សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ស​ថា​វី​មាន​ដឹង​ថា​កុងត្រូជជុះ ច្រក​ជាំ​ស្រ​ង៉ាំ ជុំរិត​ទារប្រាក់ ពី​អ្នក​ដឹក​ទំនិញ​អត់​ទាន​!

ឯកឧត្ដម ស​ថា​វី​មាន​ដឹង​ថា​កុងត្រូជជុះ ច្រក​ជាំ​ស្រ​ង៉ាំ ជុំរិត​ទារប្រាក់ ពី​អ្នក​ដឹក​ទំនិញ​អត់​ទាន​!

​ឧត្តរមានជ័យ​ ៖ ​ប្រសិនបើ​មិន​ច្រឡំ​ទេ​សម្ដេច​តេជោ​ហ៊ុន​សែន​ក្នុងឱ​កាសជួប​អ្នកកាសែត  កាលពី​ថ្ងៃ​ទី ១៤​ខែ​មករា ២០១៧ បាន​ថ្លែង ថា​អាជ្ញាធរ​ត្រូវ ចាប់​ឲ្យអស់​កុងត្រូជជុះ​ស្ទាក់​ចាប់​ទារប្រាក់ពីអ្ន​ករក​ស៊ីដឹង​ទំនិញ​តាម ច្រក​អន្តរជាតិ​ពី​ប្រទេស​ថៃ ។ តែ​កុងត្រូលជជុះ​ ដូចជា​មិន​ខ្លាច​បទបញ្ជារ​សម្តេ​ឡើយ ។ ជាក់ស្ដែង​ច្រក​ជាំ​ស្រ​ង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​ជយ័​គេ​ឃើញ​នៅ​តែ​មាន កុងត្រូលជជុះ​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់​ទា​ប្រាក់ តាម​ចិត្ត​របស់​គេ ។ សូម្បី​តែ  អ្នក​ដឹក​ដូង​តាម​ឡាន​នេះ​នី​សាន់ ឡាន​សាំ​យុង​ដឹក​បន្លែ​ផ្លែឈើ​ជា​ច្រើន​បាន ឲ្យដឹងថា ខំ​រកស៊ី​ជិត​ខូច​ឡាន​អស់ហើយ រក​ប្រាក់​ធ្វើ​ឡាន មិន​បាន​ដោយសារ ពូក​អា​ដាក់​កុងត្រូ ជជុះ ទារប្រាក់​តាម​តែ​អំពើ​ចិត្ត​។ មាន​ថ្ងៃ​ខ្លះ​គេ​ចាប់​ឡាន​ពួក​គាត់​ទុក ០៣​ឫ​០៤​ម៉ោង ដោយសារ​មិន​មាន​ប្រាក់​ឲ្យគេ​គ្រប់​ជំនួន​។ ពួក​គាត់​បន្ត​ថា ចូល​ឡាន​ក្នុង​ដី​ថៃ​ត្រូវ​បង់ ប្រាក់​ឲ្យ​ប៉ូលិស​អន្តរ​ប្រវេ​ស​ន៏ អស់​មួយ​ម៉ឺន ប្រាំ​ពាន់​រៀល​ខាង  ថៃ​គេ​យកតែ​១០០​បាទ ។

​ចូល​មក​វិញ ប៉ូលិស​អន្តរ​ប្រវេ​ស​ន៏ គេ​ទារ​២០០០០​រៀល​។  ឯ​លោក​គយ​ពេល គេ​សប្បាយចិត្ត​គេ​យក ០៤​ឫ​០៥​ម៉ឺន​រៀល បើ​មិន​មិន​ពេញចិត្ត​គេ​ទារ ១៤ ទៅ​១៦​ម៉ឺន​រៀល​។ ឯ​លោក​កាន់​បា​រ៉ា​ស់ទារ​០២​ម៉ឺន ទៅ​០៤​ម៉ឺន​រៀល  លោក​ប្រធាន​ច្រក​ជាំ​ស្រ​ង៉ាំ ០២​ម៉ឹន​ទៅ​០៤​រៀល ។ ពួក​នេះ​យក​ប្រាក់​មិន​មាន​ចេញ ក្រដាស​ស្នាមវិក័យ​ប​ត្រ័អី​ទេ យកប្រាក់ ឆៅៗ​តែម្ដង តែ​វា​គ្រាន់បើ​មាន​ប៉ុស្ដឹ កុងត្រូល​ត្រឹមត្រូវ​។

