្វន់​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន់​១ ទង់​ជ័យលាភី​១ ទឹកប្រាក់ និង​សម្ភារៈ​កីឡា​មួយចំនួន ចំណាត់ថ្នាក់​លេខ​២ ទទួលបាន ទង់​ជ័យលាភី​១ ទឹកប្រាក់ និង​សម្ភារៈ​កីឡា​មួយចំនួន និង​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន ទង់​ជ័យលាភី​១ ទឹកប្រាក់ និង​សម្ភារៈ​កីឡា​មួយចំនួន​ដូចគ្នា ៕

 

Filed in: ព័ត៌មានជាតិ