​ក្រៅ​ពី​ពួក​កុងត្រូល​ជ្រក​ក្រោម​ច្បាប់​ប្រជាពលរដ្ឋ​អ្នករកស៊ី​តូចតាច​បានឲ្យដឹង​ទៀត​ថា​វា​នៅ​មាន​កុងត្រូលជជុះ​ដាក់​ស្ទាក់ចាប់ ឡាន​នៅ​ចំណុច​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រីយ៏​ដែល​រួមមាន​៖  ០១​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ឧត្តរមានជ័យ​។  ០២​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ។ ០៣​គយ​ខេត្ត  ០៤​គយ​ក្រសួង ពួក​អស់នេះ​គេ​ធ្វើ​សកម្មភាព​ជម្រឹត​ទារប្រាក់​ដែរ​តែ​លាកលៀម​។​តែ បើ​អ្នក​ដឹក​ទំនិញ​ហ៊ាន​តេ​បើក​ហួស កន្លែង​គេ ច្បាស់​ជា​យ៉ាប់​ហើយ ។

​គេ​ដេញ​ចាប់​ផាក​ទារប្រាក់​យ៉ាង​ចាស់ដៃរ ហើយ​បើ​ឈប់​បង់ប្រាក់​ឲ្យគេ​វិញ​នោះ ទា​រមូ​យ​ឡាន​សាំ​យុង​០៦​ឫ​០៨​ម៉ឺន​រៀល  មួយកន្លែង​។​តាមរយៈ​កាសែត​មាតុភូមិ ប្រជាពលរដ្ឋ​បាន​ស្នើ ឯកឧត្ដម ស​ថា​វី​មេ​បញ្ជាការ​ឯកភាព​ខេត្ត​មឧត្ត​មាន​ជ័យជួយ​មាន​វិធានកា​រ​ពិនិត្យ​មើល​ពួក​ឈ្លើង​សមត្តកិច្ចអ​ស់​នោះផង​កុះ​អារករ​ហុតឈាម អ្នកស្រុក​រកស៊ី​តូចតាច​ពេក​។

​យោងតាម​សេចក្តីរាយការណ៍​នេះ​ភ្នាក់ងារ​មាតុភូមិ​បាន សួរ​មន្ត្រី​គយ​ថា ហេតុ​អី​មាន​គយ​ច្រើន​ម្លះ​? តើ​ស្របច្បាប់​ដែរ​ទេ​។​ខាង លោក​គយ​ឆ្លើយថា ពួក​គេ​សហកា​គ្នារ​ល្អ ជាមួយ​អាជ្ញាធរ  ចាំ​ស្ទាក់​ចាប់ ទំនិញ​គេច​ពន្ធ​ពី​លើ​ទៅ​។​ពេល​សួរ​ថាៈ​ចឹង​ម៉េច​ក៏​ទារប្រាក់​ពី​អ្នក​បង់​ឲ្យ គយ​ខាងលើ​នេះ​ហើយ​? លោក​គយ​ឆ្លើយ​យ៉ាង​ធូ​ថា​គេ​យក​ប្រាក់​ថ្លៃ​បាយ​(​ស៊ិក​) ។ តាម​ចម្លើយ​នេះ​បញ្ជាក់ថា​៖​ពួក​នេះ​គឺជា​កុងត្រូលជជុះ​មួយ​ដំ បរ និង​០៤ ដូចគ្នា និយាយឲ្យចំ​ពុករលួយ អា​ដែល​ហ្ម៉ង​!៕

Filed in: ព័ត៌មានជាតិ